ភ្ញាក់ផ្អើល នឹងភូមិគ្រឹះតារាចម្រៀង កុយ ស៊ីឌឿន ថ្ងៃពិធី

0

គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ នៅពេលតារាចម្រៀង តារាកំប្លែងជើងចាស់ច្រើនដួង បង្ហាញខ្លួនចូលរួមក្នុងកម្មវិធីឡើងភូមិគ្រឹះថ្មីរបស់លោកកុយ ស៊ីឌឿន ដែលត្រូវជាតារាចម្រៀង ជានាយកវិទ្យុDP និងជាប្រធានក្លិបសិល្បៈឌីភីនៅរការកោង។ ទាំងភ្ញៀវ និងអ្នកសិល្បៈ សុទ្ធតែលាន់មាត់ ហើយសរសើរពីការរចនារបស់ម្ចាស់ផ្ទះបែបលក្ខណៈរចនាបថខ្មែរពិតៗ ខណៈដែលតម្លៃក្នុងការសាងសង់ក៍មិនតិចសែនដុល្លារ បើទោះជាមិនគិតតម្លៃដែលជាដីកំណើត។

ផ្ទះដែលបានសម្ងំសាងសង់អស់ច្រើនខែមួយនេះ ពិតជាស្រស់ប្រណិតមិនចាញ់ទីតាំងសម្រាប់ធ្វើជាកន្លែងកម្សាន្តបែបទេសចរណ៍នោះឡើយ។ ផ្ទះទាំងមូលរំលេចដោយភាពរចនាបែបបុរាណខ្មែរស្ទើរតែ១០០% ខណៈដែលក្នុងបរិវេណជុំវិញផ្ទះក៍ត្រូវបានរៀបចំលើផ្ទៃដីធំទូលាយមានប្លង់ៗ ហើយចែកជាសួនសម្រាប់ដើរកម្សាន្ត និងស្រះទឹក កន្លែងគោរពព្រះ និងមានសួនកម្សាន្តមានរូបបណ្តាសត្វផ្សេងៗ។

ផ្ទះនេះត្រូវបានគេបង្ហើបថាមានតម្លៃជាង៣០ ម៉ឺនដុល្លារ និងខ្លះថាក្បែរកន្លះលានដុល្លារ ខណៈដែល កុយ ស៊ីឌឿន ដែលមានមុខជំនួញបើកផ្ទះសំណាក់ ហាងលក់ផលិតផលសម្រស់ និងទិញដីលក់ដីផង បដិសេបញ្ជាក់អោយដឹង។ ក្នុងពិធីនោះ ក្រៅពីភ្ញៀវកិត្តិយស អ្នកស្រុកក្នុងភូមិក៍ត្រូវបានអនុញ្ញាតិអោយចូលទស្សនា និងហូបចុកយ៉ាងណែនតាន់តាប់នៅក្នុងពិធីផងដែរ ដោយលោក កុយ ស៊ីឌឿន បញ្ជាក់ថាខ្លួនធ្លាប់ជាក្មេងកំព្រារស់ក្នុងមណ្ឌល ដូច្នេះទោះជាលោកមានបាន ក៍ត្រូវតែមិនភ្លេចអតីតកាល ដោយត្រូវយកចិត្តទុកដាក់ជាមួយក្មេងកំព្រា និង ចាស់ៗក្រីក្រផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here