ឆាយ វិរៈយុទ្ធ ចេញបទបទ”មនុស្សស្រី” អបអរ៨ មីនា

0

មានការចាប់អារម្មណ៍មិនតិចទេ ក្នុងពេលដែលតារាចម្រៀងល្បីល្បាញប្រចាំសាន់ដេ លោក ឆាយ វិរៈយុទ្ធ ស្រាប់តែបញ្ចេញបទ”មនុស្សស្រី” ចំថ្ងៃ៨ មីនា ដែលត្រូវពិភពលោកអបអរសាទរ។ បទចម្រៀងរបស់លោក មានខ្លឹមសារលើកកម្ពស់ស្ត្រីខុសពីបទដែលចេញកន្លងមកយ៉ាងខ្លាំង ទើបគ្រាន់តែចេញបង្ហោះភ្លាមក៍មានការស្សែ និងកោតសរសើរភ្លាមៗ។

មួយបទ”មនុស្សស្រី”របស់លោក មិនត្រឹមតែស្ដាប់ហើយលន្លង់លន្លោចប៉ុណ្ណោះទេ ប៉ុន្តែក៏មានអត្ថន័យបង្កប់ដោយខ្លឹមសារលើកកម្ពស់ស្ត្រីជាភរិយាគួរអោយសរសើរផងដែរ។ មួយបទរបស់លោកកំពុងបុកត្រូវអារម្មណ៍មហាជន ជាពិសេសស្ត្រីនៅលើពិភពលោកយ៉ាងខ្លាំង ស្របពេលដែលទិវារ ៨មីនា កំពុងត្រូវបានគេប្រារព្ធនៅទូទាំងពិភពលោក។ លោកឆាយ វិរៈយុទ្ធ ត្រូវបានមហាជនកោតសរសើរថា គឺជាតារាចម្រៀងទី១ ដែលបាននិពន្ធបទចម្រៀងប្រកបដោយអត្ថន័យលើកតម្កើងភរិយា និងស្ត្រីខ្មែរមិនធ្លាប់មនក្នុងចំណោមកំពូលតារាចម្រៀង ដោយអត្ថបទនៃបទរបស់លោកក្នុងមួយរយៈចុងក្រោយ ត្រូវគេកត់សម្គាល់ថា មានន័យដកស្រង់ពីទឹកចិត្តរបស់លោក ដែលមានចំពោះភរិយាក្រោយពេលរៀបការនោះផង។ អ៊ីចឹងហើយទើបនៅតែជាតារាស្ថិតក្នុងផ្នត់គំនិតមហាជនក្រោយពេលរៀបការ ដែលផ្ទុយពីតារាមួយចំនួនគ្រាន់មសនដំណឹងរៀបការ ឬ មានស្នេហាក៍មានការប៉ះពាល់ដល់ប្រជាប្រិយភាពនោះ។

ចង់ដឹងថាបទ”មនុស្សស្រី”របស់លោកមានអត្ថន័យ និងពិរោះយ៉ាងណាសូមស្ដាប់កម្សាន្ត៖

LEAVE A REPLY

Please enter your comment!
Please enter your name here