ថៃ នរៈវិទូ ប្រកាសចូលសិល្បៈភ្លាមក្លាយជាអ្នកតំណាងផលិតផល P80 ដ៍ល្បីនៅថៃភ្លែត

0

ចាត់ទុកថាយីអ៊ុនឈានឡើងស្រឺតៗតែម្ដង ដែលអតីតFreshies boy 2006 លោក ថៃ នរៈវិទូ ទើបតែធ្វើខួបធំ កាលពីប៉ុន្មានថ្ងៃមុនសោះ ស្រាប់តែអ្នកស្រី ងិន ម៉ានីយ៉ា ដែលត្រូវគេស្គាល់ថាជាអ្នកនិពន្ធល្បីឈ្មោះមួយរូប ប្រកាសបើកក្រុមហ៊ុន នាំចូលផ្ដាច់មុខផលិតផល P80 មួយអោយលោកគ្រប់គ្រងមួយយ៉ាងកាលីប កាលពីរសៀលថ្ងៃទី២៨ មេសា។ លោកក៍ក្រុមហ៊ុនប្រកាសជាតំណាងផលិតផលដ៍ល្បីមួយនេះប្រចាំនៅកម្ពុជា ដូចគ្នានឹងតារាសម្ដែងល្បីថៃ គឺលោក ណាដេត ដែលជាតំណាងដូចគ្នានៅក្នុងប្រទេសថៃ។

លោកថៃ នរៈវិទូ បានថ្លែងបញ្ជាក់ក្រោយពិធីកាត់ខ្សែបូរបើកសម្ពោធក្រុមហ៑ុនយីហោ”អិនជី ម៉ានីយ៉ា(ខេមបូឌា)ឯ.ក” បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនដែលម្ដាយលោកបានបើកសម្ពោធជាផ្លូវការនេះ គឺជាក្រុមហ៊ុនដែលម្ដាយរបស់លោកបានទទួលសិទ្ធិផ្ដាច់មុខពីក្រុមហ៑ុន P80 របស់ថៃ ដោយភាគីថៃផ្ដល់សិទ្ធិអោយចែកចាយផលិតផលនេះដំបូងគេនៅកម្ពុជា ខណៈដែលលោកក្រៅពីជាភាគហ៊ុនមួយនៅក្នុងក្រុមហ៑ុន ក៍ជាអ្នកតំណាងផលិតផលដូចគ្នានឹងលោក ណាដេត នៅក្នុងប្រទេសថៃផងដែរ។ តាមរយៈក្រុមហ៑ុននេះ គឺមានន័យថា ក្រៅពីប្រកាសប្រឡូកការងារសិល្បៈអោយស៑ប់ឡើងវិញ លោកក៍ត្រូមានភារៈជាមួយនឹងការងារមុខជំនួញមួយនេះជាមួយម្ដាយ និងប្អូនៗផងដែរ។ មានហេតុផលមួយដែលលោក និងម្ដាយចំណាយទុនដ៍ច្រើនសម្រាប់អាជីវកម្មមួយនេះ គឺដោយសារតែ P80 គឺជាផលិតផលសុខភាពដែលជួយអោយអ្នកទទួលទានមានសុខភាពរឹងមាំ និងជាផលិតផលដែលមានការទទួលស្គាល់ដោយក្រសួងសុខាភិបាលរបស់ថៃ និងជាផលិតផលលក់ដាច់បំផុតនៅក្នុងប្រទេសថៃ ដែលលោក និងម្ដាយយល់ថា មិនខុសពីនាំផលិតផលសុខភាព ជាពិសេសសម្រាប់អ្នកគិតច្រើនមានបញ្ហាគេងមិនលក់ ដើម្បីអោយសុខភាពរបស់អ្នកទទួលទាន មានភាពរឹងមាំឡើងវិញ។

អ្នកស្រី ងិន ម៉ានីយ៉ា ម្ចាស់ក្រុមហ៊ុន បានអះអាងថា អ្នកស្រីមិនត្រឹមតែបើកក្រុមហ៊ុនP80 អោយកូនៗទាំង៣ ជាពិសេសគឺលោក ថៃ នរៈវិទូ ធ្វើជាអ្នកតំណាងប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រី និងក្រុមការងារ ក៍នឹងពង្រីកការចែកចាយតាមរយៈការបង្កើតកូនក្រុម និងបង្កើតបណ្ដាញរបស់ក្រុមហ៊ុន ដែលមានន័យថាក្រុមហ៊ុននឹងផ្ដល់ផលចំណេញដល់សមាជិក្រុមដែលមានសមត្ថភាពស្វែងរកអតិថិជនអោយចាប់អារម្មណ៍លើផលិតផលសុខភាពមួយនេះ អោយទទួលផលចំណេញនៅកម្ពុជាផងដែរ។ អ្នកស្រីថាជាមោទនភាព ដែលក្រុហ៊ុនដ៍ធំរបស់ថៃអនុញ្ញាតិអោយអ្នកស្រី និងកូនៗ បានក្លាយជាអ្នកទទួលសិទ្ធិផ្ដាច់មុខលើផលិតផល P80 ដោយអ្នកស្រីរំពឹងថាផលិតផលបំប៉នសុខភាពដែលមិនអាចខ្វះបានមួយនេះ នឹងមានអ្នកគាំទ្រពេញទំហឹង ជាពិសេសអ្នកដែលចង់មានសុខភាពល្អ ហើយចង់ធ្វើជាសមាជិកដើម្បីទទួលបានផលចំណេញពីការលក់ និងចែកចាយ។ អ្នកស្រីទទូចអោយអ្នកចង់ធ្វើជំនួញមួយនេះ ឬ ចង់ចែកចាយបន្តទាក់ទងមកក្រុមហ៊ុន ឬ លោក ថៃ នរៈវិទូ ដើម្បីយល់អោយកាន់តែច្បាស់ពីអត្ថប្រយោជន៍របស់ក្រុមហ៊ុនអ្នកស្រី។ ក្រុមហ៊ុនអ្នកស្រីក៍នឹងគម្រោងធ្វើពិធីសម្ពោធទ្រង់ទ្រាយធំម្ដងទៀត ក្នុងពេលដ៍ខ្លី ដោយយកអ្នកតំណាងផលិតផលរបស់ថៃ គឺតារាសម្ដែង លោក ណាដេត មកបង្ហាញខ្លួននៅកម្ពុជាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here