កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០១៩ សាលាផ្នែកសម្ផស្ស Mahas Home បានធ្វើពិធីប្រកួតតែងមុខកូនក្រមុំ និងប្រគល់ប័ណ្ណសរសើរជូនដល់អ្នកឯកទេសផ្នែកផាត់មុខ។ អ្នកជំនាញកាន់មុខកូនក្រមុំ លោក រ៉ាឌី ក្រៅពីទទួលបានប័ណ្ណសរសើរ ក៍ត្រូវបានគេលាន់មាត់មិនតិចឡើយ នៅពេលបានដឹងពីថ្វៃផាត់មុខរបសលោក ដល់តារាល្បីៗ។
លោក ថា វណ្ណថន ហៅ រ៉ាឌី បានថ្លែងបញ្ជាក់ថា ក្នុងអាជីពជាអ្នកផាត់មុខប្រមាណ៩ឆ្នាំ តារាស្រីនៅក្នុងពិភពសិល្បៈជាច្រើន ដែលបានតែង ខណៈដែលតារាទាំងក៍ជាប់ចិត្តនឹងថ្វីដៃរបស់លោក ដោយសារតែលោកតែស្អាត ដូចមនុស្ស២នាក់ផ្សេងគ្នា ក្រោយពេលលោកផាត់មុខអោយ។ អុីចឹងហើយ ទើបលោកទទួលបានប័ណ្ណសរសើរជាហូរហែរ ដូចជា ពីគណកម្មការ Miss Global 2018 ពីទស្សនាវដ្ដីអាពាហ៍ពិពាហ៍ និង ពីក្រុមហ៑ុនរ៉េវ៉ាឡនជាដើម។ ៩ឆ្នាំមកនេះ លោកត្រូវបានអ្នកជំនាញផាត់មុខទទួលស្គាល់ពីស្នាដៃយ៉ាងខ្លាំង ដែលកាន់តែធ្វើអោយលោកមានឱកាសផាត់មុខអោយតារាល្បីៗ ដូចជាក្នុងស្ពតធំៗ ហើយសុីតម្លៃខ្ពា។ តារាដែលលោកផាត់មុខអោយញឹកជាងគេ រួមមាន កញ្ញា សុខ ពិសី កញ្ញា ពៅ លីដា កញ្ញា ផប់ រចនា កញ្ញា ម៉ៃយ៉ា និង កញ្ញា ហេង ស្រីពេជ្រ ជាដើម។ ក្រៅពីតារាទាំងនេះ លោកក៍កាន់មុខអោយតារាសិល្បៈរាប់មិនអស់ផ្សេងទៀតផងដែរ ខណៈដែលការផាត់មុខអោយកូនក្រមុំ លោកទទួលបានមួយរោងពី៣០០ ទៅ៤០០ ក្នុងក្រុង និងតម្លៃច្រើនជាងនេះទ្វេរដង សម្រាប់ការចុះខេត្ត។ លោកត្រូវបានគេសរសើរថា ជាអ្នកផាត់មុខវ័យក្មេង ដែលពូកែផាត់មុខអោយចេញមុខប្លែកស្អាត និងធ្វើអោយទម្រង់មុខនារីដែលលោកអង្គុយច្នៃ ស្អាតត្រូវសំលៀកបំពាក់គួរអោយសរសើរ។ ក្នុងនោះ លោកក៍ត្រូវគេទទួលស្គាល់ថា ពូកែផាត់មុខមិនចាញ់អ្នកជំនាញផាត់មុខជើងចាស់នោះផងដែរ។
លោក រ៉ាឌី បង្ហាញអារម្មណ៍មោទនភាពដែលលោកទទួលបានការបណ្ដុះបណ្ដាលពីជំនាញផាត់មុខ ហើយក៍ក្លាយជាអ្នកផាត់មុខអាជីពដែលមានការទទួលស្គាល់នៅក្នុងរយៈពេលចុងក្រោយ។ លោកកាន់តែសប្បាយចិត្តយ៉ាងខ្លាំង ដែលក្នុងពិធីផាត់មុខអោយកូនប្រមុំក្នុងព្រឹត្តិការណ៍បញ្ចេញស្នាដៃរបស់សាលា Mohas Home លោកទទួលបានការសរសើរ ដោយក្រៅពីទទួលបានប័ណ្ណសរសើរ ក៍ទទួលបានចាប់អារម្មណ៍ពីជំនាញផាត់មុខរបស់លោកផង។ លោកណាមិញ លោកមិនគម្រោងបើកជាសាឡននោះទេ ដោយសារមិនសូវបានទំនេរ និងចេញផាត់មុខមិនសូវលោះ ទាំងការផាត់មុខអោយតារាសិល្បៈ អោយកូនក្រមុំក្នុងមង្គលការ និងផាត់មុខដល់ផ្ទះជូនដល់អតិថិជន។ លោកថាការផាត់មុខគឺជាជំនាញដែលលោកស្រលាញ់ពេញចិត្ត ចឹងហើយទើបលោកតស៑ស្វែងយល់រហូតក្លាយជាអ្នកជំនាញម្នាក់ រហូតមានការទទួលស្គាល់៕