លី ម៉ារីណា ប្រកាសគ្រងឈុតសម័យអង្គរ តែបដិសេធប្រកួត ក្នុងទិវាវប្បធម៍បេតិកភណ្ឌ

0

ទិវាវប្បធម៍បេតិកភណ្ឌជាតិ ដែលប្រកាសធ្វើឡើងនៅថ្ងៃទី៨ កក្កដា ក្នុងឆ្នាំ២០១៩ នៅបរិវេណប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំនេះ តារាល្បីល្បាញ អ្នកនាង លី ម៉ារីណា ក៍ប្រកាសចូលរួមផងដែរ ដោយអ្នកនាងបានត្រៀមឈុត ព្រះនាងក្នុងសម័យអង្គរផងដែរ។ យ៉ាងណាមិញ អ្នកនាងបដិសេធចូលរួមប្រកួត បើទោះជាដឹងថារូបសម្រស់ដ៍ស្រស់សោភារបស់អ្នកនាងមានសង្ឃឹមច្រើន។

អ្នកនាង លី ម៉ារីណា និយាយថា អ្នកនាងចូលរួមក្នុងព្រឹត្តិនោះ មិនមែនដើម្បីទីប្រកួតនោះទេ ប៉ុន្តែដើម្បីទៅចូលរួមលើកស្ទួយវប្បធម៍ជាតិ និងដើម្បីបានទៅមើលតារាសិល្បៈគ្រងឈុតបុរាណជុំគ្នាដ៍កម្រផង។ អ្នកនាងថា ខ្លួននឹងចូលរួមក្នុងនាមជាគណកម្មការផ្ដល់ពិន្ទុមួយរូប ដោយអ្នកនាងប្រកាសត្រៀមខ្លួនរួចហើយសម្រាប់ការចូលរួម។ បើទោះជាទីតាំងប្រារព្ធពិធីនៅឆ្ងាយ ហើយត្រូវចំណាយពេលដល់ទៅ១យប់២ថ្ងៃដើម្បីចូលរួម ប៉ុន្តែអ្នកនាងបានត្រៀមរួចហើយ ដើម្បីក្លាយជាតារាកិត្តិយសមួយរូបនៅក្នុងកម្មវិធី និងជាគណកម្មការផ្ដល់ពិន្ទុ ដល់តារាសិល្បៈដែលចូលប្រកួត។ អ្នកនាងនឹងបង្ហាញខ្លួននៅក្នុងពិធីនោះតាំងពីដើមដល់ចប់ ដោយក្រៅចូលរួមធ្វើជាគណកម្មការផ្ដល់ពិន្ទុ អ្នកនាងក៍ត្រៀមឈុតច្នៃក្នុងសម័យអង្គរមួយឈុត ស្លៀកបង្អួតភ្នែកមហាជន ដើម្បីចូលរួមក្នុងដង្ហែរក្បួនឈុតបុរាណ និងដើម្បីលើកស្ទួយដល់ទម្រង់បយរាណខ្មែរផងដែរ។

អ្នកនាង លី ម៉ារីណា បង្ហាញមោទនភាពដែលព្រឹត្តិការណ៍នេះ ផ្ដល់ឱកាសអោយអ្នកនាងបានគ្រងឈុតបុរាណ និងធ្វើជាគណកម្មការផ្ដល់ពិន្ទុ ខណៈដែលអ្នកនាងប្រកាសថានេះគឺជាមហាព្រឹត្តិការណ៍បង្ហាញឈុតបុរាណធំមួយនៅប្រាសាទសំបូរព្រៃគុក ដែលមិនខុសពីការផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ អ្នកនាងទទូចអោយមានការចូលរួមដង្ហែរក្បួនឈុតបុរាណ និងចូលរួមទស្សនាការប្រកួតឈុតបុរាណអោយបានកុះករ ដើម្បីលើកទឹកចិត្តដល់ក្រុមសិល្បករ ដែលខំធ្វើដំណើរពីគ្រប់ទិសទី ជាពិសេសគឺពីភ្នំពេញ ទៅគ្រងឈុតបុរាណ និងប្រកួតឈុតបុរាណនៅព្រឹកថ្ងៃទី៨ កក្កដា នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here