Resort ធំមួយនៅឡាវ យក បញ្ញា សិទ្ធិ អោយថតស្ពត

0
- Advertisement Banner -

ចាត់ទុកថាតារាខ្មែរចាប់ផ្ដើមមានក្រេឌីតជាបណ្ដើរហើយ បើទោះជាក្នុងពេលនេះមិនទាន់ទូលំទូលាយខ្លាំង។ ធ្លាប់តែផលិតករបរទេសចុះមកថតរឿង ឬ ថតស្ពតនៅស្រុកខ្មែរ ទើបផ្ដល់ឱកាសអោយតារាខ្មែរបានថត ប៉ុន្តែសម្រាប់តារាចម្រៀង និងជាតារាសម្ដែងលោក បញ្ញា សិទ្ធិ គឺត្រូវបានម្ចាស់ក្រុមហ៊ុនថតស្ពតធំមួយប្រចាំប្រទេសឡាវ ទាក់ទងអោយថតស្ពត Resort ល្បីឈ្មោះប្រចាំទីក្រុងវៀងច័ន្ទតែម្ដង ដែលនេះគឺជាមុខមាត់មួយរបស់តារាខ្មែរ។

យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់លោក បញ្ញា សិទ្ធិ គឺលោកកំពុងស្ថិតនៅប្រទេសឡាវ ដោយធ្វើសកម្មភាពថតស្ពតអោយ Resort ធំមួយរបស់ប្រទេសឡាវ ដែលស្ថិតនៅចំកណ្ដាលរាជធានីប្រទេសតែម្ដង។ លោកគឺជាតារាខ្មែរតែម្នាក់ដែលត្រូវបានផលិតករឡាវ និងម្ចាស់ Resort ជ្រើសអោយថតជាមួយតារាឡាវ។ លោក បានថ្លែងពីលើការបង្ហោះថា ក្រុមហ៊ុន Dasavanh Nam Ngum Resort បានទាក់ទងលោកតាមរយៈហ្វេសហ៊ុកដើម្បីអោយទទួលថតស្ពត តាំងពីលោកមុនទៅសម្ដែងនៅក្នុងប្រទេសអូស្ត្រាលីម្លេះ ដោយខាងក្រុមហ៊ុនសុខចិត្តទាំងរង់ចាំលោក អោយចប់ការងារសម្ដែងនៅក្រៅប្រទេសទើបចេញថតនោះផង។ លោកថាសកម្មភាពថតស្ពតពី Resort នេះ គឺមានច្រើនប្លង់ ទើបតម្រូវអោយលោកចាកចេញពីប្រទេសកម្ពុជាតាំងពីថ្ងៃ២០ ហើយរហូតដល់ថ្ងៃទី២៧ ឧសភា ទើបបញ្ចប់ការងារ។

លោកថាខ្លួនមិនមែនថតស្ពតនេះ តែក្នុងប្រទេសឡាវទេ ដោយចប់ការងាររយៈពេល៤ថ្ងៃ លោកក៍ត្រូវទៅថតនៅក្នុងប្រទេសថៃរយៈពេល៣ថ្ងៃទៀតផងដែរ ទើបលោកយល់ខ្លួនជាតារាខ្មែរ ដែលសំណាងម្នាក់ ដែលត្រូវបានក្រុមហ៊ុនធំរបស់ឡាវ ពេញចិត្តអោយថតស្ពត ហើយបានថតដល់២ប្រទេស។ លោកថាការងារនេះទទួលបានតម្លៃខ្លួនខ្ពស់ ដោយខាងក្រុមហ៊ុនក្រៅផ្ដល់តម្លៃខ្លួនអោយខ្ពស់ ក៍រ៉ាប់រងសំបុត្រយន្តហោះ ការស្នាក់នៅ និងហូបចុកយ៉ាងពេញចិត្តផងដែរ។ យ៉ាងណាមិញលោកបដិសេធមិនទម្លាយអោយដឹងពីតម្លៃចេញថតក្រៅប្រទេសនេះទេ ដោយគ្រាន់តែអះអាងថា ខ្ពស់ដាច់ឆ្ងាយនៅក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here