រឹតតែអស្ចារ្យ ពេលដឹងពីឈុតម្ចាស់ពានឆ្នាំចាស់ទាំង៦ ក្នុងពិធីប្រគល់ពាន

0

ក្រៅពីឈុតដ៍អស្ចារ្យរបស់អ្នកចូលរួមប្រកួតប្រជែង ឈុតទាំង៦ របស់ម្ចាស់ពានក្នុងឆ្នាំចាស់ក៍អស្ចារ្យណាស់ដែរ នៅពេលបានដឹងពីអត្ថន័យៗ។ ឈុតដែកបានគ្រងភាគច្រើន សុទ្ធសឹងតែជាឈុតច្នៃថ្មី ដែលជាស្នាដៃស្រាវជ្រាវថ្មីនោះផង។

អ្នកនាង ម៉ៅ សុីណាត ៖ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់កាលពីឆ្នាំ២០១៨ នៅក្នុងពិធីប្រគល់ពាន អ្នកនាងក៍ស្អាត និងលេចធ្លោគួរអោយកោតសរសើរផងដែរ ជាមួយនឹងឈុតស្រីទេព នៅលើជញ្ជាំងប្រាសាទបាយ័ន ដោយអ្នកនាងត្រូវបានអ្នកច្នៃម៉ូត គឺលោក អុី សុខជា សម្រិតសម្រាំងឈុតស្រីទេពយ៉ាងផូរផង់ អោយគ្រង ដើម្បីរក្សាការចាប់អារម្មណ៍ ក្នុងនាមជាម្ចាស់ពាននោះផង។ អ្នកនាងត្រូវបានអ្នកសារព័ត៍មានជាតិ និងអន្តរជាតិ ជាពិសេសគឺអ្នកទស្សនាយ៉ាងកកកុញពេញពិធី សរសើរថា ស្រស់ស្អាត ក្នុងពេលដើរបង្ហាញខ្លួន មុនធ្វើពិធីប្រកាសពានផង។

កញ្ញា ប៑េប៑ី ៖ ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោកាលពីឆ្នាំ២០១៨ រូបនេះ ក៍នៅតែលេចធ្លោមិនអន់ជាងកាលពីឆ្នាំមុននោះដែរ ជាមួយនឹងឈុតកិន្ន ដែលសម្រិតសម្រាំងឡើងដោយលោកអុី សុខជា។ កញ្ញា ត្រូវបានគេប្រមាញ់រូបសម្រស់ និងសរសើរថាស្អាតមិនខុសពីស្រីសួគ៍ ជាពិសេសក្នុងពេលអង្គុយដាក់ពិន្ទុ និងឡើងបង្ហាញខ្លួន ក្នុងនាមជាម្ចាស់ពានចាស់។

លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោផ្នែកបុរសកាលពីឆ្នាំ២០១៨ រូបនេះ ក៍មើលទៅលេចធ្លោមិនអន់ជាងពេលប្រលងផងដែរ ជាមួយនឹងឈុតព្រះបាទជ័យវរ្ម័នទី៧។ លោកនៅតែត្រូវបានគេសរសើរ ទាំងក្នុងពេលអង្គុយវាយតម្លៃពិន្ទុអោយអ្នកប្រកួត និងក្នុងពេលឡើងបង្ហាញខ្លួនក្នុងនាមជាម្ចាស់ពានឆ្នាំចាស់។ នៅក្នុងពិធីនោះ លោកក៍ត្រូវបានអ្នកនាង ចាន់ តារាទី ប្រគល់ពានប្រជាប្រិយប្រចាំឆ្នាំ ក្នុងនាមជាម្ចាស់ពានឆ្នាំចាស់ ដែលមានអ្នកបោះឆ្នោតអោយតាមរយៈការ Like និង Share បានច្រើនជាងគេផងដែរ។

លោក ម៉ែន អម្រុងរ័ត្ន៖ ម្ចាស់ពានឈុតកែច្នៃផ្នែកបុរសស្រស់ស្អាតរូបនេះ រឹតតែលេចធ្លោជាមួយនឹងឈុតដែលលោកច្នៃផ្ទាល់ដៃ ដែលមានឈ្មោះថា រាជបុត្រភុជង្គនាគ ហើយប្រមូលផ្ដុំដោយរចនាបថដែលមានអំណះអំណាងច្បាស់លាស់។ មួយឈុតរបស់លោក លេចធ្លោទាំងក្នុងពេលអង្គុយដាក់ពិន្ទុ និងពេលឡើងបង្ហាញខ្លួន មុនផ្ទេរតំណែង។

កញ្ញា ភី សម័យ៖ ម្ចាស់ពានគ្រងឈុតកែច្នៃផ្នែកនារីលេចធ្លោកាលពីឆ្នាំ២០១៨ រូបនេះ ក៍ស្អាតនារីពិតមិនដូរផងដែរ ជាមួយនឹងឈុតអប្សរា។ កញ្ញា ត្រូវបានគេសរសើរថា ស្អាតណាស់ ជាពិសេសក្នុងពេលនាងឡើងបង្ហាញខ្លួនក្នុងនាមជាម្ចាស់ពាន កាលពីឆ្នាំចាស់។

លោក ស៊ិន សុធារិទ្ធ ៖ ម្ចាស់ពានឈុតកម្រ កាលពីឆ្នាំ២០១៨រូបនេះ កាន់តែលេចធ្លោខ្លាំង ដោយសារតែលោកគ្រងឈុតព្រះបាទអង្គឌួង តែបានច្នៃស្បៃ ដោយចរឹតអក្សរថា ខួប៣ឆ្នាំគ្រួសារតារាកម្ពុជា និងទិវាវប្បធម៌បេតិកភណ្ឌជាតិ ដែលសុទ្ធសុឹងតែមានអត្ថន័យទាក់ទងនឹងកម្មវិធី។ នៅពេលចេញបង្ហាញខ្លួន ហើយបែរខ្នង រំលេចស្បៃខាងក្រោយ គឺម្នាក់ៗសុទ្ធតែទះដៃកោតសរសើរ។

យោងតាមការបង្ហើប ម្ចាស ពានដែលផុតកំណត់ទាំង៦ ក៍នឹងមានសិទ្ធិច្នៃឈ្តចូលប្រកួតឆ្នាំក្រោយផងដែរ ដើម្បីលើកទឹកចិត្ត អោយម្ចាស់ពានដែលផុតកំណត់ មានគំនិតកែច្នៃឈុតស្អាតៗ និងអស្ចារ្យ ដើម្បីមកដណ្ដើមយកពាន ក៍ដូចជាដើម្បីកុំអោយឆន្ទៈកែច្នៃរបស់អ្នកផុតអណ្ណតិជាម្ចាស់ពាន មានឆន្ទៈផលិតស្នាដៃផ្ទាល់ខ្លួនបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here