ពិធីករល្បីល្បាញលោក ឌីជេ ហេរ៉ូ នៅតែជាពោះម៉ាយកូន២ ចិញ្ចឹមកូនដោយគ្មានអតីតភរិយា មកឈឺឆ្អាលឡើយ។ អ្វីដែលគួរសរសើរ គឺលោកត្រូវដើរជាឳពុកផង ជាម្ដាយផង ហើយថែមទាំងអាចក្រោកឈរធ្វើអោយខ្លួនចេញពីភាពខ្វះមុខខ្វះក្រោយកាលពីមុន មកសល់ភូមិគ្រឹះលើផ្ទៃដីទំហ៊ំ៣០ និង៤០ ដែលត្រូវគេប៉ាន់សហនានថា សាងសង់អស់ប្រាក់មិនតិចជាងច្រើនសែនដុល្លារនោះឡើយប៉ុន្តែលោកបដិសេធបង្ហើបពីតួលេខ។
លោក ហេរ៉ូ និយាយថា លោកបែកបាក់ភរិយា តាំពីឆ្នាំ២០១១មកម្លេះ ដោយលោកនៅមិនទាន់សម្រេចចិត្តជ្រើសយកនារីណាផ្សេងមកជំនួសអោយស្នេហាប្រេះឆា ដែលបន្សល់អោយលោកនូវកូន២នាក់អោយលោកថែរក្សានោះទេ ដោយ លោកថាខ្លួនជាអ្នករកលុយមកចិញ្ចឹមកូន និងផ្គត់ផ្គង់ក្នុងការសាងសង់ភូមិគ្រឹះដែលបានធ្វើពិធីសម្ពោធកាលពីល្ងាចថ្ងៃទី៥ មេសា នៅម្ដុំសាលាសង្កាត់ព្រែប្ញស្រីម្ដុំតាខ្មៅដោយញើសឈាមតែម្នាក់ឯង លើដីដែលជាទ្រព្យស្រាប់។ យ៉ាងណាមិញលោកថាអតីភរិយារបស់លោកនៅចេញចូលមកលេងកូនជារឿយៗ ប៉ុន្តែរវាងលោក និងអ្នកនាង មិនអាច ត្រលប់វិញបានទេ ដោយលោកប្រកាសថារហូតដល់៣ទៅ៥ឆ្នាំទៀត ទើបលោកសំឡឹងមើលម្ដាយថ្មីអោយកូនទាំងពីរ។
ហេរ៉ូ និយាយថា ភូមិគ្រឹះរបស់លោក ដ្បិតថាមើលទៅសម្បើមមែន ប៉ុន្តែដោសារ ទំហ៊ំដីប្រមាណ៣០ និង៤០ក៍ជារបស់ខ្លួន ហើយការដេគ័រសួន និងការលម្អផ្សេងៗក៍លេចលោកចេះពីការម៉ៅការរៀបសួនអោយបុរីវីអាភី លោកប្រកាសថា មិនជាអស់ច្រើនទេ។
ពិធីនោះក៍មានតារាល្បីៗ អបអរច្រើនដែរ បើទោះជាលោក ប្រកាសថាមិនបានអញ្ជើញចូលរួម។



































