លើកដំបូង ដែលឋានព្រះឥន្ទ ធ្វើឲ្យ ជា វិបុល និង ចាន់ កែវនិមល ចេញក្រៅស្រុករួមគ្នា

0

ជិត៦ឆ្នាំមកហើយ ដែល ពិធីករសំបូរវោហារស័ព្ទ និងល្បីល្បាញ ហើយជាដៃគូស័ក្តសមគ្នាបំផុត គឺលោក ជា វិបុល និងអ្នកនាង ចាន់ កែវនិមល ធ្វើការរួមគ្នា ប៉ុន្តែបែរជាលើកទី១ទៅវិញដែលអ្នកទាំងពីរទើបមានឱកាសទទួលការងារក្រៅប្រទេសរួមគ្នា។ អ្នកទាំងពីរបានដឹកនាំអ្នកឈ្នះរង្វាន់ពីគម្រោងឋានព្រះឥន្ទ ប្រមាណជាង៦០នាក់ ទៅកម្សាន្តនៅប្រទេសចិន-ម៉ាកាវ ដោយសុខចិត្តទម្លាក់ចោលការងារក្នុងស្រុកមិនតិចនោះទេ ទម្រាំតែអាចទទួលយកការងារនោះ។

លោក ជា វិបុល និយាយថា ដំណើរក្រៅស្រុកជាមួយអ្នកនាង ចាន់ កែវនិមល លើកនេះ អាចចាត់ទុកថាជារឿងកម្រ ហើយក៍ប្លែកអារម្មណ៍ផងដែរ ដោយសារតែពេលកន្លងមក លោក ឬ អ្នកនាង ធ្លាប់តែចេញដើរក្រៅប្រទេស ជាមួយភរិយា ឬ ស្វាមី ជាលក្ខណៈគ្រួសារ ប៉ុន្តែពេលនេះ គម្រោងឋានព្រះឥន្ទ ដែលលោក និងអ្នកនាងធ្វើជាពិធីករអោយជាប្រចាំ បានធ្វើអោយលោក និងអ្នកនាង បានចេញក្រៅប្រទេសរួមគ្នា។ យ៉ាងណាមិញលោកថា នោះក៍ដោយសារតែក្រុមបានសម្រួលពេលវេលាខុសពីថ្ងៃសៅរ៍អាទិត្យ និងថ្ងៃថតកម្មវិធីរបស់ក្រុមហ៊ុនហង្សមាសផងដែរ កុំអីមិនអាចទទួលការងារនេះបានឡើយ។

មិនខុសគ្នាដែរ អ្នកនាង ចាន់ កែវនិមលនិយាយថា សម្រាប់គម្រោងចេញដើរក្រៅប្រទេស មិនថាជាលក្ខណៈធ្វើការ ឬ ដើរលេង អ្នកនាង និងលោក ជា វិបុល មិនដែលបានដើរជាមួយគ្នាសោះតែម្ដង ថ្វីដ្បិតតែអ្នកនាង និងលោក គឺដៃគូពិធីករ ពិធីការិនីជាមួយគ្នាមិនតិចជាង៥ឆ្នាំ។ អ្នកនាងថាកន្លងមកក្រុមហ៊ុនហង្សមាស និងក្រុមហ៊ុនផ្សេងៗ ក៍រៀបគម្រោង និងអញ្ជើញអោយអ្នកនាង និងលោក បានចេញធ្វើការជាមួយគ្នានៅក្រៅប្រទេសច្រើនលើកមកហើយ ប៉ុន្តែបានត្រឹមតែរៀបគម្រោងក៍រំសាយវិញ ហើយបើក្រុមហ៊ុនដែលបានអញ្ជើញ ក៍សុទ្ធតែស្នើមកខុសពេលទំនេរគ្នា។ អ្នកនាងថា គឺជាលើកទី១ ដែលក្រុមហ៑ុនហង្សម្ចាស់ដី បានផ្ដល់ឱកាសអោយអ្នកនាង និងលោក ជា វិបុល បានចេញក្រៅប្រទេសរួមគ្នា ដោយក្រៅពីដឹកនាំអ្នកឈ្នះរង្វាន់ពីការទិញចម្ការក្នុងគម្រោងឋានព្រះឥន្ទ ទៅកម្សាន្តនៅក្នុងទីក្រុងម៉ាកាវរយៈពេល២យប់៣ថ្ងៃ ក៍តម្រូវអោយ អ្នកនាង និងលោក បង្កើតអនុស្សាវរីយ៍សប្បាយៗជាមួយម្ចាស់ចម្ការ និងក្រុមការងារទាំងជាង៦០នាក់នោះ ដើម្បីថតទុកជាឯកសារផងដែរ។ អ្នកនាងថាខ្លួនមិនមានអ្វីចម្លែកចិត្តនោះទេ ដោយសារតែការចេញដើរក្រៅប្រទេសរួមគ្នាជាមួយលោក ជា វិបុល លើកនេះគឺជាដំណើរឆ្ងាយការងារ ដែលមុនខុសពីចេញដើរឆ្ងាយៗនៅតាមបណ្ដាខេត្តកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here