មិន​មែន​លំៗ​!​ ​សឿន​ ​ផាន​ផា​ភួង​ ​និង​កូនស្រី​ ​

0

​ពិតជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ ​ទើប​តារា​សម្ដែង​ ​អ្នកនាង​ ​សឿន​ ​ផាន​ផា​ភួង​ ​អាច​បណ្ដុះ​កូនស្រី​ ​គឺ​ ​កញ្ញា​ ​អាង​ ​សុជាតា​ ​ហៅ​ឈូ​ឈូ​ ​អោយ​ឡើង​កូដ​ក្នុង​វិស័យ​សិល្បៈ​ដល់​ម្លឹង​។​ ​នាង​មិន​ត្រឹមតែ​ឡើង​កូដ​ក្នុង​អាជីព​សម្ដែង​នា​ពេល​ចុងក្រោយ​ប៉ុណ្ណោះ​ ​គឺ​មុន​នេះ​បន្តិច​ក៍​បាន​ហក់​ជាតា​រា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ ​ដែល​ធ្វើអោយ​អ្ន​ក​ណាៗ​ក៍​ចាប់អារម្មណ៍​ផង​ដែរ​។​ ​

​គ្មាន​អ្នកណា​មិនដឹង​នោះ​ទេ​ ​ថា​តារា​សម្ដែង​ដែលទើប​ពេញវ័យ​ ​កញ្ញា​ ​ឈូ​ឈូ​ ​គឺជា​កូនស្រី​បង្កើត​របស់​អ្នកនាង​ ​សឿន​ ​ផាន​ផា​ភួង​។​ ​ក្មេងស្រី​រូប​នេះ​ ​បាន​ប្រឡូក​អាជីព​សម្ដែង​តាម​ម្ដាយ​តាំងពី​វ័យ​កុមារភាព​ ​ប៉ុន្តែ​ក្នុងចំណោម​តារា​ដែល​បាន​សទ​ទួល​សម្ដែង​តាំងពី​ក្មេង​ដូចគ្នា​ ​ឈូ​ឈូ​ ​ពេញរូបពេញរាង​ស្រស់​ស្អាត​ជាងគេ​ ​ដោយ​នាង​ក៍​ត្រូវ​ម្ដាយ​បង្ហើប​ថា​ ​កំពុង​ត្រៀម​គ្រង​តំណែង​តួឯក​។​ ​នៅក្នុង​ចង្កោម​សិល្បៈ​ ​សុទ្ធតែ​ទទួលស្គាល់​ថា​ ​អ្នកនាង​ ​ផា​ភួង​ ​និង​កូនស្រី​ ​គឺ​ឈូ​ឈូ​ ​ក្ដោបក្ដាប់​តំណែង​ក្នុង​ការងារ​សិល្បៈ​មិនធម្មតា​ ​ក្នុង​ពេល​ដែល​អ្នក​ទាំងពីរ​ទាំង​ម្ដាយ​ទាំង​កូដ​ ​កំពុង​ឡ​លង​កូដ​ព្រមគ្នា​។​ ​ស្ទើរ​មិន​មាន​ថ្ងៃណា​ ​ដែលតា​រា​ទាំងពីរ​នាក់​ម្ដាយកូន​នេះ​ ​មិន​ចេញ​ថត​ ​ឬ​ទំនេរ​ពី​ការងារ​ឡើយ​ ​ដោយ​កូនស្រី​របស់​អ្នកនាង​ ​គឺ​ឈូ​ឈូ​ ​ស្ទើរតែ​មិនសូវ​បាត់មុខ​ពី​ការ​សម្ដែង​ធំៗ​ ​ហើយ​តម្លៃ​ខ្លួ​នក៍​កប់​មិន​អន់​។​ ​កូនស្រី​របស់​អ្នកនាង​ ​ក្រៅពី​មាន​ត្រេ​មុខ​តួឯក​ ​និង​ពូកែ​សម្ដែង​ស្ទើរគ្រប់​ទម្រង់​មិនចាញ់​ម្ដាយ​ ​ក៍​ទើប​ធ្វើឲ្យ​អ្នកគាំទ្រ​ភាគច្រើន​កោតសរសើរ​ផង​ដែរ​ ​បន្ទាប់ពី​នាង​ចេញ​បទ​ផ្ទាល់ខ្លួន​ក្រោម​ចំណងជើង​ថា​ ​”​ជំងឺ​ស្នេហា​”​។​ ​

​អ្នកនាង​ ​ផា​ភួង​ ​និយាយ​ថា​ ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​កញ្ញា​ ​ឈូ​ឈូ​ ​ឈាន​ឡ​លង​ទីផ្សារ​តាមអ្វី​ដែល​អ្នកនាង​ចង់បាន​។​ ​អ្នកនាង​ថា​ ​បទចម្រៀង​ ​”​ជំងឺ​ស្នេហា​”​ ​កូនស្រី​របស់​ខ្លួន​ ​គ្រាន់​សាកល្បង​ថត​ចម្រៀង​ប៉ុណ្ណោះ​ ​ប៉ុន្តែ​បើ​នាង​មានឱកាស​ហ្វឹក​ហា​ត​សំលេង​បាន​ល្អ​ជាង​ ​គឺ​សមត្ថភាព​ច្រៀង​ពិតជា​ល្អ​ជាង​នេះ​ឆ្ងាយ​។​ ​អ្នក​នាង​ក៍​ប្រកាស​អោយ​ឈូ​ឈូ​ ​ចាប់​ឲ្យ​ជាប់​ទាំង​ការសិក្សា​ ​ការសម្ដែង​ ​និង​អាជីព​ច្រៀង​ផង​ដែរ​ ​ដើម្បីអោយ​ឈូ​ឈូ​ ​កាន់តែ​មានការ​ទទួលស្គាល់​៕​