Miss Grand 2018 និង គន់ រៀមរតនៈ ប៉ះគ្នាក្នុងតំណែងរួម

0

កាលពីល្ងាចថ្ងៃទី៥ កក្កដា តារា២រូប គឺកញ្ញា ឌី លីកា អតីត Miss Grand Cambodia ឆ្នាំ២០១៨ និងតារាសម្ដែង លោក គន់ រៀមរតនៈ ត្រូវបានគេប្រកាសថាគឺតំណាងផលិតផលដូចគ្នា ដែលតំណែងមួយនេះ ក៍ជាលើកទី១របស់អ្នកទាំងពីរផងដែរ។ យ៉ាងណាមិញ គេមិនទាន់ដឹងថា តម្លៃខ្លួនក្នុងតួនាទី ជាអ្នកតំណាងផលិតផលនេះ តើតម្លៃ និង អត្ថប្រយោជន៍ដែលក្រុមហ៑ុនផ្ដល់អោយ ដូចគ្នា ឬ យ៉ាងណានោះទេ។

ផលិតផលដែលតារាទាំងពីរ ត្រូវបានជ្រើសជា Brand Ambassador នេះ គឺសាប៑ូដុះខ្លួន និងថែបំប៉នសក់ម៉ាក Huapusi ដែលត្រូវគេស្គាល់ថា ជាផលិតផលប្រេនរបស់ប្រទេសបារាំង។ គន់ រៀមរតនៈ បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលលោកត្រូវបានក្រុមហ៑ុនជ្រើសជាតំណាងផលិតផល ហើយថែមទាំងបានកុងត្រារហូតដល់ពេញមួយឆ្នាំ។ លោកថាជាលើកទី១ ដែលមានផលិតផលប្រេនៗរបៀបនេះ ជ្រើសជាតំណាងផ្សព្វផ្សាយ ដោយលោកប្រកាសថា ធ្វើអោយក្រុមហ៑ុនជឿជាក់ហើយបន្តកុងត្រានៅឆ្នាំទី២នោះផង។ លោក កាន់តែសប្បាយចិត្ត នៅពេលដឹងថាក្រុមហ៑ុនជ្រើសអ្នកតំណាមួយរូបទៀត គឺកះញ្ញា ឌី លីកា ដែលជាអតីត Miss Grand Cambodia ឆ្នាំ២០១៨។ លោក និង កញ្ញា ឌី លីកា នឹងត្រូវទទួលភារៈថតបង្ហាញផលិតផល និងធ្វើសកម្មភាពច្រើនទៀតនៅក្នុងមួយឆ្នាំនេះ។

ជាមួយនឹងការប្រកាសនោះ គន់ រៀមរតនៈ និង ឌី លីកា ក៍នឹងចាប់ដៃគ្នាលើតួនាទីតែមួយ ទាំងខេត្ត និងក្រុង ដើម្បីជួយគ្នាធ្វើអោយការងារជាតំណាងផលិតផលមួយនេះ ទទួលបានការចាប់អារម្មណ៍។ ក្នុងនោះ លោក ក៍បដិសេធមិនប្រាប់តម្លៃខ្លួន សម្រាប់ការងារដំបូងនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here