១០ឆ្នាំក្នុងវិស័យចម្រៀង នួន បូរ៉ា នៅតែលេចធ្លោក្នុងវិស័យចម្រៀង

0

មនុស្សតិចណាស់ ដឹងថាតារាចម្រៀងវ័យក្មេង លោក នួន បូរ៉ា បានប្រឡូកក្នុងវិស័យនេះប្ររមាណជា១០ឆ្នាំហើយ។ លោកបានហែលឆ្លងអាជីពនេះ តាំងពីវ័យកុមារភាព ខណៈដែលមកទល់ពេលនេះ បើទោះជាទីផ្សារសិល្បៈកាន់តែចង្អៀត ប៉ុន្តែលោកនៅតែមានទីផ្សារឈានឡើង។

នួន បូរ៉ា បានអះអាងថា បើទោះជាលោកនៅមិនទាន់មានឱកាសចូលប្រឡូកនៅក្នុងផលិតកម្មចម្រៀងណាមួយ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយទីផ្សារចម្រៀងរបស់លោកនៅតែមានទីផ្សារ ដោយស្ទើររកពេលទទួលច្រៀងមិនបាននោះផង។ ជាក់ស្ដែងមានស្ពុនស័រមួយនៅប្រទេសអូស្ត្រាលី បានប្រកាសចេញមុខធានាលោកយកទៅទីនោះផង ប៉ុន្តែលោកមិនទាន់យល់ព្រម ដោយសារតែជាប់ការងារក្នុងស្រុក នៅមិនទាន់ដកឃ្លាបាន។ តារាចម្រៀងសំឡេងធ្ងន់ មុខក្មេងរូបនេះ បន្តថា ទម្រាំមានឱកាសត្រូវបានមហាជនទទួលស្គាល់បែបនេះ គឺលោកហែលឆ្លងការលំបាកច្រើនណាស់ ដូច្នេះលោកមិនអាចគ្រាន់តែហេតុផលបានចេញក្រៅស្រុក ហើយសម្រេចចិត្តបោះចោលការងារក្នុងស្រុក ធ្វើអោយធ្លាក់ចុះទីផ្សារនៅពេលត្រលប់មកវិញនោះទេ។ យ៉ាងណាមិញលោកនឹងបង្ហាញខ្លួនចេញក្រៅស្រុកឆាប់ៗក្រោយពេលការងារក្នុងស្រុក អាចដកឃ្លាបាន។

គួរបញ្ជាក់ផងដែរថា លោក នួន បូរ៉ា ធ្លាប់បានប្រឡូកអាជីពចម្រៀងតាំងពី១០ឆ្នាំមុន តាមរយៈតន្ត្រីផ្សាយបន្តផ្ទាល់ ដោយការបង្ហាញខ្លួនក្នុងវ័យកុមារភាពនាពេលនោះ ម្នាក់ៗភ្ញាក់ផ្អើលមិនតិចទេ ដោយសារតែលោកមានសំឡេងដូចមនុស្សពេញវ័យ។អ្នកដឹកនាំកម្មវិធីជាច្រើន ដូចជា លោក គង់ វិសាល និង លោក ចារ រិទ្ធី សុទ្ធតែគាំទ្រតារាវ័យក្មេងរូបនេះ ខណៈដែលលោកក៍ចេះបំបែកក្បាច់រាំ អោយមើលទៅទាក់ភ្នែកផងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here