តារាច្រើនរូប រំពឹងថាធ្វើអោយសង្ក្រានវិទ្យាល័យព្រែកឯង កក្រើក

0

ជាលើកទី១ ដែលវិទ្យាល័យព្រែកឯងបានរៀបចំព្រឹត្តិការណ៍សង្ក្រានដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំកុរឯកស័កដែលកាន់តែខិតជិតមកដល។ អ្វីដែលគេកត់សម្គាល់គឺ សង្ក្រានដែលបានធ្វើឡើងពេលនេះ គឺមានតារាយ៉ាងច្រើនកុះករប្រជែងគ្នាជួយច្រៀង និងរាំលេង ដោយមិនគិតកម្រៃ។

លោក ខាត់ សាមឿន ហៅ ឩត្តម ដែលជាអ្នកគៀគរតារាសិល្បៈអោយចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាននេះ បានរៀបរាប់ថា ហេតុផលដែលលោកសម្រេចចិត្តចុះប្រមែប្រមូលតារាសិល្បៈប្រមាណជាង២០រូប អោយចូលរួមនៅក្នុងព្រឹត្តិការណ៍សង្ក្រាននៅវិទ្យាល័យព្រែកឯងនេះ គឺដោយសារតែលោកគឺជាសាស្ត្រាចារ្យបង្រៀននៅក្នុងវិទ្យាល័យនោះ ហើយលោកក៍មានទំនាក់ទំនងជាមួយតារាសិល្បៈជាច្រើននាក់ផង។ លោកថាសង្ក្រានឆ្នាំនេះ តារាចាស់ថ្មី ទាំងល្បីខ្លាំង និងទើបឡើងកូដ នឹងរួមគ្នា ធ្វើអោយព្រឹត្តិការណ៍ដែកលនឹងរៀបចំនៅថ្ងៃទី៤ មេសានេះ អោយទទួលការចាប់អារម្មណ៍។ តារាទាំងនោះភាគច្រើនមកពីគ្រួសារតារាកម្ពុជា និងមួយផ្នែកជាសិល្បករសិល្បការិនី ដែលោកគៀគរអោយចូលរួមស្ម័គ្រចិត្ត។ យ៉ាងណាមិញលោកក៍បារម្មណ៍ពីការចាត់ចែងគ្រងតារាៗដែលស្ម័គ្រចិត្តទាំងនោះមិនបានល្អនោះដែរ ដោយសារតែលោកទើបតែរៀបចំកម្មវិធីសិល្បៈជួយដល់វិទ្យាល័យព្រែកឯងជាលើកដំបូង ហើយចំនួនសិល្បករក៍មានចំនួនច្រើន ខណៈដែលពេលវេលាប្រគំតន្ត្រីក៍មានតែ២ម៉ោង គឺមិនគ្រប់គ្រាន់សូម្បីតែកំណត់អោយតារាបកស្រាយត្រឹមម្នាក់១បទ។

សមាសភាពតារាទាំងនោះរួមមាន លោក ម៉ាដូណ, កញ្ញាបេប៊ី កញ្ញា ស៊ូ ដាណេ​, អ្នកនាងឆ័យលី ដាឡែន​, អ្នកនាងកែវ បូរ៉ា, លោក អ៊ឹម ជីវ៉ា​, លោកគន់ រៀមរតនៈ , កញ្ញាហេង ស្រីពេជ្រ , លោកយូឌីស្កូ ,កញ្ញាឯក សុវណ្ណារត្ន័, លោកស៊ឹម សុវណ្ណដូឡា, លោក ស៊ីម ស៊ីណាត​, លោក ម៉ែន អម្រុងរត្ន័ , លោកយន សុភ័ក្រ​, លោកជ័យ សុវ៉ាត តារាចម្រៀងសាន់ដេរ, កញ្ញាចែម ស្រីលក្ខណ៍ តារាចម្រៀង និង លោកសន សុវណ្ណារ៉ា ដែលសុទ្ធតែជាសមាជិកសកម្មប្រចាំគ្រួសារតារាកម្ពុជាជាដើម។ វត្តមានតារាទាំងនេះ លោក ខាត់ សាមឿន រំពឹងថាពិតជាធ្វើអោយសង្ក្រានវិទ្យាល័យព្រែកឯងនៅថ្ងៃទី៤ មេសា នេះ ទទួលបានជោគជ័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here