សារ៉ាយ សក្ខណា នាំប្ដី និងកូនស្រីសម្ពោធហាងកាហ្វេសាខាទី២

0
- Advertisement Banner -

កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៩ តារាសម្ដែងល្បីល្បាញអ្នកនាង សារ៉ាយ សក្ខណា បានដឹកដៃស្វាមី និងកូនស្រី មកសម្ពោធហាងកាហ្វេសាខាទី២របស់ខ្លួនយ៉ាងកាលីព នៅទល់មុខសាកលវិទ្យាល័យអាសុីអឺរ៉ុប បន្ទាប់ពីធ្វើដំណើរចុះមកពីអាមេរិកបានតែប៉ុន្មានថ្ងៃ។ នេះជាមុខជំនួញទ្រង់ទ្រាយធំរបស់អ្នកនាង បន្ទាប់ពីហាងថែរក្សាសម្រស់នៅម្ដុំផ្សារទួលគោក ជោគជ័យ។

អ្នកនាង សារ៉ាយ សក្ខណា និយាយថា ដោយសារតែក្នុងថែរក្សាសម្ផស្សរបស់អ្នកនាង ក៍បើកហាងកាហ្វេយីហោ Tea Time ហើយមានការគាំទ្រ ទើបអ្នកនាង និងស្វាមី សម្រេចបោះបើកហាងដដែលមួយនេះ នៅសាខាទី២ទៀត នៅលើផ្លូវ១៤៦ ខាងក្រោយសន្ធរម៉ុក នៅទល់មុខសាកលវិទ្យាល័យអាសុីអឺរ៉ុប។ ដើមទុនក្នុងការដំណើរការហាងនេះ ត្រូវបានអ្នកនាងលាក់ ប៉ុន្តែអ្នកនាងថាអស់ច្រើនគួរសម ដោយសារហាងទាំងមូលត្រូវជួលជុលថ្មី ហើយក្នុងថ្ងៃកាត់ខ្សែបូរសម្ពោធ កាលពីទី១៨ កក្កដា គឺពេញលក្ខណៈជាហាងប្រេនៗទៅហើយ បែរជាអ្នកនាងប្រាប់ថា មិនទាន់គ្រប់គ្រឿងលើផ្នែកដេគ័រនៅឡើយ។ អ្នកនាងថា ដំណើរចុះពីអាមេរិកលើកនេះ គឺដើម្បីមកបើកសម្ពោធហាងកាហ្វេ Tea Time និងមកដើរលេងសុទ្ធ ខណៈដែលអ្នកនាង ក៍នឹងត្រលប់មកវិញនៅអំឡុងខែ៩ ជាមួយស្វាមី និងកូនស្រីតែម្ដង។

អ្នកនាង សារ៉ាយ សក្ខណា បន្តថា ដំណើរឦរចុះមកដល់ប្រទេសកម្ពុជាលើកនេះ អាចមិនថតភាពយន្តនោះទេ ដោយសារតែភាពយន្តភាគ អ្នកនាងទទួលថតមិនទាន់ ហើយសម្រាប់ភាពយន្តដុំ គឺទាក់ទងកន្លងមក សុទ្ធតែមិនថតចំពេលអ្នកនាងចុះមកពេលនេះ។ យ៉ាងណាមិញអ្នកនាង ក៍មិនសូវមានពេលទទួលសម្ដែងនោះដែរ ដោយសារតែត្រូវមើលខុសត្រូវហាងកាហ្វេ Tea Time នៅសាខាសន្ធរម៉ុក និងត្រូវនាំប្ដី និងកូនដើរលេង មុនពេលត្រលប់ទៅអាមេរិក។ ក្នុងនោះនៅលើទឹកដីអាមេរិក អ្នកនាងក៍មិនទាន់មានគម្រោងទទួលសម្ដែង ឬ ធ្វើការនោះដែរ ដោយត្រូវនៅរៀនភាសាអង់គ្លេស និងមើលថែកូនស្រី។ អ្នកនាងនឹងអាចពិចារណារឿងបើកសាខាកាហ្វេបន្ថែមដែលអាចធ្វើទៅបាន ប្រសិនបើប្អូនប្រុសរបស់អ្នកនាង ដែលជាទទួលខុសត្រូវអាចរ៉ាប់រងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here