ទើបទទួលពានឆ្នើម គឹម លីហ្សា និងប្អូនស្រី បង្ហាញទុនជាង១០ម៉ឺនដុល្លារ លើវិស័យជំនួញ

0

កាលពីល្ងាចថ្ងៃទី១៩ មីនា តារាចម្រៀងអ្នកនាង គឹម លីហ្សា និងប្អូនស្រីបង្កើត គឺ កញ្ញា អេនីយ៉ា បានរៀបចំពិធីជួបជុំតំណាងចែកចាយរបស់ក្រុមហ៊ុន ផលិតផលថែរក្សាសម្រស់ Anniya Cosmetics Trading Co.,Ltd របស់អ្នកនាងយ៉ាងអធឹកអធម ដោយមានតារាល្បីៗ និងភ្ញៀវកិត្តិយសកុះករបង្ហាញខ្លួន។ អ្វីដែលគេចាប់អារម្មណ៍គឺអ្នកនាង និងប្អូនស្រីប្រកាសថា មុខជំនួញដែលបានបង្កើតរួមគ្នាកើនដល់ជាង១០ម៉ឺនដុល្លារមកហើយ ខណៈដែលអ្នកចែកចាយក៏មានស្ទើរតែទូទាំងប្រទេស។

អ្នកនាង គឹម លីហ្សា និយាយថា ដោយសារក្រុមហ៊ុន Anniya Cosmetics Trading Co.,Ltd បានក្លាយជាក្រុមហ៊ុនចូលផលិតផលម៉ាក Anniya និង Jesse នាំមុខធំមួយនៅកម្ពុជា ទើបអ្នកនាង និងប្អូនស្រីសម្រេចចិត្តធ្វើពិធីជួបជុំតំណាងចែកចាយ ដើម្បីប្រកាសអោយស្គាល់ផលិតផលអនឡាញរបស់ខ្លួនផង និងដើម្បីអបអរអ្នកនាង និងប្អូនស្រី ដែលទើបទទួលបានពានជាCEO ឆ្នើមផង។ អ្នកនាងថា ក្រុមហ៊ុន Anniya Cosmetic បានបើកដំណើការយូរមកហើយ ប៉ុន្តែក្រោយពេលអ្នកនាងចេញទៅរស់ប្រទេសអូស្ត្រាលី ក៏បានបន្ថែមការនាំចូលផលិតផលម៉ាក Jesse ថែមមួយប្រភេទទៀត ដើម្បីអោយមុខជំនួញនេះកាន់តែរីកធំជាងមុន។

អ្នកនាងគឹម លីហ្សា ថាមុខរបររបស់ខ្លួនដ្បិតថាជាមុខរបរអនឡាញ ប៉ុន្តែសម្រាប់ដើមទុនបានកើនដល់ជាង១០ម៉ឺនដុល្លារហើយ។ ក្នុងនោះ អ្នកនាង និងប្អូនស្រីក៏រកបានអ្នកចែកចាយផលិតផលស្ទើរតែគ្រប់បណ្ដាខេត្តក្រុង ដែលកាន់តែធ្វើអោយមុខជំនួញរបស់អ្នកនាងកាន់តែធំជាងមុន។ អ្នកនាងថាផលិតផលទាំង២ម៉ាក ជាការនាំចូលមកពីក្រៅប្រទេស ហើយក៍មានការធានាពីគុណភាពផងដែរ ទើបធ្វើអោយអ្នកនាងហ៑ានបោះទុនដល់ជាង១០ម៉ឺនដុល្លារ ធ្វើអោយមុខរបរនេះឈានឡើង។ អ្នកនាងក៍ប្រកាសថា នឹងមិនបោះបង់សិល្បៈនោះដែរ ប្រសិនបើមានការគាំទ្រ នៅពេលអ្នកនាងបង្ហាញខ្លួនមកកម្ពុជាម្ដងៗដូចគ្នានេះ។ អ្នកនាងថាខ្លួននៅឡើងចុះអូស្ត្រាលី ហើយបើអោយអ្នកនាងចុះមកនៅកម្ពុជាតែម្ដងចោលស្វាមី និងកូន គឺមិនទាន់នោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here