ក្រុមហ៑ុន សែនណារ៉ា-ឈាងឡេង ចុះចែកអំណោយដល់សហគមន៍នៅខេត្តកំពង់ស្ពឺ

0

កាលពីថ្ងៃទី២១ ឧសភា ម្ចាស់ក្រុមហ៑ុន សែន ណារ៉ា-ឈាងឡេង ដែលក្រុមហ៑ុនពុះដីឡូតិ៍ធំមួយនៅម្ដុំផ្លូវជាតិលេខ៣ ក្បែរផ្លូវរថភ្លើង ដែលរួមមាន លោក សែន ណារ៉ា និង លោក ស្រេង ឈាងឡេង ជាម្ចាស់ បាននាំយកអំណោយទៅប្រគល់ជូនលោកគ្រូអ្នកគ្រូ និងកុមារៗនៅក្នុងសាលាបឋមសិក្សាវត្តត្រពាំងក្រពើ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះជាការចែករំលែករបស់អ្នកទាំងពីរ បន្ទាប់ពីបានចាប់ដៃគ្នាបើកគម្រោងលក់ដីឈ្មោះ សែនណារ៉ា ឈាងឡេង នៅម្ដុំផ្លូវជាតិលេខ៣ ជិតផ្សារព្រៃទទឹង។

លោក ស្រេង ឈាងឡេង ដែលត្រូវគេស្គាល់ថាជាតារាវ័យក្មេងផង និយាយថា ក្រៅពីគិតគូរផលិតបទចម្រៀង និងគម្រោងលក់ដី លោកក៍បានចូលរួមក្នុងសកម្មភាពចែកអំណោយជូនដល់ចាស់ៗ ក្មេងៗ និងសហគមន៍ក្រីក្រមួយចំនួនផងដែរនាពេលកន្លងមក ដោយលោកប្រកាសថា គឺមានតែការរួបចំណែកពីសប្បុរសជននេះបន្តិច និងពីពួកលោកជាដើមបន្តិចប៉ុណ្ណោះ ទើបធ្វើអោយពិភពទាំងមូលពោរពេញដោយក្ដីស្រលាញ់។

មិនខុសគ្នាដែរ លោក សែន ណារ៉ា ម្ចាស់ក្រុមហ៑ុនពុះដីឡូតិ៍សែនណារ៉ា បានអះអាងថា អំណោយដែលបានយកមកប្រគល់ជូននេះ គឺជារបស់ក្រុមហ៑ុនរបស់លោក និងមានការចូលរួមពីសប្បុរសជន ដែលជាម្ចាស់ក្រុមហ៑ុនផ្សេងផងដែរ។ ក្នុងនោះ ក៍មានការចូលរួមពីព្រះចៅអធិការវត្តត្រពាំងក្រពើផងដែរ។ លោកថាហេតុផលដែលនាំអោយមានការឯកភាពគ្នា យកសម្ភារៈសិក្សា និងថវិការមកបហរគល់ជូនកូនសិស្សប្រមាណជាង២០០នាក់ និងលោកគ្រូអ្នកគ្រូមួយចំនួននៅទីនោះ គឺដោយសារតែលោកធ្វើជំនួញពុះដីលក់នៅក្បែរៗនោះ ហើយមើលឃើញពីការលំបាកដោយផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here