ជំទាវវ័យក្មេង ឈឹម អារីយ៉ា បញ្ចេញស្នាដៃភាគចុងក្រោយ

0

បន្ទាប់ពីប្រកាសលាឈប់ការសម្ដែង តារាសម្ដែង អ្នកនាង ឈឹម អារីយ៉ា បានឡើងតំណែងជាជំទាវយ៉ាងកាលីប ដោយសារតែស្វាមីរបស់អ្នកនាង គឺមន្ត្រីពាក់ផ្កាយលើស្មាប្រចាំនៅក្រសួងមហាផ្ទៃ។ អ្វីដែលគួរអោយចាប់អារម្មណ៍ គឺភាពយន្តភាគដែលអ្នកនាងបានសម្ដែងមុនពេលលាឈប់ ទើបតែត្រូវបានគេដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍។

អ្នកនាង ឈឹម អារីយ៉ា ដែលក្នុងពេលនេះ បានទទួលងារជាជំទាវស្របច្បាប់ បានអះអាងថា អ្នកនាងមិនទទួលការសម្ដែងទៀតទេ ដោយសារតែរវល់បើកហាងជាអាជីវកម្មគ្រួសារ និង រវល់បំពេញបេសកកម្មតាមស្វាមីនៅក្នុង និងក្រៅស្រុក។ យ៉ាងណាមិញអ្នកនាងថា មិនចង់ឃ្លាតឆ្ងាយពីសិល្បៈនោះទេ គឺពេលណាមានឱកាសនឹងនៅតែបន្តការសម្ដែង ដោយអ្នកនាងបញ្ជាក់ថា មិនបានតាំងខ្លួនជាលោកជំទាវ ហើយនៅតែមានទំនាក់ទំនងជាមួយអ្នកក្នុងរង្វង់សិល្បៈនោះផង។

អ្នកនាង ឈឹម អារីយ៉ា បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលអ្នកនាងឈប់ទទួលការសម្ដែងហើយ ប៉ុន្តែស្នាដៃភាពយន្តរឿង”គ្មានថ្ងៃបញ្ចប់” របស់អ្នកនាង ត្រូវបានគេដាក់បញ្ចាំងនៅ CTN ដែលធ្វើអោយមហាជននៅតែបានឃើញពីការសម្ដែងរបស់អ្នកនាង ក្រោយពេលលាឈប់។ អ្នកនាងថា នេះជាភាពយន្តភាគចុងក្រោយ ដែលអ្នកនាងបានសម្ដែង ប៉ុន្តែមិនមែនជារឿងចុងក្រោយនោះទេ ដោយសារតែមុនបាត់មុខ អ្នកនាងក៍បានទទួលសម្ដែងភាពយន្តខ្នាតធំ១ពីរទៀតផងដែរ ដោយគ្រាន់តែមិនដឹងថាភាពយន្តនោះ ដាក់លក់សំបុត្រពេលណា។

LEAVE A REPLY

Please enter your comment!
Please enter your name here