មានទឹកចិត្តណាស់ តារាសម្ដែង ហ្វាណាន់ មិនសរសើរមិនបាន

0

ដ្បិតថាមិនទាន់មានកេរ្តិ៍ឈ្មោះបោះសំលេងនៅក្នុងវិថីសិល្បៈ ប៉ុន្តែតារាសម្ដែងពន្លកថ្មី លោក ហ្វាណាន់ ធ្វើអោយមានការសរសើរភាគច្រើន ថាលោកគឺជាតារាដែលមានទឹកចិត្តសប្បុរសដោយលោកឧស្សាហ៍ត្រូវគេឃើញ ចេញធ្វើសកម្មភាពចែករំលែកក្តីស្រលាញ់ជារឿយៗ ខណៈដែលសម្ភារៈ និងថវិកាដែលលោកយកទៅចែកអំណោយកន្លងមក ក៍ភាគច្រើន ជាថវិកាផ្ទាល់ខ្លួនរបស់ខ្លួនផង។ 

ការលើកឡើងបែបនេះ គឺបន្ទាប់ពីតារាសម្ដែង លោក ហ្វាណាន់ រមែងចូលរួមបរិច្ចាគក្នុងសកម្មភាពរ៉ៃអង្គាសនានាកម្របាត់មុខ ហើយនៅលើអាក់ខោនហ្វេសប៑ុករបស់លោក ក៍បង្ហាញសកម្មភាពចែកសៀវភៅ ចែកសំលៀកបំពាក់ និងថវិកាដែលជាទឹកចិត្តរបស់លោកញឹកញាប់។ លោកទើបតែបង្ហោះកាលពីថ្ងៃ១៤ មិថុនា ថា”សួស្តីបងប្អូនថ្ងៃនេះខ្ញុំបានយកលុយនិងសម្ភារៈសិក្សាមានដូចជាអាវសំពត់សៀវភៅនិងលុយមួយចំនួនដើម្បីជួយក្មេងៗ ដែលគាត់ខ្វះខាតនៅខេត្តព្រៃវែង ហើយថ្ងៃនេះផងដែរយើងខ្ញុំក៏បានសូមអំពាវនាវដល់បងប្អូនសប្បុរសធម៍ទាំងអស់ដែលគាត់មានបំណងចង់ជួយដល់ក្មេងដែលគាត់កំពុងតែខ្វះខាតនៅសាលា.យស…សូមអរគុណ”។

លោកក៍ដើរតួជាអ្នកអំពាវនាវស្វែងរកមូលនិធិ ជូនដល់ក្មេងៗ និងសាលាខ្វះខាត ក្រៅពីធ្វើសកម្មភាពបរិច្ចាគលុយខ្លួនឯងផងដែរ។  សកម្មភាពរបស់លោក មានតារាសិល្បៈដូចគ្នា និងអ្នកលេងហ្វេសប៑ុកមិនតិចទេ សរសើរថា លោកគឺជាតារាដែលមានទឹកចិត្ត និងថាសកម្មភាពដែលលោកបានធ្វើ គឺជាគំរូល្អមួយ ដែលអ្នកសិល្បៈទាំងឡើយ មិនគួរមើលរំលង។

LEAVE A REPLY

Please enter your comment!
Please enter your name here