ក្រុមល្បីល្បាញថៃ BNK48 បោះជំហានចូលកម្ពុជា

0

ក្នុងពិធីចុះហត្ថលេខាទ្វេរភាគី កាលពីល្ងាចថ្ងៃទី៦ មីនា បានអះអាងថា ក្រុមចម្រៀងជាក្រុមដ៍ល្បីល្បាញរបស់ថៃ គឺក្រុម BNK48 នឹងកាន់តែបោះជំហានសុីជម្រៅនៅកម្ពុជា តាមរយៈការមកសម្ដែងញឹកញាប់ និងការរំលេចពីសកម្មភាពរបស់ក្រុមនេះនៅលើកញ្ចក់ទូរទស្សន៍របស់កម្ពុជាអោយផុសផុលផង។ អ្វីដែលគួរចាប់អារម្មណ៍ទៅទៀត គឺកម្ពុជានឹងមានសិទ្ធិជ្រើសយកតំណាងម្នាក់អោយក្លាយជាសមាជិកក្នុងក្រុមចម្រៀងនេះ ដូចគ្នានឹងប្រទេស៥៨ទៀត ដែលបានក្លាយជាសមាជិករួចទៅហើយ។

លោក ហួង តារាមុន្នី នាយកផលិតកម្មវិធីប្រចាំនៅប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា ក្រុមចម្រៀងនារី BNK48 មិនមែនគ្រាន់តែល្បីនៅក្នុងប្រទេសថៃនោះទេ តែក៍ល្បីនៅក្នុងតំបន់អាសុី និងបណ្ដាប្រទេសភាគច្រើននៅលើពិភពលោកផងដែរ បន្ទាប់ពីក្រុមមួយនេះបានកៀរគរប្រទេសរហូតដល់៥៨ប្រទេសរួចមកហើយ អោយក្លាយសមាជិក។ ព្រោះតែក្រុមមួយនេះ កាន់តែល្បី និងមានការគាំទ្រជាសាកលខ្លាំងឡើងៗបែបហ្នឹងហើយ ទើបប៉ុស្តិ៍លេខ៥ ឈានដល់ការចុះMOU ឬ អនុស្សារណៈយោគយល់គ្នា ដើម្បីបង្កើតកម្មវិធីមួយបង្ហាញពីសកម្មភាពរបស់ក្រុម BNK48 នៅTV5 ក្នុងរយៈពេល៥ឆ្នាំ ដោយTV5 ក៍មានសិទ្ធិអញ្ជើញក្រុមនេះ អោយមកសម្ដែងនៅពេលណាក៍បាន។ លោកថាក្នុងកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានសិទ្ធិស្នើរអ្នកមានសមត្ថភាពមួយរូបអោយក្លាយជាសមាជិកថ្មីក្នុងក្រុមចម្រៀង BNK48 ដើម្បីអោយក្លាយជាសមាជិកថ្មីមួយដូចគ្នានឹងប្រទេសចំនួន៥៨រួចមកហើយ ដែលបានក្លាយជាសមាជិកក្នុងក្រុមនេះ។ លោកថាគោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺ ក្រុមBNK48 នឹងកាន់តែល្បីនៅកម្ពុជា តែកម្ពុជាក៍អាចដាក់បញ្ចូលសមាសភាពតំណាងខ្លួនក្នុងក្រុម ដើម្បីអោយកាន់តែស្គាល់ពីការរីកចំរើននៃវិស័យចម្រៀងខ្មែរ។ លោកនឹងជ្រើសយកយុវវតីវ័យក្មេងកម្ពុជាមួយរូបអោយទទួលការបណ្ដុះបណ្ដាលនៅក្នុងក្រុមនេះ ដើម្បីអោយក្លាយជាសមាជិកក្រុមពេញសិទ្ធិក្នុងពេលខាងមុខ។

ក្រោយពិធីចុះហត្ថលេខាគេឃើញក្រុមនេះ ដែលមកបង្ហាញខ្លួនចំនួន៦រូប ធ្វើអោយកក្រើកផ្សារទំនើបអុីអន១តែម្ដង ដោយឃើញមានហ្វេនគាំទ្រយ៉ាងណែនតាន់តាប់មកហ៑ោកញ្ជ្រៀវដល់កន្លែងពិធី។ ក្រុមនេះក៍បានបកស្រាយបទចម្រៀងខ្មែររួមគ្នា ធ្វើអោយអ្នកទស្សនាជាហ្វេនកម្ពុជាស្រែកចង់ដាច់ក្រឡើតនៅក្នុងថ្ងៃនោះ។ ក្រុមនេះទទួលបានការទាក់ទាញខ្លាំង ដោយសារតែសមាជិកក្រុមចម្រៀងទាំងអស់ក្រៅពីស្រស់ស្អាត មានសមត្ថភាព ក៍ជានារីក្មេងៗក្នុងចន្លោះពី១៤ ទៅ១៧ឆ្នាំប៉ុណ្ណោះ ទើបធ្វើអោយក្រុមនេះ ហើយក្រុមនេះ ត្រូវបានបញ្ចូលសមាសភាពតារាពីប្រទេសផ្សេងៗអោយក្លាយជាកូនក្រុមផង ទើបឡើងកូដដល់ម្លឹងនាពេលចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here