កាលពីថ្ងៃទី១៦ មិថុនា លោក ខេមរៈ ប៑ុនណា ប្រធានក្រុមអភិរក្សអក្សរខ្មែរ បានដឹកនាំយុវវ័យមួយក្រុមអោយចូលរួមលើកស្ទួយ និងអភិរក្សសិល្បៈបុរាណ រួមមានភ្លេង សំលៀកបំពាក់ និងល្ខោនខោលខ្មែរ នៅផ្ទះរបស់ខ្លួនស្ថិតនៅកោះក្របី ជាយក្រុងតាខ្មៅ។ នៅក្នុងថ្ងៃនោះលោក ក៍បំផុសពីការបរិច្ចាគថវិកាក្នុងគម្រោងមូនិធិ១ពាន់រៀល ឆ្ពោះទៅកាន់ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៍អស្ចារ្យ នៅឆ្នាំ២០២០ផងដែរ។
លោក ខេមរៈ ប៑ុណ្ណា ថ្លែងថា សកម្មភាពដែលលោកប្រឹងធ្វើ គឺគ្រាន់តែចង់អោយយុវវ័យច្រើនឡើងដើរតួជាអ្នកចូករួម និងជាអ្នកបំផុសដោយផ្ទាល់តែម្ដង លើសិល្បៈទម្រង់បុរាណរួមមានតន្ត្រីបុរាណ សំលៀកបំពាក់បុរាណ ជាពុសេសគឺការបន្តវេន លើសិល្បៈល្ខោនខោលតែម្ដង។ លោកកាន់តែសប្បាយចិត្ត នៅពេលឃើញយុវវ័យភាគច្រើននៅក្នុងតំបន់របស់លោក ជាពិសេសសមាជិកក្នុងក្រុមអភិរក្សអក្សរខ្មែររបស់លោក យល់ដឹងកាន់តែច្រើនលើសកម្មភាពនេះ ហើយបានចូលរួមក្នុងការងារជួយដល់វប្បធម៍ជាតិ។ លោកកាន់តែសប្បាយចិត្ត នៅពេលអំពាវអោយយុវវ័យទាំងនោះ មកចូលរួមលើកស្ទួយ ហើយមានយុវវ័យជាច្រើនសហការមកតែងទម្រង់បុរាណ និងជួយបំផុសល្ខោនខោល ដើម្បីអោយសិល្បៈបុរាណទាំងនេះល្អប្រសើរ។
លោកថាមានតែយុវវ័យប៉ុណ្ណោះ ដែលមានសក្កានុពលក្នុងការចូលរួម ធ្វើអោយទម្រង់សិល្បៈបុរាណដែលប្រឈមបាត់បង់រស់ឡើងវិញ។ លោកក៍នឹងបំផុសអោយមានយុទ្ធនាការមូលនិធី១ពាន់រៀល ដើម្បីស្វែងរកការបរិច្ចាគ ដើម្បីអាចអោយល្ខោនខោល មានមូលនិធិគ្រប់គ្រាន់ក្នុងការរៀបចំការសម្ដែងដ៍អស្ចារ្យមួយ នៅក្នុងឆ្នាំ២០២០ តាមការគ្រោងទុក។ សកម្មភាពលោកគឺមានការជ្រោមជ្រែងពីលោក Aten Chea Nick ប្រធានអង្គការខ្ញុំខ្មែរ៕