ក្រោយកាត់ផ្ដាច់ចំណងស្នេហ៍ជាមួយអ្នកស្រី ងិន ម៉ានីយ៉ា ម្ដាយរបស់តារាសម្ដែង លោក ថៃ នរៈវិទូ លោក ថៃ នរៈសត្យា រដ្ឋលេខាធិកា ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ មិនដែលបង្ហាញអោយឃើញពីទំនាក់ទំនងជាមួយនារីណាម្នាក់ជាសាធារណៈនោះទេ។ អុីចឹងហើយទើបម្នាក់លាន់មាត់សរសើរ នៅពេលឃើញលោកក្រុងពាលីឡើងវីឡាថ្មី អមដោយពិធីសំពះផ្ទឹមជាមួយនារីស្រស់ស្អាតម្នាក់ដើម្បីប្រកាសថាជាភរិយថ្មី គឺធ្វើអិយម្នាក់លាន់មាត់។
យោងតាមការបង្ហោះរបស់ អ្នកនាង ទេព សុធីតា ដែលប្រើហ្វេសប៑ុកឈ្មោះ Tep Sreythea បានប្រកាសក្នុងពិធីឡើងផ្ទះកាលពីថ្ងៃទី១៥ មិថុនាថា លោកថៃ នរៈសត្យា គឺស្វាមីរបស់ខ្លួន ដោយអ្នកនាងបានទាំងប្រកាសអរគុណដល់ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធីសម្ពោធវីឡារបស់ខ្លួន ស្ថិតនៅ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងស្វាមី ដែលពាក្យស្វាមីនេះ គឺអ្នកនាងចង់សំដៅលើលោក ថៃ នរៈសត្យា។ ក្នុងពិធីឡើងវីឡា អមដោយពិធីសំពះផ្ទឹមប្រកាសអ្នកនាង ទេព សុធីតា ជាភរិយាផ្លូវការទើបសំពះផ្ទឹមនោះ ក៍មានទាំងតារាល្បីៗ ដូចជានាយក្រឹម ចូលរួមច្រៀងរាំផង។ ម្នាក់ៗសរសើរថា លោក ថៃ នរៈសត្យា ពិតជាមានសំណាងមែនដែលបានភរិយាក្រោយវ័យក្មេង ហើយស្រស់ស្អាតផូរផង់។ យ៉ាងណាមិញ មានការទម្លាយថា លោក និងភរិយាក្រោយដែលត្រូវគេស្គាល់ថា ជាប្អូនជីដូនមួយភរិយាដើមរូបនេះ រួមរស់ជាមួយគ្នាច្រើនឆ្នាំមកហើយ បន្ទាប់ពីម៉េម៉ាយ និងពោះម៉ាយរៀងខ្លួន ដោយគ្រាន់តែកន្លងមកមិនការប្រកាសជាសាធារណៈពីចំណងស្នេហ៍។
មកទល់ពេលនេះ អ្នកទាំងពីរមិនទាន់មានកូនចៅជាចំណងស្នេហ៍នៅឡើយទេ ប៉ុន្តែជីវិតរស់នៅ ពោរពេញដោយសុភមង្គលគួរអោយសរសើរ បើទោះជាលោក និងភរិយាក្រោយ មានអាយុខុសគ្នាជិត៤០ឆ្នាំ។ អ្នកចូលរួមពិធីឡើងវីឡា អមដោយពិធីសំពះផ្ទឹមមិនខុសពីការរៀបការជាមួយភរិយាថ្មីរបស់លោក សុទ្ធតែលាន់មាត់ថា ភរិយាក្រោយរបស់លោកស្រស់ស្អាត និងវ័យក្មេង ខណៈដែលគេដឹងថា លោក ថៃ នរៈសត្យា មានវ័យប្រមាណ៧០ឆ្នាំទៅហើយ តែនៅតែមើលទៅស័ក្តសមនឹងនារីវ័យ៣០ស្ដើង ដែលជាភរិយាក្រោយ។ ភរិយារបស់លោកគយគន់យូរៗ មិនចាញ់សម្រស់តារាប៉ុន្មានឡើយ ដ្បិតថាមានវ័យក្បាល៣០បន្តិចមែន។
អ្នកនាង ទេព សុធីតា បានបង្ហោះរូបផ្អែមល្ហែមជាច្រើនសន្លឹក អមដោយការប្រកាសថា លោក ថៃ នរៈសត្យា គឺស្វាមី ដែលកាន់តែធ្វើអោយមហាជនលួចច្រណែនថា លោក ថៃ នរៈសត្យា ពិតជាសំណាងណាស់ ដែលវ័យជ្រេទៅហើយ តែបានភរិយាក្រោយវ័យស្មើនឹងកូន ធ្វើជាគូជីវិត៕



































































