គ្រាន់តែប្រកាសអោយដឹងពីគម្រោងផលិតសាច់រឿងថ្មី ទាក់ទងនឹង F4 ភ្លាម អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះ លោក Rith Omega ធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសាច់រឿងដែលលោកគ្រោងយកមក Version នេះ ជាភាពយន្តល្បីល្បាញក្នុងពិភពលោក។
លោក Rith Omega ក៏បានបង្ហាញតួអង្គ៥នាក់ ដែលសុទ្ធតែមានរូបសម្រស់ស្អាតៗ បូករួមនឹងសមត្ថភាពនៅក្នុងការសម្តែង ដែលលោកយកមកធ្វើជាតួអង្គសម្ដែងនោះផងដែរ។ តួអង្គទាំងនោះរួមមាន កញ្ញា នែប ព្រំរិទ្ធិកា តួឯកតួស្រី សាន់ឆាយ លោក ហៃ ប៉ហុង តួអង្គ តាវ មីងសឺ លោក វី យ៉ារ៉ូ តួអង្គ គួ ចាលឺយ លោក ជា លាងឆេ តួអង្គ ស៊ីមីន និង លោក សុីង តួអង្គ មីជូ ដែលអ្នកសម្ដែងតំណាងទាំង៥ សុទ្ធតែជាតារាដែលមហាជនស្គាល់ពីសមត្ថភាពរួចមកហើយ។
អ្នកគាំទ្រជាច្រើនពិតជាពេញចិត្តនឹងសមត្ថភាពរបស់តួអង្គទាំង៥ ខណៈដែលរូបសម្រស់របស់ពួកគេ មើលទៅពិតជាសាកសមជាមួយនឹងតួអង្គដែលដាក់ទាំងនេះតែម្តង មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមផងដែរ។ ស្នាដៃនេះ នឹងចេញផលិតក្នុងពេលឆាប់ៗ ដោយមានការរំពឹងថា នឹងទទួលបានការគាំទ្រមិនតិចនោះទេ ក្រោយពេលភាពយន្តមួយនេះ ផលិតរួចរាល់ ហើយដាក់ផ្សាយនៅទូរទស្សន៍ថោន៕






















