មង្គលការ ណូម័រ និង VJ សុភា តារាល្បីលេចមុខច្រើន

0

កាលពីថ្ងៃទី២៨ ឧសភា ពិធីការិនី កញ្ញា ណូ ម័រ និងលោក វីជេ សុភា ពិធីករ My TV បានរៀបមង្គលការជាមួយគ្នាយ៉ាងអធឹកអធម។ អ្វីដែលគេកត់សម្គាល់ គឺមង្គលការនោះ គេឃើញមានតារាល្បីៗច្រើននាក់បង្ហាញខ្លួន។

តារាដែលចូលរួមពិធីរបស់ពិធីករពិធីការិនីួទាំងពីរនៅក្នុងថ្ងៃនោះរួមមាន អ្នកនាង ខៀវ សានសាណា អ្នកនាង អយ លោកវីជេដាដា តារាចម្រៀង លោក សៅ ឧត្តម លោក គូម៉ា លោក នាង វ៉ាងសាន់ ពិធីករហង្សមាស លោក មាស សុខរតនៈ កញ្ញា សុវត្ថិឌី ធារិកា លោក អុឹម ជីវា លោក គន់ រៀមរតនៈ លោក សាន ផានិត លោក ងួន សុបិន្ត និងតារាល្បីៗជាច្រើនរូបទៀត។

នៅក្នុងវគ្គកាត់ផ្លែឈើ គេឃើញកូនក្រមំុ ដែលគ្រោងដោយរ៉ូបស្រស់ស្អាត បានដើរសំដៅទៅកាន់វេទិកា ហើយកូនកំលោះ ច្រៀងរាប់រាប់ពីប្រវត្តិស្នេហ៍ ធ្វើអោយកញ្ញា ណូ ម័រ បង្ហូរទឹកភ្នែក។ លោក វីជេ សុភា បញ្ជាក់ថា ខ្លួន និងកូនក្រមុំស្គាល់គ្នាមិនក្រោម៤ឆ្នាំនោះទេ ប៉ុន្តែទើបតែស្រលាញ់គ្នាប្រមាណជា២ឆ្នាំ។ លោកថាខ្លួនស្រលាញ់ ណូម័រ ដោយយល់ព្រមប្រគល់អោយនាងទាំងអស់ ដោយនាងចង់បានផ្កាស្លាខ្លួនក៍ប្រគល់ផ្កាស្លា ទើបមានពិធីរៀបការនោះឡើង។ លោកក៍បានប្រកាសថា នឹងមើលថែកូនក្រមុំ អោយបានល្អជារៀងរហូតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here