


ក្នុងពិធីខួបកំណើតគម្រប់៣៩ឆ្នាំ របស់ អ្នកនាង លី ម៉ារីណា កាលយប់ថ្ងៃទី២៦ ឧសភា ២ឈុតដែលអ្នកនាងបានគ្រង បានជួយអោយតារាស្រីរូបនេះ លេចសម្រស់ឡើងកប់ រហូតដល់ថ្នាក់គេលាន់មាត់ថា វ័យូលក្បាលសែតែសម្រស់របស់អ្នកនាង ក្រមុំវ័យ២០ស្ដើងភាគច្រើនប្រដូចមិនបាននោះឡើយ។ អ្នកនាងត្រូវបានគេចាត់ទុកថា ជាតារាវ័យជ្រេដែលពូកែសម្រស់ ខណៈដែលារតុបតែងកាយរបស់អ្នកនាង ក៍មើលទៅហាយហ្សូ តែរបៀបជាអ្នកថ្លៃថ្នូរជាន់ខ្ពស់គួរអោយសរសើរ។
មិនថាឈុតរ៉ូបខ្មៅ និងឈុតរ៉ូបទឹកប្រាក់ របស់អ្នកនាង លី ម៉ារីណា ក្នុងពិធីខួបកំណើត បានជួយអោយអ្នកនាងស្រស់ស្អាតក្រមុំមិនដូរ ដោយគិតទៅដល់តួលេខនៃអាយុ គឺរឹតតែពិបាកជឿ។ អ្នកនាងថាខ្លួនចូលវ័យ៣៩ឆ្នាំកៀក៤០ហើយ ប៉ុន្តែបើក្រឡេកទៅមើលសម្រស់របស់អ្នកនាង គឺនារីវ័យម្ភៃស្ដើងមួយចំនួនពិបាកប្រដូច។ បើទោះជាមានអ្នកខ្លះថាអ្នកនាងនៅស្អាតមិនប្រែសម្រស់ គឺបណ្ដាលមកពីអ្នកនាងគឺតារា ប៉ុន្តែបើធៀបនឹងតារាដែលមានវ័យស្របាលៗនឹងអ្នកនាងជាច្រើនទៀត ក៍មិននៅក្មេងស្អាត ក្មេងជាងវ័យដល់ម្លឹងដែរ។
ខួបកំណើតរបស់អ្នកនាង នៅក្នុងថ្ងៃនោះ ពោរពេញដោយសុភមង្គលយ៉ាងខ្លាំង ដោយសារតែបានលោក សាត ចាប់ថន ចាស្វាមី បានចុះមកពីអាមេរិកចាំជួយរៀបចំតែម្ដង ដែលមានន័យថា ដ្បិតតែអ្នកនាង និងស្វាមីរស់នៅឆ្ងាយគ្នាច្រើនជាងជួបជុំ តែអ្នកនាង និងស្វាមី នៅតែបេះមិនដាច់ពីគ្នា។ កម្មវិធីរបស់អ្នកនាង ក៍មានវត្តមានផលិតករ ភ្ញៀវកិត្តិយសជាថៅកែៗ និងតារាៗជាច្រើននាក់បង្ហាញខ្លួនផងដែរ ដែលក្នុងនោះរួមមាន លោក គាំ ចន្ធី ម្ចាស់ផលិតកម្មFCI លោកឧកញ៉ា តូនី លោក លី សុជន កញ្ញា អាលីហ្សា អ្នកនាង ឡេង មុន្នីរចនា កញ្ញា ពឹង រ៉ូហ្សា លោក គន់ រៀមរតនៈ លោក សុឹម សុវណ្ណដុល្លារ កញ្ញា ភី សម័យ លោក អៀង ចេនឡា កញ្ញា ចូចូ លោក អៀម សុខា លោក អឹុម ជីវ៉ា និងតារាចាស់ក្មេង ជាច្រើនរូបផ្សេងទៀត៕





























































