ឆន សុវណ្ណរាជ ស្រឡាំងកាំងក្នុងវេទិកា”ឋានព្រះឥន្ទ” នៅសៀមរាប

0

កាលពីយប់ថ្ងៃទី២០ មីនា តារាចម្រៀងល្បីល្បាញលោក ឆន សុវណ្ណរាជ បានបង្ហាញខ្លួនគួរអោយភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍”ឋានព្រះឥន្ទ”ដែលរៀបចំឡើងកណ្ដាលក្រុងសៀមរាប ខណៈដែលលោកប្រកាសថា នេះជាគម្រោងមិនធ្លាប់ឃើញនៅក្នុងជីវិត។ លោកថាសប្បាយចិត្តយ៉ាងខ្លាំងដែលឃើញកម្ពុជាមានគម្រោងមួយនេះ ដោយលោកបង្ហើបថាខ្លួនក៍នឹងពិចារណាបោះទុនទិញដីមួយចំនួនក្នុងគម្រោងមួយនេះ។

វេទិការាំច្រៀង ដែលលោក ឆន សុវណ្ណរាជ បង្ហាញខ្លួននៅខេត្តសៀមរាបនោះ គេឃើញក្រុមការងារអ្នករៀបចំកម្មវិធីគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ដើម្បីអោយសមនឹងការប្រគំតន្ត្រីត្រូវបានរៀបចំឡើងនៅក្នុងតំបន់ដែលពោរពេញដោយប្រាសាទ។ លោក ឆន សុវណ្ណរាជ ត្រូវគេឃើញបកស្រាយបទចម្រៀងច្រើនបទ ដោយការបង្ហាញខ្លួនរបស់លោកក៍មានអ្នកគាំទ្រមកចោមរោមសុំថតដល់ឆាកតន្ត្រីយ៉ាងច្រើនកុះករផងដែរ។ លោក សម្ដែងការភ្ញាក់ផ្អើលថា មិននឹកស្មានថាកម្មវិធីដែលលោកមកច្រៀងនៅក្នុងថ្ងៃនោះ គឺជាគម្រោងពុះលក់ដីចម្ការ ដែលធ្លាប់តែឮនៅឯក្នុងប្រទេសផ្សេងនោះទេ ក្នុងពេលដែលការពុះឡូតិ៍ជាដីចម្ការ ហើយមានសេវាមើលថែអោយអតិថិជន គឺមិនខុសពីអោយជួយជម្រុញអោយពលរដ្ឋមានដីចម្ការយ៉ាងហោចមួយហិកតារម្នាក់ៗ ហើយជួយពន្លឿនវិស័យដាំដុះនៅកម្ពុជា។

លោកថាសប្បាយចិត្តយ៉ាងខ្លាំង ដែលក្រុមហ៊ុនហង្សម្ចាស់ដីបានប្រមូលទិញដីជាច្រើនហិកតារនៅស្រុកស្រីស្នំក្នុងខេត្តសៀមរាប ហើយវិនិយោគដាំដំណាំដូងក្រអូប ដោយក្រោយ្រមូលទិញបាន និង ក្រោយរៀបចំក្រុមបច្ចេកទេសអោយមើលថែដំណាំដូងក្រអូប ក៏ប្រកាសពុះលក់ជាចម្ការមួយហិកតារៗវិញ ដែលសូម្បីតែលោកក៍នឹងគ្រោងទិញដូចគ្នា។ លោកថាជារឿងកម្រណាស់ ដែលដីមួយប្លង់មានចម្ការដូងក្រអូបមួយហិកតារ ហើយថែមទាំងផ្ដល់សិទ្ធិអោយពលរដ្ឋអាចទិញបង់រំលោះបានទៀត ដែលមិនថារូបលោក ឬ ពលរដ្ឋភាគច្រើនក៍នឹងមានលទ្ធភាព។ អ្វីដែលពិសេសបំផុត គឺក្រុមហ៊ុនទទួលភារៈមើលថែដូងក្រអូបរហូតអាយុ៤ឆ្នាំ ដែលមានន័យថាបងប្អូនបង់រំលោះទិញចម្ការទម្រាំ៤ឆ្នាំ គឺបានទាំងដីទាំងចម្ការ ដែលទទួលប្រយោជន៍តកូនតចៅ។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង”ឋានព្រះឥន្ទ” បានក្នុងពិធីកាត់ខ្សែបូរបើកការិយាល័យលក់ចម្ការដូងក្រអូបប្រចាំខេត្តសៀមរាបនាយប់នោះថា អះអាងថា ចម្ការដូងក្រអូបដែលលោកប្រកាសលក់ មិនត្រឹមតែមានត្រឹមសេវាមើលថែចម្ការអោយពេញ៤ឆ្នាំរហូតបានផលប៉ុណ្ណោះទេ ក្រុមហ៊ុនក៏ចំណាយរៀបចំជាសួនលម្ហែកាយ និងជាស្រះទឹកចិញ្ចឹមបង្គារបង្កង ដើម្បីអោយបងប្អូនទៅលេងចម្ការបានស្ទូចហូបចុក និងអង្គុយកម្សាន្នោះផង។ លោកថាគម្រោងកើតឡលងបន្ទាប់ពីលោកបលកលក់ចម្ការប័រនៅមណ្ឌលគីរី និង ចម្ការធុរ៉េននៅខេត្តពោធិសាត់។ គម្រោងនេះ មិនមែនជាដីជួល ឬ ដីសម្បទាននោះទេ ដោយពេលបង់ដាច់ក្រុមហ៑ុនធានាជូនប្លង់រឹង ហើយមួយឡូតិដែលលក់ត្រឹមតម្លៃ14000 ក៍ត្រូវកំណត់អោយបង់រំលោះដល់៤ឆ្នាំមិនគិតការ និងមិនគិតសេវា មើលថែចម្ការឱ្យគ្រប់៤ឆ្នាំនោះ។

លោកស្រី ស រ៉ានេ អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ក៍បានសម្ដែងការសាទរនឹងគម្រោងឋានព្រះឥន្ទ ដែលបានប្រកាសឡើងដូចគ្នា។ លោកស្រីថានេះជាគម្រោងជួយអោយដីទំនេររបស់ឯកជនក្នុងស្រុកស្រីស្នំ កែប្រែមុខថ្មី ខណៈដែលដីនៅពេលប្រែក្លាយជាចម្ការធំៗ នោះគឺពិតជានឹងធ្វើអោយទីតាំងដែលរៀបចំនោះឡើងថ្លៃ ហើយក្រៅពីអាចលក់ផលដំណាំតកូនតចៅ ក៍នឹងចំណេញពីការរៀបចំអោយក្លាយជាតំបន់ទេសចរណ៍បៃតងធំមួយព្រមគ្នា។