ក្រពិតប្រាកដ! តារាមួយតស៑ូព្យាបាលម្ដាយកើតមហារីកដំណាក់កាលចុងក្រោយ ក្នុងបន្ទប់ជួលយ៉ាងលំបាក

0

ប្រឡូកក្នុងការសម្ដែងច្រើនឆ្នាំ តែតារាភេទទី៣ កញ្ញា អ៑ុក ដារ៉េត មិនត្រឹមតែមិនសូវមានឈ្មោះបោះសំលេងក្នុងស្រទាប់មហាជន ក្នុងចំណោមតារាភេទទី៣មុន និងក្រោយជំនាន់ប៉ុណ្ណោះទេ តែនាងក៍មានជីវភាពខ្វះខាតគួរអោយសង្វេគផងដែរ។ រស់ក្នុងបន្ទប់ជួលតម្លៃ៥០ដុល្លារ នៅម្ដុំវត្តដំបូកខ្ពស់ តារាភេទទី៣រូបនេះ នៅទទួលបន្ទុកមើលថែម្ដាយកើតជំងឺមហារីកពោះវៀនដំណាក់កាលចុងក្រោយ យ៉ាងលំបាកទៅទៀត។

កញ្ញា យ៉េយ៉េ ដែលជិតស្និទ្ធបំផុតនិយាយថា “បង អ៑ុក ដារ៉េត មិនមែនជាតារាល្បីអីទេ ប៉ុន្តែបងប្អូនអ្នកសិល្បៈ និងមហាជន គួរតែជួយដល់គាត់ ព្រោះខ្ញុំទៅដល់ផ្ទះជួលគាត់ គាត់ក្រខ្លាំងណាស់ រកលុយបង់ថ្លៃបន្ទប់ហើយ ត្រូវមើលម្ដាយដែលកើតមហារីកដំណាក់កាលចុងក្រោយទៀត”។ កញ្ញាអំពាវអោយមានការជួយសង្គ្រោះដល់តារាសម្ដែងភេទទី៣រូបនេះ ដើម្បីអោយនាងមានលទ្ធភាពបន្តបង់ឈ្នួលបន្ទប់ជួល និងអាចទិញចំណីឆ្ងាញ់ៗជូនដល់ម្ដាយ មុនពេលបាត់បង់ម្ដាយ។

កញ្ញា អ៑ុក ដារ៉េត និយាយថា នាង និងគ្រួសារធ្លាក់ខ្លួនជួលបន្ទប់គេស្នាក់នៅ តាំងពីម្ដាយមានជំងឺ ហើយលក់ផ្ទះចាស់យកលុយបញ្ជូនទៅពេទ្យអស់ច្រើនឆ្នាំនោះម្លេះ។ កញ្ញាថា ម្ដាយរបស់ខ្លួនព្យាបាលក្នុងមន្ទីរពេទ្យដល់ថ្នាក់គ្រូពេទ្យលែងហ៑ានមើលហើយ ទើបយកមកសម្រាកក្នុងបន្ទប់ជួល២ខែចុងក្រោយ ដោយនាងបញ្ជាក់ថា ជីវិតគឺក្រហើយទ័ល រកផ្លូវដោះស្រាយមិនចេញច្រើនជាងគិតចេញ។ នាងបន្តថា ខ្លួនមានក្ដីស្រម៉ៃតែមួយគត់ គឺចង់អោយម្ដាយហូបឆ្ងាញ់នៅមុនដង្ហើមចុងក្រោយ ទើបនាងស្ទុះស្ទារម្នាក់ឯង ដោយសង្ឃឹមថា បើទោះជាដុំសាច់មហារីកដុះជិតចុងពោះវៀន ហើយតម្រូវអោយពេទ្យចោះផ្នែកចំហៀង ដើម្បីបន្ទោរបង់វិញ តែនាងក៍ត្រូវតែស៑ូមើលម្ដាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here