ឧញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ១០០លានរៀល ដល់កាកបាទក្រហម

0

ក្នុងទិវារខួបទី១៥៦ កាកបាទក្រហម កាលពីព្រឹកថ្ងៃទី ៨ ឧសភា ក្រោមប្រធានបទ «ខ្ញុំ ស្រលាញ់កាកបាទក្រហមកម្ពុជា» ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវគេស្គាល់ថាជាម្ចាស់បុរីឡេង ណាវ៉ាត្រា និងជាអតីតតារាចម្រៀង បានបរិច្ចាគជូនដល់កាកបាទក្រហម ចំនួន១០០លានរៀល។ ។ ក្នុងពិធីនោះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៍បានសំពះសុំទោសសម្ដេចនាយករដ្ឋមន្ត្រីចំពោះកំហុសរបស់លោកឧកញ៉ាកាលពីនៅជាពលករនៅកូរ៉េ ហើយធ្លាប់បានច្រៀងបទរិះគន់សម្ដេច នៅក្នុងវេទិការបស់គណបក្សប្រឆាំងផងដែរ។

យោងតាមទិន្នន័យដែលបានប្រកាសនៅក្នុងពិធីនោះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសនានាសរុបចំនួន ២០លាន ៧សែន ៥ម៉ឺន ៧ពាន់ ៥១០ដុល្លារអាមេរិក ដែលថវិកានេះ នឹងប្រើដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ហើយថវិកានេះ ក៍មានការកើនឡើងជាងពីឆ្នាំមុនដែលទទួលបានតែជាង ១៨លានដុល្លារនោះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គី នៃកម្លាំងមហាជន ហើយសម្ដេច បានស្ញប់ស្ញែងផងដែរ ជាពិសេសចំពោះសប្បុរសជននានា ដែលរួមអ្នកទាំងអ្នកវិនិយោគមកពីក្រៅប្រទេស ដែលបានរួមចំណែកបរិច្ចាគថវិការបស់ខ្លួន ជួយទ្រទ្រង់ដល់សកម្មភាពរបស់ កាកបាទក្រហមកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here