ឆាយ បូរ៉ា ទម្លាយពីលទ្ធផលញតិ សុំពន្យារការបង់ពន្ធភាពយន្ត

0

ជារឿងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលលោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជាបានថ្លែងអោយដឹងថា សំណើរសុំពន្យារពេលបង់ពន្ធដែលខាងផលិករ និងសិល្បៈករប្រឹងប្រែងដាក់សំណើរអស់ជាច្រើនខែមកនោះ គឺមិនមានលទ្ធផល។

លោកថាស្ថានភាពប៉ះពាល់នឹងធ្វើអោយអ្នកពាក់ព័ន្ធក្នុងវិស័យភាពយន្តទាំងអស់មានការប្រឈមនោះផង ជាពិសេសគឺសូម្បីតែតារាសម្ដែង និងការចំណាយផ្សេងៗ ក៏ត្រូវបង់ពន្ធផងដែរ បើទោះជាក្នុងពេលនេះ តារាសម្ដែងមិនបានបង់ពន្ធដោយផ្ទាល់ក៏ដោយ ប៉ុន្តែគឺខាងផលិតកម្មជាអ្នកត្រូវរដ្ឋតម្រូវអោយបង់ជំនួស។

លោក ឆាយ បូរ៉ា និយាយថា លោកបានដាក់ញត្តិពាក់ព័ន្ធនឹងការពន្យាពេលបង់ពន្ធនេះ ប្រមាណជាច្រើនខែមកហើយ ប៉ុន្តែលទ្ធផលមិននមានោះទេ ដោយលោកបញ្ជាក់ថាស្ថានការណ៍ដែលត្រូវប្រឈមនាពេលនេះ គឺមានតែក្រុមផលិតករប្រឹងផលិតរឿងក្នុងការប្រឈមនៃការបង់ពន្ធប៉ុណ្ណោះ។

លោកថាពន្ធភាពយន្តដែលបានប្រកាសឡើងនោះ គឺសូម្បីតែថ្លៃចំណាយលើជួលទីតាំង លើថ្លៃហៅតួថត លើថ្លៃចំណាយលើការផ្សព្វផ្សាយជាដើម គឺសុទ្ធតែត្រូវបង់ពន្ធទាំងអស់។ អ៊ីចឹងហើយទើបលោកថ្លែងថាគឺជាប្រឈមខ្លាំងណាស់ ក្នុងពេលដែលពន្ធតម្រូវអោយបង់ថ្លៃៗទៅហើយបែរជាតួសម្ដែង និងក្រុមការងារក៏ដំឡើងថ្លៃការងារលើសពីពេលមុនទៅទៀត។ លោកថាផលិតកររាល់ថ្ងៃរង់ចាំតែថ្ងៃបន្តគ្នាបិទទ្វារប៉ុណ្ណោះ ប្រសិនបើភាពយន្តដែលបានផលិតឡើងមិនមានអ្នកទស្សនាភាគច្រើនដូចរាល់ថ្ងៃ ស្របគ្នាដែលខាងរោងកុន ក៏មិនផ្ដល់ម៉ោងល្អអោយបានលក់សំបុត្រនៅពេលម៉ោងខ្លះមិនមានអ្នកទស្សនាគ្រប់ចំនួន។

លោកថានៅក្នុងប្រទេសកម្ពុជាមិនទាន់មានអ្នកទស្សនាក្នុងចំនួនមួយខ្ពស់នៅឡើយទេ ហើយក៏មិនអាចនឹងយកភាពយន្តបរទេសមកធ្វើការប្រៀបធៀបជាមួយនឹងភាពយន្តខ្មែរបានដែរ ដោយសារតែទុនផលិតរបស់ភាពយន្តទាំង២ខុសគ្នាដាច់ឆ្ងាយ។

លោកបានទាំងសរសើរថាភាពយន្តខ្មែរ ជាភាពយន្តមួយដែលល្អ និងមានគុណភាពមិនជឿ នៅក្នុងកាលៈទេសៈ ដែលផលិតករបរទេសមិនអាចប្រើទុនដូចផលិតករកម្ពុជា ហើយផលិតរឿងបានល្អកម្រិតហ្នឹងនោះផង។ ប្រសិនបើគ្មានការពន្យារពេលពីការបង់ពន្ធ លោកថាជម្រើសក្នុងការបន្តរស់នៅក្នុងវិស័យផលិតកុន គឺមានតែតម្រូវអោយផលិតករផលិតរឿងតែប្រភេទរឿងដែលស៊ីផ្សារអ្នកទស្សនាក្នុងស្រុក និងផលិតតែរឿងប្រភេទណាដែលមានសាច់រឿងទាក់ទាញ ដោយកុំចេះផលិតភាពយន្តដោយមិនសិក្សាអោយគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ដើម្បីកុំអោយមានការប្រឈម។ ក្នុងនោះក៏ត្រូវបង្កើនយុទ្ធសាស្រ្តធ្វើយ៉ាងណាអោយអ្នកទស្សនាខ្មែរ កាន់តែងាកមកគាំទ្រស្នាដៃរបស់ខ្លួនអោយនៅក្នុងចំនួនច្រើន និងកុំអោយធ្លាក់ការគាំទ្រទើបអាចទប់ជាប់។

លោកសែម វិសាល បានថ្លែងបញ្ជាក់ថា យោងតាមការអះអាងរបស់អ្នកគ្រប់គ្រងរោងកុន ភាពយន្តខ្មែរមានការធ្លាក់ចុះអ្នកគាំទ្រច្រើនខុសពីមុន ដែលនេះគឺជាកត្តាភាពយន្តខ្មែរខ្លះនៅមិនមានគុណភាព និងបណ្ដាលមកពីភាពយន្តបរទេសសម្រុកមកច្រើន។

អ៊ីចឹងហើយទើបលោកយល់ថានៅក្នុងកាលៈទេសៈដែលខាងរដ្ឋាភិបាលមិនទាន់មានការលើកឡើងនូវការកំណត់ពន្ធលើការផលិតភាពយន្តទេ គឺមានតែក្រុមផលិតករចែករំលែកពីការផលិតភាពយន្តបែបណាអោយមានគុណភាព ហើយកុំឆិនឆៃ កុំអោយអ្នកទស្សនាបាត់បង់ទំនុកចិត្តប៉ុណ្ណោះ បើមិនដូច្នេះទេ អ្នកទស្សនាក្នុងស្រុកនឹងធ្លាក់បរិមាណ ហើយធ្វើអោយផលចំណេញ ឬការប្រមូលដើមធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here