ផុន ផានិត និងថៅកែស្រីចេញបទរួមគ្នារាំញាក់សាច់

0

ទើបតែបានប្រកាសអោយដឹងពីគម្រោងសប្បុរសធម៍សោះ ថៅកែស្រីវ័យក្មេង អ្នកនាង គង់ វណ្ណា បានចេញបទចម្រៀង ប្រភេទរាំៗសប្បាយៗ ស្របគ្នានឹងរដូវកាលចេញបទរាំវង់រាំក្បាច់ឡាំលាវរបស់តារាចម្រៀងផ្សេងៗកំពុងដណ្ដើមគ្នាវាយលុកទីផ្សារ អមដោយការរាំរែកយ៉ាងរំពើនមើលហើយញាក់សាច់។ បទចម្រៀង” ស្អាតចឹងធ្វើងាប់” របស់តារាចម្រៀង លោក ផុន ផានិត និងថៅកែហាងមីស៊ុបកូនកាត់ ដែលទើបចេញបង្ហោះ កុំពុងធ្វើអោយម្នាក់ៗចាប់អារម្មណ៍ បើទោះជាបទចម្រៀងនេះ ជាប្រភេទបទ cover។

អ្នកស្រី គង់ វណ្ណា ថៅកែមីស៊ុបកូនកាត់ផ្តល់ជំនួយទ្រទ្រង់ថតសម្តែងដោយអ្នកស្រី រមែងតែងតែជួយដល់សិល្បករដែលមានសំឡងល្អ គ្មានថវិកាគ្រប់គ្រងផលិតចម្រៀងអ្នកស្រីតែងតែចុះជួយដោយបើកចិត្តទូលាយ។ លើសពីនេះបទខាងលើច្រៀងដោយតារាចម្រៀង ផុន ផានិត មានវត្តមានអ្នកស្រីជួយថតសម្តែងមើលទៅពិតជាសមសួនគួរឲចូលចិត្ត។ មានន័យថាអ្នកស្រីពិតជាចូលចិត្តសិល្បៈដោយសាររវល់មមាញឹកជំនួញពេញដៃបែបណានៅតែងាកមកលើកស្ទួយសិល្បៈមិនឱ្យបាត់បង់។

លោក ផុន ផានិត ដែលជានិច្ចកាលបានបទច្រៀងថតសម្តែងនៅលើយូធូបបានឱ្យដឹងថាខ្លួនពិតជាដឹងគុណដល់លោកស្រីថៅកែហាងមីស៊ុបកូនកាត់ ដែលបានជួយលោករហូតមកខ្វះខាតថវិកាធ្វើចម្រៀងគឺរមែងផ្តល់ជួយរហូតមិនថាតែរូបលោកឬសិល្បករផ្សេងឡើយ។ ជាក់ស្តែងបទចម្រៀងខាងលើគាត់ជួយហើយថតសម្តែងឱ្យទៀតពិតជាពិសេស។ លោករំពឹងថា ហ្វេនទាំងអស់ជួយគាំទ្របទរបស់លោកនិងការសម្តែងរបស់លោកស្រីគង់ វណ្ណា។

លោកស្រីគង់ វណ្ណាក្រៅពីជួយសិល្បករលោកស្រីក៍ជួយដល់ចាស់ជរាកុមារកំព្រានិងមន្ទីរពេទ្យគន្ឋបុប្ឋាផងដែរ ដោយសារធ្លាប់ឆ្លងកាត់ការលំបាកទើបលោកស្រីចេះចែករំលែកមនុស្សធម៌ក្នុងសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here