អ៊ិន សុភិន នៅតែបង្ហាញមោទនភាព ពេលរំលឹកពីការឈ្នះថៃ២-១ នៅបាងកក

0

ចាត់ទុកជាលទ្ធផលវិជ្ជមាន ដែលក្រុមពីប្រទេសកម្ពុជារួមមានតារាសិល្បៈ៥រូប ដែលសុទ្ធតែជាតារាល្បីៗចេញទៅប្រកួតបាល់ទាត់ជាលើកទី១នៅទីក្រុងបាងកក ហើយស្រាប់តែឈ្នះក្រុមថៃ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងថាការប្រកួតលក់សំបុត្រដើម្បីស្វែងរកមូលនិធិជួយដល់សង្គមទាំងនៅកម្ពុជា និង ថៃមួយនេះ ទទួលបានថវិកាប៉ុន្មានៗនោះទេ។

លោក អ៊ិន សុភិន និយាយថា លោកនៅតែអារម្មណ៍សប្បាយចិត្តនៅពេលរំលឹកដល់ការប្រកួតជាមួយក្រុម TV All Stars ដែលមានតារាៗថៃជាកីឡាករពាក់កណ្ដាលអាជីពចូលប្រកួតដូចគ្នា ហើយក្រុមរបស់កម្ពុជាបានក្លាយជាអ្នកឈ្នះ។ លោកថាការប្រកួតនៅក្នុងពេលនោះ សមាជិកក្រុមបឹងកេតទាំងមូលសាមគ្គីគ្នាបានល្អយ៉ាងខ្លាំង ដោយតារាសិល្បៈដែលតំណាងអោយក្រុមមហាហង្សរបស់លោកល្អមិនធម្មតានោះដែរ។ ជាក់ស្ដែងលោកបើតារាចម្រៀងខេម តារាចម្រៀងលោកគូម៉ា លោក ភឹម តារាវិបុល លោក សេង មង្គល និង តារាសម្ដែង លោក ប៉ែន តុលា មានអ្នកណាម្នាក់បង្ហាញទម្រង់លេងមិនបានល្អគឺប្រហែលជាក្រុមកម្ពុជា នឹងចាញ់ស្ពឹកមុខបាត់ទៅហើយ ដោយសារតែក្រុមថៃពាក់កណ្ដាអាជីពមានទម្រង់លេងបានល្អ ហើយល្បឿននៃការគ្រប់គ្រងបាល់របស់គេក៍ល្អ។ លោកចាត់ទុកថាជាមោទនភាព ដែលក្រុមកម្ពុជាយកឈ្នះបានសម្រេចលើក្រុមថៃ ប៉ុន្តែអ្វីដែលក្រុមទាំងពីសម្រេចបានគឺមិត្តភាព និងកាន់តែយល់ចិត្តគ្នា រវាងក្រុម និងក្រុម ដោយគ្រោងរៀបចំការប្រកួតជាលើកទី២ ក្នុងពេលឆាប់ៗ នៅក្នុងប្រទេសកម្ពុជាវិញម្ដង។

លោក អ៊ិន សុភិន បន្តថា តារាចម្រៀង តារាសម្ដែង មិនគ្រាន់តែមានសមត្ថភាពបង្ហាញទម្រង់សិល្បៈច្រៀងរាំ តែមួយមុខនោះទេ ប៉ុន្តែពួកគេក៍អាចប្រកួតបាល់ទាត់បានល្អផងដែរ ដោយលោកប្រកាសថាក្រៅពីតារាសិល្បៈខាងលើ ក្រុមមហាហង្សទាំងមូលក៍មានតារាជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាអ្នកមានថ្វីជើងល្អៗនោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here