មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី9 បើកសម្ពោធក្នុងភាពអឹកអធឹក

0

កាលពីថ្ងៃទី9 មីនា មុននេះ គណកម្មការរៀបចំព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ ត្រូវបានប្រកាសបើកផ្លូវការ ដោយមានថ្នាក់ដឹកនាំ និងតារាសិល្បៈយ៉ាងច្រើនកុះករចូលរួមជាភ្ញៀវកិត្តិយស។ ភាពយន្តរហូតដល់ជាង130 រឿង មកពី 37 ប្រទេសនៅទូទាំងពិភពលោកចូលរួម កំពុងត្រូវបានចាក់បញ្ចាំងជាសាធារណៈតាមទីតាំងដែលបានជូនដំណឹង ក្នុងព្រឹត្តិការណ៍នេះ។

លោក ស៊ុន ខេមរ៉ា ជាអ្នក​សម្របសម្រួលកម្មវិធី​​មហោស្រព​ភាពយន្ត​អន្តរជាតិកម្ពុជា បានថ្លែងប្រាប់ថា មហោស្របភាពយន្តអន្តរជាតិឆ្នាំនេះ មានរឿងល្អៗជាច្រើនចាក់បង្ហាញដូចជារឿង «ហ៊្វូណន» ដែលជាប់ពានរង្វាន់ក្នុងមហោស្រពភាពយន្តគំនូរជីវចលទីក្រុងអានស៊ី កាលពីឆ្នាំ 2018 រឿង«ផ្នូរគ្មានឈ្មោះ»ដែលឈ្នះមហោស្រពភាពយន្តនៅទីក្រុងវេនីស, និងជាបេក្ខភាពក្នុងពានរង្វាន់អូស្ការ កាលពីឆ្នាំ 2019ក្ដៅៗតំណាងឲ្យកម្ពុជា។ រឿង «តន្ត្រីជីវិត»របស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូ និង រឿង «The Prey» របស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន កាលពីឆ្នាំ 2018 ។ ដោយសារតែមហោស្រភាពយន្តឆ្នាំនេះ ធ្វើឡើងស្របគ្នានឹងខួប៤០ឆ្នាំនៃការដួលរលំរបបខ្មែរក្រហម ទើបក្នុងពិធីបើកសម្ពោធគណកម្មការបានដាក់បញ្ចាំងភាពយន្តល្អឥតខ្ចោះមួយ ដែលនិយាយពីរបបប៉ុលពត។ កម្មវិធីដ៏ពិសេសនេះក៏រួមបញ្ចូលផងដែរនូវការតាំងពិព័រណ៍ស្នាដៃសិល្បៈ ព្រមទាំងកិច្ចពិភាក្សា ដែលនឹងប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលបុប្ផាណា។

ព្រឹត្តិការណ៍នេះ ប្រកាសធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃ១៤ មីនា ដោយភាពយន្តកម្ពុជាចំនួន 26 ក៍មានវត្តមានផងដែរ។ មហោស្រពភាពយន្តរបស់យើងនឹងធ្វើការចាក់បញ្ចាំងខ្សែភាពយន្តចំនួន ១៥០ លើក នៅតាមរោងភាពយន្តធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន រោងភាពយន្តលេជេន, រោងភាពយន្តម៉េជ័រស៊ីណេផ្លិច, រោងភាពយន្តប្រែមស៊ីណេផ្លិច, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុម្មុខ, និងសណ្ឋាគាររ៉ូសវូដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here