មិននឹកស្មាន ចាន់ ផល្លា ដល់ថ្នាក់ក្រសួងបដិសេធធអ្នកផ្សេង

0

ក្នុងចំណោមសំលៀកបំពាក់ដែលអតីតពិធីការិនីអ្នកនាង ចាន់ ផល្លា ធ្លាប់បានស្លៀកបង្ហាញកន្លងមក អ្នកនាង ប្រកាសប្រាប់ថាខ ខ្លួនចង់ស្លៀកតែឈុតក្នុងសម័យអង្គរ ពោលគឺឈុតរបស់ព្រះនាងឥន្ទ្រទេវីប៉ុណ្ណោះ ដោយអ្នកនាងបានទាំងចាត់ទុកថា ឱកាសបានគ្រងឈុតដែលខ្លួនធ្លាប់តែស្រម៉ៃ ក្រោមការរៀបចំរបស់គ្រួសារតារាកម្ពុជានៅក្នុងថ្ងៃនោះគឺជាក្ដីស្រម៉ៃដ៍ធំរបស់ខ្លួនផង។ អ្នកនាងមិនត្រឹមតែត្រូវបានស្ថាបនិកគ្រួសារតារាកម្ពុជាជ្រើសអោយគហរងឈុតព្រះនាងឥន្ទ្រទេវីវ៉ុណ្ណោះទេ សូម្បីតែអ្នកតុបតែងសំលៀកបំពាក់មកពីក្រសួងវិចិត្រសិល្បៈក៍អះអាងថា មានតែត្រេមុខអ្ន្នកនាងចាន់ ផល្លារ ក្នុងចំណោមតារាស្រីដែលស្ម័គ្រចិត្តទៅដើរបង្ហាញម៉ូដនៅក្នុងថ្ងៃនោះប៉ុណ្ណោះ ដែលស័ក្តសមជាងគេ ព្រោះមានទម្រង់មុខខ្មែរពិតៗ។

មួយឈុតដែលអ្នកនាងគ្រងជាតួអង្គព្រះនាងឥន្ទ្រទេវីនោះ ស្ទើរមិនមានអ្នកណាម្នាក់មិនសរសើរចំពោះភាពស័ក្តសមរបស់អ្នកនាងនោះទេ ជាពិសេសនៅពេលអ្នកនាងត្រូវបានតម្រូវអោយគ្រងឈុតជាមួយតារាសម្ដែងលិក រុន ណាកូ ដែលធ្លាប់ជាប់ពានគ្រងឈុតបុរាណបានស្អាតជាងគេកាលពីឆ្នាំមុន ដែលមើលទៅសមគ្នាឥតខ្ចោះ។ អ្នកនាងនិយាយនិយាយថាគ្មានកម្មវិធីណាដែលអ្នកនាងចំណាយពេល ហើយសប្បាយចិត្តជាងបានគ្រងឈុតព្រះនាងឥន្ទ្រទេវីនោះទេ ដោយសារតែឈុតដែលបានគ្រងនោះ គឺអ្នកនាងនឹកស្រម៉ៃយូរហើយ។ អ្នកនាងថា ខ្លួនចង់មានឱកាសនេះជាយូរមកហើយ ទើបគ្រាន់តែត្រូវបានគ្រួសារតារាកម្ពុជាអញ្ជើញ ក៍ទទួលតែម្ដង បើទោះជាការចូលរួមគឺអ្នកនាងត្រូវប៉ះពាល់នឹងការងារដកឃ្លាមិនចង់រួច។ អ្នកនាងនិយាយថា រំភើបណាស់ ដែលឈុតដ៍អស្ចារ្យរបស់ព្រះនាងឥន្ទ្រទេវី ត្រូវបានគ្រងដោយអ្នកនាង ហើយបានស្លៀកបង្ហាញម៉ូដនៅលើវេទិការអោយមនុស្សយ៉ាងច្រើនកុំករបានឃើញទៅទៀត។

សាស្ត្រាចារ្យមួយរូវប្រចាំក្រសួងវប្បធម៍បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការមិនអនុញ្ញាតិអោយតារាស្រីណា គ្រងឈុតព្រះនាងឥន្ទ្រទេវីនោះទេ ដោយសារតែអ្នកជំនាញប្រកាសថា ទាំងរាងទាអរៅ និងត្រេមុខ គឺអ្នកនាង ចាន់ ផល្លារពេញខ្នាតជានារីខ្មែរ ហើយសមនឹងតែងជាព្រះឥន្ទហរទេវី មិនភ្លៀវ។ ជាមួយនឹងការសរសើរនោះហើយ ទើបគេឃើញអ្នកនាងចាក់ផល្លារត្រូវបានអ្នកជំនាះមកពីក្រសួងយកចិត្តទុកដាក់ជាងគេ ហើយសូម្បីតែម៉ូដសក់ និងការគ្រងឈុតខោអាវអោយស្លៀកក៍ប្រឹតប្រៀងជាងគេដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here