មេក្រុមសិល្បៈ៥រូប បង្ហាញការចាប់អារម្មណ៍ ព្រឹត្តិការណ៍គ្រងឈុតបុរាណនៅសំបូរព្រៃគុក

0

ក្រៅពីតារាសិល្បៈក្នុងក្រុមគ្រួសារតារាកម្ពុជា និងតារាសិល្បៈក្រៅក្រុម មេក្រុមសិល្បៈ ដែលមានឥទ្ធិពលក្នុងសិល្បៈចំនួន៥រូបក៍បង្ហាញការចាប់អារម្មណ៍ ចំពោះព្រឹត្តិការណ៍គ្រងឈុតបុរាណ ដែលរៀបចំឡើងនៅប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី៨ កក្កដា ដោយក្រុមហ៑ុនហុងដាជួបកៅកំពង់ធំ និងគ្រួសារតារាកម្ពុជា។ អ្នកទាំង៥ ក៍ប្រកាសចូលរួម និងដឹកនាំសិល្បកររបស់ខ្លួន ចូលរួមលើកស្ទួយព្រឹត្តិការណ៍នេះផងដែរ។

អ្នកនាង បូរ៉ានិច ប្រធានក្រុម BN Media ដែលជាមេក្រុមបង្ហាញម៉ូដល្បីឈ្មោះ បង្ហាញការចាប់អារម្មណ៍ ព្រឹត្តិការណ៍ដែលប្រកាសធ្វើឡើងនេះ អាចចាត់ទុកជាព្រឹត្តិការណ៍ថ្នាក់ជាតិធំមួយ ដ៍កម្រ ដោយសារតែអាចគៀគរសិល្បករល្បីៗ ចាស់ក្មេងក្នុងពិភពសិល្បៈជាទ្រង់ទ្រាយធំអោយចូលរួមគ្រងឈុតបុរាណ។ អ្នកស្រីថា ការចូលរួមគ្រងឈុតបុរាណនៅក្នុងថ្ងៃនោះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំមួយ ដែលគ្រួសារតារាកម្ពុជា ធ្វើអោយពិភពលោកកាន់តែមានការចាប់អារម្មណ៍។ ក្រៅពីចូលរួមខ្លួនឯង អ្មកស្រីក៍បានសម្រិតសម្រាំងឈុតបុរាណដោយស្នាដៃផ្ទាល់ខ្លួន អមដោយតារាម៉ូដែលរបស់ខ្លួន ប្រមាណ១០រូប អោយចូលរួមផងដែរ។

លោក នូ សុផេន: អ្នកច្នៃឈុតបុរាណ និងជាអ្នកបង្កើតកម្មវិធីសិល្បៈល្បីឈ្មោះរូបនេះ ក៏បង្ហាញការសាទរចំពោះការរៀបចំនេះដែរ ដោយលោកចាត់ទុកថា មិនមែនជារឿងងាយទេ ដែលក្រុមសិល្បៈតូចមួយ តែអាចអំពាវអោយតារាសិល្បៈកុះករ ទៅច្រៀងទៅរាំ ហើយគ្រងឈុតបុរាណដើម្បីផ្សព្វផ្សាយពីវប្បធម៌ ជាតិ ដល់ប្រាសាទសំបូរព្រៃគុក។ កាលពីឆ្នាំមុន លោកបានកែច្នៃឈុតបុរាណ អោយតារាលើកពានបានចំនួន៤រូប។ បើទោះជាក្នុងថ្ងៃនោះ លោកមានភារកិច្ចជាប់មិនអាចចូលរួម តែលោកក៍បានបញ្ជូនកូនក្រុម អោយគ្រងឈុតបុរាណចូលរួមផងដែរ។

លោក ហួរ សុផល៖ ម្ចាស់ផលិតកម្មក្លាសុិកមួយនេះ ក៏បង្ហាញមោទនភាពដែលមានព្រឹត្តិការណ៍លើកស្ទួយវប្បធម៍មួយនេះ នៅប្រាសាទសំបូរព្រៃគុកផងដែរ ដោយលោកចាត់ទុកថា គឺជាវេទិកាឆ្លុះបញ្ចាំងឈុតបុរាណកម្រមាន ដែលពិភពលោកនឹងភ្ញាក់ផ្អើលពីកម្ពុជា។ លោកប្រកាសដឹកនាំកូនក្រុម១០រូប អោយគ្រងឈុតបុរាណចូលរួមហែរក្បួន និងដណ្ដើមពាន ដោយប្រកាសថា បើទោះមិនជាប់ ក៏ជាការចូលរួមលើកស្ទួយវប្បធម៌។

លោក អឿន រតនៈ៖ អ្មករៀបចំការប្រកួតបវរកញ្ញាកម្រិតពិភពលោក និងជាប្រធានសមាគមសិល្បៈខ្មែរប្រចាំសហរដ្ឋអាមេរិករូបនេះ ក៍សម្ដែងការភ្ញាក់ផ្អើលផងដែរ ដែលកម្ពុជា មានកម្មវិធីបង្អួតឈុតបុរាណមួយនេះជាទ្រង់ទ្រាយធំ ដោយលោកប្រកាសថា បើទោះជាមមាញឹកកម្រិតណា ក៍លោកនឹងចូលរួម។

អ្នកស្រី ថុង សុីទៀង៖ ម្ចាស់ផលិតកម្មចក្រក្រវាទ្បពេជ្ររូបនេះ ក៏ប្រកាសពីការចូលរួមផងដែរ ដោយអ្នកស្រីបានទាំងចាត់ទុកថា ឱកាសបានចូលរួម និងឃើញដោយផ្ទាល់នូវព្រឹត្តិការណ៍នេះ គឺជាមហាកិត្តិយសណាស់ សម្រាប់លោកស្រី។ អ្នកស្រី នឹងត្រូវបានជ្រើសជាគណកម្មការផ្ដល់ពិន្ទុមួយរូប នៅក្នុងកម្មវិធីផងដែរ។

ក្រៅពីអ្នកទាំង៥ អ្នកមានឥទ្ធិពលក្នុងសិល្បៈជាច្រើនទៀត ក៏សុទ្ធតែបង្ហាញការចាប់អារម្មណ៍ ចំពោះមហាពហរឹត្តិការណ៍គ្រងឈុតបុរាណថ្នាក់ជាតិ ដែលរៀបចំដោយគ្រួសារតារាកម្ពុជា និងក្រុមហ៑ុនហុងដាជួបកៅ នៅថ្ងៃទី៨ កក្កដា នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here