ភាពយន្តរឿង”មិត្តប្ញស្យា” ប្រកាសបិទសកម្មភាព

0

កាលពីល្ងាចថ្ងៃទី១៦ មីនា ផលិតករប៉ុស្តិ៍លេខ៥ និងក្រុមការងារ បានធ្វើពិធីជប់លៀងដូចសព្វដង ដើម្បីបិទបញ្ចប់សកម្មភាពទាំងស្រុងនៃរឿង”មិត្តប្ញស្យា” ដើម្បីបញ្ជាក់ថាភាពយន្តភាគមួយនេះ ត្រូវបានថតបញ្ចប់ទាំងស្រុងហើយ ហើយរង់ចាំតែថ្ងៃដាក់បញ្ចាំងៗ

លោក ហួង តារាមុនី នាយកផលិតកម្មវិធី របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់ក្រុមផលិតរឿង”មិត្តប្ញស្យា” ដែលមានផលិតករថៃជាអ្នកទទួលខុសត្រូវយ៉ាងជោគជ័យ ទើបប៉ុស្តិ៍លេខ៥ នៅបើកពិធីជប់លៀងដដែលមួយ ដើម្បីជួបជុំផលិតករ និងតួសម្ដែង ក្រោយពីភាពយន្តនេះបានបញ្ចប់សកម្មភាព។ លោកថនេះជាភាពយន្តដែលក្រុមអ្នកផលិត និងតួសម្ដែងប្រឹងប្រែងធ្វើឡើងយ៉ាងអស់ពីសមត្ថភាព ដោយលោកបានទាំងហៅភាពយន្តនេះថា ជាស្នាដៃដែលនឹងក្លាយជារសជាតិល្អមួយ នៅពេលដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នោះផង។ លោកថាមួយរឿងនេះទាំងផលិតករ និងតួសម្ដែងសុទ្ធតែពិបាក ប៉ុន្តែអ្វីដែលលោកសប្បាយចិត្តគឺបានភាពយន្តមួយ ដែលមានស្តង់ដារគ្រប់គ្រាន។ លោកថារឿងនេះ ត្រូវបានថតបានចប់តាមការគ្រោងទុក ប៉ុន្តែនៅមិនទសន់ដឹងថារហូតដល់ពេលណាទើបប៉ុស្តិ៍លេខ៥ នឹងកំណត់ថ្ងៃចាក់ផ្សាយនោះទេ ក្នុងពេលដែលរឿងចាស់ក៍មិនទាន់បានចប់ ហើយភាពយន្តរឿង”មិត្តប្ញស្យា” បើទោះជាបានថតចប់ ក៍នៅត្រូវការកែពណ៍ និងកាត់តបន្តទៀត ដើម្បីអោយមានគុណភាព។

គួរបញ្ជាក់ថានៅក្នុងពិធីជប់លៀងបិទរឿង”មិត្តប្ញស្យា” នោះ ក្រៅពីតារាដែលជាតួសម្ដែងក្នុងរឿង ក៍មានតារាជាកិត្តិយសជាច្រើនផ្សេងទៀត ចូលរួមអបអរផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here