ម្ចាស់តំណែងឆ្នើម៣រូបឆ្នាំមុន ប្រកាសគ្រងឈុតសម័យស្ដេចកន នៅសំបូរព្រៃគុក

0

ក្នុងព្រឹត្តិការណ៍”ទិវាបេតិកភណ្ឌជាតិ ២០១៩” នៅថ្ងៃទី៨ កក្កដា នេះ ពិធីករ ពិធីការិនី៣រូប ប្រកាសគ្រងឈុតសម័យស្ដេចកនតែម្ដង ដើម្បីរំលេចព្រឹត្តិការណ៍បុរាណនៅប្រាសាទសំបូរព្រៃគុក អោយកាន់តែកក្រើក។ ឈុតរបស់អ្នកទាំង៣ ត្រូវបានរៀបចំដោយ ដោយសាស្ត្រាចារតរ្យវប្បធម៍ កើត ថារ៉ាន់ អនុប្រធានសាលាខោន នៃសាលាមធ្យមវិចិត្រសិល្បៈ។

អ្នកនាង ចាន់ ផល្លា ដែលត្រូវគេស្គាល់ថាគឺជាពិធីការិនីសំលេងផ្អែមស្រួល ពិតជាធ្វើអោយប្លែកមហាជនទៀត ដោយអ្នកនាងប្រកាសថា នឹងគ្រងឈុតបុរាណ ក្នុងសម័យស្ដេចកន ក្នុងឱកាសដែលអ្នកនាង ធ្វើជាពិធីករនាថ្ងៃទី៨ កក្កដា នោះ។ តាមរយៈគ្រួសារតារាកម្ពុជាកន្លងមក អ្នកនាងថាធ្លាប់គ្រងឈុតក្នុងម័យអង្គរ និងឈុតបុរាណផ្សេងៗមកហើយ ដោយអ្នកនាងមិនធ្លាប់តែក្នុងឈុតព្រះស្ដេចកនប៉ុណ្ណោះ ទើបអ្នកនាងនឹងរំលេចសម្រស់អោយប្លែកក្នុងឈុតបុរាណមួយនេះ។ អ្នកនាងគឺជាម្ចាស់តំណែងឆ្នើម ជាពិធីការិនីលេចធ្លោក្នុងកិច្ចការសប្បុរសធម៍ ដែលមានសំលេងស្រួយស្រែស និង មានឆន្ទៈខ្ពស់ ក្នុងកិច្ចការសង្គម កាលពីឆ្នាំ២០១៨ ដែលប្រគល់ជូនដោយគ្រួសារតារាកម្ពុជា។

លោក សន សុវណ្ណា ដែលត្រូវគេស្គាល់ថាជាពិធីករផ្នែកពិធីការប្រកាសថា លោកបានត្រៀមខ្លួនរួចហើយជាមួយ នឹងដៃគូពិធីករ និងពិធីករ២រូបផ្សេងទៀត ក្នុងការគ្រងឈុតក្នុងសម័យស្ដេចកន ដើម្បីរំលេចសម័យកាលមួយនេះ អោយកាន់តែអស្ចារ្យតែម្ដង។ លោកថាព្រឹត្តិការណ៍ឈុតបុរាណឆ្នាំនេះ រំពឹងថាពិភពលោក នឹងកាន់តែស្គាល់ពីខ្មែរ ជាពិសេសគឺស្គាល់ពីសម័យរីកចំរើនរបស់ខ្មែរ នាសម័យអតីតកាល។ កាលពីឆ្នាំមុន លោកត្រូវបានកម្មវិធីប្រកួតពាន ប្រគល់ជូននូវតំណែងជាតារាឆ្នើម ក្នុងកិច្ចការសង្គម ហើយមានគំនិតច្នៃអភិវឌ្ឍន៍ខ្ពស់ប្រចាំក្រុម។

មិនខុសគ្នាដែរ លោក ខេន វណ្ណាថាត់ ដែលជាពិធីករសំបូរវោហាស័ព្ទ និងកំប្លុកកំប្លែងម៉ាឆ្ងាញ់ផង ក៍ប្រកាសគ្រងឈុតក្នុងសម័យព្រះស្ដេចកន នេះដែរ។ លោកគឺជាតារាដែលទទួលបានតំណែងឆ្នើម ជាពិធីករមានឆន្ទៈខ្ពស់ ក្នុងកិច្ចការសង្គម ដែលប្រគល់ជូនដោយគ្រួសារតារាកម្ពុជា កាលពីឆ្នាំ២០១៨ដូចគ្នា។ លោកបញ្ជាក់ថា ការប្រកួតឈុតបុរាណឆ្នាំនេះ គឺទោះជារវល់កម្រិតណា ក៍មិនអាចបាត់មុខនោះដែរ ដើម្បីចូលរួមបំផុសពីវប្បធម៍ខ្មែរ។ យ៉ាងណាមិញ លោកមិនទាន់បង្ហើបថា ឈុតក្នុងសម័យស្ដេចកន ដែលលោកនឹងគ្រងនោះ តើជាឈុតក្នុងវណ្ណៈណាមួយនៅឡើយទេ ដោយលោកប្រកាសថា ទុកអោយភ្ញាក់ផ្អើល។

LEAVE A REPLY

Please enter your comment!
Please enter your name here