ខុសពីគូស្នេហ៍មួយចំនួនដែលយកថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនរៀបចំជាពិធីធំដុំ ដើម្បីអញ្ជើញភ្ញៀវអោយចូលរួមសប្បាយកុះករ អតីតពិធីករប្រចាំ My TV លោកវីជេរតនា បែរជាកាដូរថយន្ត Land Cruiser 2018 តម្លៃជាង១០មុឺនជូនដល់ភរិយាយ៉ាងកាលីបតែម្ដង។ លោកក៍បានបង្ហោះសំណេរ ដែលគ្រាន់តែអានហើយក៍រំភើបជំនួស បន្ថែមពីលើការចំណាយពេលនាំភរិយាដើរកម្សាន្តអោយសប្បាយចិត្តនោះផងដែរ។ កាដូយ៉ាងពិសេសក្នុងឱកាសខួប៣ឆ្នាំនៃអាពាហ៍ពិពាហ៍នេះ កើតឡើង បន្ទាប់ពីលោក និងភរិយាកាន់តែជោគជ័យក្នុងមុខជំនួញ ខណៈដែលលោករតនា ត្រូវគេល្បីថាត្រៀមទិញងារឧកញ៉ាវ័យក្មេង ដើម្បីអោយកាន់តែងាយស្រួលក្នុងជំនួញនាំចូលរថយន្តយកមកលក់ ជំនួញលក់ដី និងជំនួញបើកការ៉ាសសាំងជាដើម។
អតីតវីជេរតនា កាន់តែធ្វើអោយអ្នកគាំទ្ររំជួលចិត្តទៅទៀត ជាមួយនឹងការបង្ហោះសារគួរអោយច្រណែនសំណាងភរិយារបស់លោកថា”រីករាយថ្ងៃខួបអាពាពិពាហ៍៣ឆ្នាំប្រពន្ធសម្លាញ់
ស្មេីរនឹង 1095 ថ្ងៃ :heart:តាំងពីយេីងបាន ចាប់ដៃគ្នាជាប្ដីប្រពន្ធអស់រយៈពេល៣ឆ្នាំនេះ យេីងបានឆ្លង ឧបសគ្គច្រេីន ណាស់ :sweat: ការបរាជ័យ :sweat: គេច្រឡែន :sweat:គេឈ្នានីស :sweat:គេមេីលងាយ :sweat:
តែយេីងទាំងពីរ អ្នកនៅតែទ្រាំបាន នៅតែតស៊ូ នឹង នៅតែមិនចុះចាញ់ មិន បាក់ទឹកចិត្ត តស៊ូរហូតបានមកដល់សព្វថ្ងៃនេះ :heart:
៣ឆ្នាំមកនេះ បងដឹងច្បាស់ណាស់ ទំនួល ជា ប្ដី ទំនួល ជា ឪពុក វាធំ ដល់កំរឹត ណា :confounded: តាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធមក បងតែងតែនិយាយប្រាប់ ខ្លួនឯងជានិច្ចថា ជីវិតដែលបងនៅសល់ទាំងប៉ុន្មាន បងនឹង ផ្ដល់ឲគ្រួសារដ៏តូចមួយនេះ ហេីយ នឹង ធ្វេីអោយ គ្រួសារ របស់យើងមានសុភមង្គល ជារៀងរហូត :heart:
៣ឆ្នាំកន្លងផុតទៅ យេីងបាន កូនប្រុស ដ៏គួរអោយស្រលាញ់រហូត ដល់ ទៅ ២នាក់:baby::baby::heart:
បងចង់ប្រាប់អូនថា សព្វថ្ងៃនេះ បងមានក្ដីសុខខ្លាំងណាស់ នៅពេលដែរអូន នឹង កូនៗ នៅជិតបង :man::baby::boy::woman:
បងសូមទោសអូន ប្រសិន កន្លងទៅនេះ បងបានប្រើ ពាក្យសម្ដី មួយណាមិនល្អ ដែលធ្វើអោយ អូនមានអារម្មណ៍មិនល្អ ចំពោះបង :pray:
បងសន្យាជាមួយអូន នឹង កូនៗថា បងនឹង ធ្វើអោយអូននឹង កូនៗ មានក្ដី សុខពេញ មួយជីវិត :ok_hand:
ពីបង ( ប្ដីដ៏ល្អរបស់អូន :heart: )”។