សាហាវណាស់ ម៉ូតូកង់បី និងក្រុមចោរ វាយប្លន់នារីបរទេស នៅសៀមរាប

0

នៅលើបណ្ដាញសង្គមហ្វេសប៑ុក លោក អេថេន ជានិច្ច ដែលត្រូវគេស្គាល់ថាជាម្ចាស់អង្គការខ្ញុំខ្មែរ និងជាម្ចាស់ផលិតកម្ម C2Go បានបង្ហាញប្រតិកម្មខ្លាំងចំពោះករណីបុរសរត់ម៉ូតូកង់៣ ឬ ទុកទុក មួយរូប ដែលបានធ្វើសកម្មភាពប្លន់នារីជាជនបរទេស ប្លន់យកលុយ និងរបស់មានតម្លៃពីនាង ក្នុងពេលនាងជួលអោយដឹកទៅលេងប្រាសាទអង្គរវត្ត។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៨ ឧសភា ដោយអ្នករត់ម៉ូតូកង់បី មានបក្សពួក៣នាក់ផ្សេងទៀត ជិះម៉ូតូមកប្លន់។

លោក អេថេន ជានិច្ច បានថ្លែងបញ្ជាក់ថា យោងតាមការសម្ភាសន៍ដោយផ្ទាល់ពីនារីរងគ្រោះ គឺនាងបានទាក់ទងអ្នករត់ម៉ូតូកង់បីអោយដឹកចុះដឹកឡើងជាច្រើនជើងមកហើយ តាំងពីមុនកើតហេតុ ប៉ុន្តែមុនមានអ្វីកើតឡើងនោះទេ។ ទំនងជាដឹងថានារីរងគ្រោះមានលុយជាប់ខ្លួនច្រើន ម្ចាស់រម៉កកង់បី ក៍ទាក់ទងជាមួយបក្សពួក៣នាក់ទៀត ធ្វើសកម្មភាពប្លន់នាងតែម្ដង។ លោកអះអាងបែបនេះ ដោយយោងលើសម្ដីរបស់នារីរងគ្រោះ បានប្រាប់លោកថា ក្នុងពេលកើតហេតុ គឺនៅព្រឹកថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៩ ក្នុងពេលដែលនាងជួលអោយដឹកទៅមើលព្រះអាទិត្យរះនៅប្រាសាទអង្គរវត្ត គឺម្ចាស់រម៉កកង់៣ បានដឹកនាងទៅកាន់ផ្លូវតូច ស្ងាត់ ខុសប្រក្រតី រហូតដល់នាង ស្រែកសួរ ហើយបន្ទាប់មកក៍មានបុរស៣នាក់ជិះម៉ូតូមកដល់ ហើយធ្វើសកម្មភាពប្លន់យកកាបូបនាង ដោយបានទាំងវាយតប់នាង ក្នុងហេតុការណ៍ប្រតាយប្រតប់នោះផង។

លោកអេថេន ជានិច្ច ប្រកាសអំពាវនាវអោយអាជ្ញាធរចាត់វិធានការលើករណីនេះ អោយមានប្រសិទ្ធិភាព ដើម្បីកុំជនបរទេស មានការខ្លាចរអារពីសុវត្ថិភាពរបស់ពួកគេ ពេលមកកម្សាន្តនៅតំបន់អង្គរតែម្នាក់ឯងដូចនាង។ លោកថា បុរសជាម្ចាស់ម៉ូតូកង់បី ត្រូវចាប់ខ្លួនបានហើយ ប៉ុន្តែអ្នកប្លន់៣នាក់ បែរជាត្រូវម្ចាស់ទុកទុក អះអាងថាមិនដឹង ដែលលោកបញ្ជាក់ថា ករណីមួយនេះ គឺពាក់ព័ន្ធគ្នាច្បាស់លាស់ មិនអាចម្ចាស់ទុកទុក ឆ្លើយថាមិនដឹងបានទេ។ លោកថា ករណីមួយនេះ បើទោះជានារីរងគ្រោះថា ពួកចោរបានតាមនាងតាំងពីកន្លែងទិញសំបុត្រ ប៉ុន្តែបើម៉ូតូកង់៣ មិនជិះចូលផ្លូវស្ងាត់ ក៍ពួកប្លន់ទាំងនោះ មិនធ្វើសកម្មភាពកើតដែរ។ អុីចឹងហើយទើបលោកថា ករណីនេះ គឺពាក់ព័ន្ធនឹងអ្នករត់ទុកទុក ដែលមន្ត្រីអាជ្ញាធរគួរតែកុំអោយមានទុកទុក ដែលមិនចុះបញ្ជីសម្គាល់ដោយអាជ្ញាធរអប្សរា មានសិទ្ធិដឹកភ្ញៀវចូលតំបន់អង្គរ ដើម្បីអោយភ្ញៀវបរទេស មានទំនុកចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here