ពិតជាស្ងប់ចិត្ត បើសុគន្ធកញ្ញា បានអានសារ មាស សុខសោភា

0
- Advertisement Banner -

ស្ទើរមិនសល់តារាល្បីណាម្នាក់នោះទេ សម្រាប់មង្គលការរបស់តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និងអគ្គនាយករងរបស់ទូរទស្សន៍ហង្សមាស នៅថ្ងៃទី១៦ ឧសភា នេះ តាំងពីម៉ោងហែរជំនូន។ ក្នុងនោះថ្នាក់ដឹកនាំជាន់ខ្ពស់ក៍មានវត្តមាន ធ្វើអោយមង្គលការនេះ កក្រើកពេញស្រទាប់មហាជនផងដែរ ពោលគឺលើកលែងតែតារាស្ថិតនៅក្រៅស្រុកប៉ុណ្ណោះ ដែលអវត្តមានសម្រាប់ពិធីមួយនេះ។ យ៉ាងណាមិញ តារាចម្រៀង កញ្ញា មាស សុខសោភា ដែលស្ថិតនៅសម្ដែងក្រៅប្រទេស ហើយជាអតីតមិត្តរួមក្រុមរបស់នាងមួយរូបដែរ ក៍ធ្វើអោយ ឱក សុគន្ធកញ្ញា អស់ចិត្តនឹងអវត្តមានរបស់នាងនោះដែរ ប្រសិនបើនាងបានអានសាររបស់ មាស សុខសោភា មុននេះបន្តិច។

មាស សុខសោភា បានសរសេរបង្ហោះថា” ក្នុងនាមជាមិត្តរួមការងារម្នាក់ នាងខ្ញុំពិតជាមានអារម្មណ៍ថាសោកស្តាយដែលមិនបានចូលរួមក្នុងថ្ងៃពិសេសមួយនេះ ​ហើយវាលើសពីសោកស្តាយប្រសិនបើនាងខ្ញុំយកអារម្មណ៍ក្នុងនាមជាបងស្រីម្នាក់​ ដែលមិនបាននិយាយពាក្យជូនពរដោយផ្ទាល់ដល់ប្អូនស្រី​ក្នុងថ្ងៃ​មង្គល ដែលមានតែម្តងក្នុងជីវិត។ បើសិនជាមានវេទមន្ត​​​ នាងខ្ញុំនិងធ្វើវាភ្លាមដើម្បីសម្រេចបំណងប្រាថ្នាចង់ចូលរួមកម្មវិធីអាពាហ៍ពិពាហ៍នេះ :heart:កញ្ញា​ គឺមិនត្រឹមតែជាមិត្តរួមការងារម្នាក់នោះទេ​ ថែមទាំងជាប្អូនស្រីដ៍ល្អម្នាក់របស់ខ្ញុំ។:heart:?យើងបានចែករំលែកអាថ៌កំបាំងជាច្រើន​ និងឆ្លងកាត់នូវអនុស្សាវរីយ៍សប្បាយរីករាយរួមគ្នារាប់មិនអស់។ :clap: អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ​អំពីមេរៀនជីវិតជាអ្នកចម្រៀងនាពេលរាត្រី​ កំឡុងពេល​ដែលនាងខ្ញុំមកដល់រាជធានីភ្នំពេញដំបូង​ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ ឱ្យយល់​ និងស្គាល់​អំពីអ្វីទៅដែលជា​ភាពសប្បាយរីករាយ lol?:confetti_ball:,​ ​ ​និងការកំសាន្តជាមួយក្រុមការងារ។ អនុស្សាវរីយ៍ដ៏​ជូចត់មិនអាចបំភ្លេចបាននោះគឺពេលវេលាដែលកញ្ញា:muscle: ​ជួយខ្ញុំផ្លាស់ប្តូរសំបកកង់របស់ខ្ញុំ​ទាំងកណ្តាលយប់នៅលើស្ពានជ្រោយចង្វារនៅពេលដែលយើងចេញពីច្រៀងជាមួយគ្នា។:+1::heart_eyes:
?សម្លាញ់ម្នាក់នេះ​ បងស្រីម្នាក់នេះ​ ពិតជារំភើប​​​​ ​ត្រេកអរ​ជាខ្លាំងដែលសម្លាញ់ក៏ដូចជាប្អូនស្រីបានរកឃើញ ដៃគូជីវិត។ :clap:សូមអបអរសាទរនិងជូនពរពីចង្ងាយដល់ប្អូនស្រីកញ្ញា​និងស្វាមីក្នុងថ្ងៃជ័យមង្គល​ទទួលបាននៅសុខ​ សុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត !!!

#weddingday #sisters :kissing_heart::kissing_heart::kissing_heart::pray::pray::pray:”។ ជាមួយនឹងសារមាស សុខសោភា មិនត្រឹមតែ ឱក សុគន្ធកញ្ញា នោះទេ ដែលមានអារម្មណ៍រំភើប ពោលគឺសូម្បីតែមហាជន ក៍រំភើបជំនួសផងដែរ ជាពិសេសនៅពេលដឹងថា អ្នកទាំងពីរមានអនុស្សាវរីយ៍ ជ្រាលជ្រៅនឹងគ្នាដល់ម្លឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here