តោះជួយបោះឆ្នោត អោយប្រុសស្អាតកម្ពុជា ក្នុងការប្រកួត Mister United World ក្នុងប្រទេសថៃ

0

នៅក្នុងពេលនេះ ប្រុស​ស្អាត​កម្ពុជា ដែលមានឈ្មោះថា អុិត សុធា កំពុង​ចូល​រួម​ប្រកួតប្រជែងតំណាងកម្ពុជា ​ជាមួយនឹង​បុរស​សង្ហារៗមក​ពី​ប្រទេស​ជា​ច្រើន​ទៀត​នៅក្នុង​កម្មវិធី Mister United Worldឆ្នាំ​២០១៩ ដែល​ប្រទេស​ថៃ ធ្វើជាម្ចាស់ផ្ទះ។ ក្នុង​ចំណោម​វិញ្ញាសា​ជា​ច្រើន​ដែល​ត្រូវ​ប្រកួត ក៏​មាន​វិញ្ញាសា Mister Social Vote ដែល​តម្រូវ​ឱ្យ​អ្នក​គាំទ្រ ចុច Share និង like ទៅ​លើ​រូបថតរបស់លោកដែលជាបេក្ខភាពរបស់កម្ពុជា ដើម្បីជួយអោយបេក្ខជនរូបនេះ ទទួលបានតំណែងប្រជាប្រិយភាព។

តាមការប្រកាស ​ចំនួន Like មួយ ទទួល​បាន​មួយ​ពិន្ទុ និង​ចំនួន Share មួយលើកទៅលើរូបថតរបស់តំណាងកម្ពុជាមួយលើក ទទួល​បាន ៣​ពិន្ទុ។ អុីចឹងទើបអ្នកគាំទ្រ ដែលចង់ឃើញបេក្ខភាពរបស់តំណាងកម្ពុជាទទួលបានការបោះឆ្នោតគាំទ្រមួយ ទទូចអោយជួយបោះឆ្នោត តាមអ្វីដែលបានណែនាំក្នុងផេករបស់កម្មវិធី។

គួរ​បញ្ជាក់​ថា កម្មវិធី Mister United Word ឆ្នាំ​២០១៩ នេះ ធ្វើ​ឡើង​នៅ​ក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី២៧ ខែ​ឧសភា ដោយកម្មវិធី កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្នុងក្រសែភ្នែកអ្នកតាមដាន។ បេក្ខជនមកពី​ប្រទេស​ជា​ច្រើន​ដែលចូល​រួម​នៅក្នុងព្រឹត្តិការណ៍នេះរួមមាន ថៃ ស្រីលង្កា វៀតណាម ហ្វីលីពីន ឡាវ រុស្ស៊ី អ៊ុយក្រែន ឥណ្ឌា លីបង់ មីយ៉ាន់ម៉ា ហ្សកដានី តៃវ៉ាន់ បែលហ្សិក ​អាមេរិក​ និងកម្ពុជា។ បេក្ខភាព​តំណាង​កម្ពុជា គឺ​លោក អុិត សុធា ​មាន​អាយុ ២៥​ឆ្នាំ កម្ពស់ ១,៧៤​សង់ទីម៉ែត្រ និង​ទម្ងន់ ៨២​គីឡូក្រាម។ លោកនឹងគ្រងឈុតបុរាណដ៍ល្អឯកមួយ ក្រោមការផលិត និងស្ពុនស័រ ដោយម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺមាត់ធ្មេញ វីលៀម ដែលមានឯកទេសក្នុងការដំឡើង និងកែច្នៃឈុតបុរសនៅក្នុងសម័យបុរាណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here