សុវណ្ណ​ ​គីរី​ ​បញ្ចេញស្នាដៃ​ថ្មី​ ​លើទឹក​ដី​អាមេរិក​ ​

0

​ឡើង​កូដ​ក្នុង​អាជីព​សម្ដែង​ ​និង​ពិធីករ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​តារា​សម្ដែង​ក្រ​មុិ​ចក្រ​ម៉ើមកា​រ៉ា​តេ​ដូ​ ​លោក​ ​សុវណ្ណ​ ​គីរី​ ​ស្រាប់តែ​បាត់មុខ​ឈឹង​ ​ដោយ​ត្រូវ​គេ​ដឹង​ថា​ ​បាន​ចេញទៅ​សិក្សា​ជំនាញ​ផលិតកម្ម​វិធី​យ៉ាង​ព្រងើយ​នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​។​ ​យ៉ាងណាមិញ​ ​លោក​មិនបាន​ផ្ដាច់ខ្លួន​ពី​ការងារ​សិល្បៈ​នោះ​ទេ​ ​ដោយ​ក្រៅពី​បង្ហាញ​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត​ជាមួយ​តារា​សិល្បៈ​មួយចំនួន​នៅ​លើទឹក​ដី​អាមេរិក​ ​លោ​ក​ក៍​ទើប​បញ្ចេញ​បទ​ចម្រៀង​ក្ដៅ​ៗ​ ​ដែល​ជា​ស្នាដៃ​រួមគ្នា​ជាមួយ​តារា​ជើងចាស់២រូប​ ​យ៉ាង​គួរ​អោយ​ចាប់អារម្មណ៍​ផង​ដែរ​។​ ​

​លោក​ ​សុវណ្ណ​ ​គីរី​ ​បាប​ថ្លែង​ពី​ទឹកដី​អាមេរិក​ថា​ ​លោក​បាន​បាត់មុខ​ពី​ប្រទេស​កម្ពុជា​ប្រមាណ២ឆ្នាំ​មក​ហើយ​ ​ក្រោយពី​លោក​សម្រេចចិត្ត​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​ដើម្បី​សិក្សា​ភាសាអង់គ្លេស​ ​និង​ជំនាញ​ផលិតកម្ម​វិធី​។​ ​លោក​ថា​ខ្លួន​នឹង​ត្រលប់​មកវិញ​យ៉ាង​យូរ៤ឆ្នាំក្រោយ​ ​ដើម្បី​ត្រលប់​មក​សម្ដែង​ ​និង​ផលិតកម្ម​វិធី​។​ ​អុីចឹង​ហើយ​ ​ទើប​លោក​រិះរក​ស្នា​ដៃ​ថ្មី​ៗ​ ​ដើម្បី​កុំ​អោយ​ស្ងប់ស្ងាត់​នៅក្នុង​អាជីព​សិល្បៈ​។​ ​លោក​បាន​ថត​ច្រៀង​បទ​ថ្មី​មួយ​បទ​ ​ថ្មីស្រឡាង​ក្រោម​ចំណងជើង​ថា​”​Time​ ​Is​ ​Not​ ​Importan​”​ ​ដែល​នេះ​ជា​បទ​បើកឆាក​ក្នុង​អាជីព​ចម្រៀង​របស់​ខ្លួន​ ​ហើយ​ជា​ស្នាដៃ​រួន​គ្នា​ ​ដែល​មានការ​ជួយ​សម្រួល​តន្ត្រី​ ​និង​ទំនុកច្រៀង​ ​ដោយ​លោក​ ​ម៉េ​ង​ ​ប៑ុន​ឡូ​ ​និង​តារា​ជើងចាស់​ ​លោក​ ​សុវណ្ណ​ ​មុ​ន្នី​។​ ​លោក​ថា​សប្បាយចិត្ត​ ​ដែល​ស្នាដៃ​បទចម្រៀង​របស់​ខ្លួន​ ​គឺជា​ស្នាដៃ​ប្រឹងប្រែង​រួមគ្នា​រវាង​លោក​ ​លោក​ ​ម៉េ​ង​ ​ប៑ុន​ឡូ​ ​និង​ ​លោក​ ​សុវណ្ណ​ ​មុ​ន្នី​។​ ​

​លោក​ ​សុវណ្ណ​ ​គីរី​ ​បញ្ជាក់​ថា​ ​បទ​”​Time​ ​Is​ ​Not​ ​Important​”​ ​គឺជា​បទ​ដែល​លោក​និពន្ធ​ចេញពី​ការយល់ឃើញ​របស់​លោក​ ​តែ​មានការ​សម្រួល​ថែមថយ​ ​ដោយ​លោក​ ​ម៉េ​ង​ ​ប៑ុន​ឡូ​ ​និង​ ​លោក​ ​សុវណ្ណ​ ​មុ​ន្នី​ ​ហើយ​សំដៅ​ទៅលើ​ជីវិត​ស្នេហា​មួយ​ ​បើ​ទោះជា​ស្គាល់ចិត្ត​ថ្លើម​គ្នា​ ​និង​សារភាព​ថា​ស្រលាញ់​គ្នា​ ​ក៍​មិន​ប្រាកដ​ថា​អាច​រស់នៅ​ជាមួយគ្នា​អស់មួយជីវិត​នោះ​ទេ​ ​ហើយ​ស្នេហា​មួយ​ដែល​ទើប​ស្រលាញ់​គ្នា​ ​ដោយ​មិន​ប្រើ​ពេល​យូរ​ ​ក៍​មិន​ប្រាកដ​ថា​ ​មិន​អាច​រួមរស់​នឹង​គ្នា​ប​សន​យូរអង្វែង​នោះ​ដែរ​។​ ​សរុប​មក​លោក​ថា​ ​មនុស្ស​ពីរ​នាក់​បើ​មានឱកាស​បង្ហាញ​ការ​ស្រលាញ់​គឺ​គួរតែ​ធ្វើ​ ​ដោយ​កុំ​រង់ចាំ​ពេលវេលា​។​ ​លោក​គ្រោង​នឹង​ថត​ ​MV​ ​បទ​នេះ​ ​នៅ​លើទឹក​ដី​អាមេរិក​ ​ដោយ​អ្នក​ថតMV​ ​របស់​លោក​ ​ក៍​សុទ្ធតែ​ជា​អ្នកឯកទេស​ ​ខណៈ​ដែល​បទ​ចម្រៀង​ថ្មី​ៗ​នឹង​ចេញ​បន្តបន្ទាប់​។​

LEAVE A REPLY

Please enter your comment!
Please enter your name here