ចូលក្បាល៤០ តែ ឈួន សុវណ្ណឆៃ…

0

គិតមកដល់ពេលនេះ តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ មានវ័យឡើងចង់ក្បែរសែមកហើយ ប៉ុន្តែបើក្រឡេកទៅកាន់រូបសម្រស់ និងភាពឡូយឆាយ គឺក្រមុំមួយចំនួនមិនដូរនោះឡើយ។ អ្នកនាង ត្រូវគេកត់សម្គាល់កាន់តែស្អាត និងឡូយឆាយ ខណៈដែលការតែងខ្លួន ក៏ធ្វើអោយអ្នកគាំទ្រទ្រាំមិនសរសើរមិនបាន។

អ្នកគាំទ្រអ្នកនាង ឈួន សុវណ្ណឆៃ មិនតិចទេ លាន់មាត់ថាអ្នកនាងកាន់តែស្អាតកាន់តែក្មេង និងមើលទៅឡូយឆាយមិនធម្មតា។ នៅក្នុងអាក់ខោនហ្វេសប៊ុកផ្លូវការរបស់អ្នកនាង គេឃើញអ្នកនាងបង្ហោះរូបថតស្អាតៗកប់ស៊េរី ដោយឈុតដែលអ្នកនាងស្លៀកថតម្ដងៗ ក៍ជាឈុតជួយអ្នកនាងមើលទៅកាន់តែក្មេង និងឡូយឆាយ។ អ្នកនាងកាន់តែមានរូបសម្រស់មិនចាញ់ក្រមុំ ជាពិសេសក្នុងឈុតម៉ូដសក់ និងអាវសំយេះស្មារពណ៍ទឹក បញ្ចេញសាច់ខ្ចី។

អ្នកនាងឈួន សុវណ្ណឆៃ និយាយថា ខ្លួនកាន់តែមានវ័យជ្រេ តែអ្នកនាងមិនអាចបណ្ដោយអោយរូបសម្រស់របស់ខ្លួនចាស់ជ្រួញនោះទេ ទើបអ្នកនាងចាប់បាច់លេងខ្លួន គ្រប់ពេលទៅណាម្ដងៗ និងរមែងចំណាយរឿងធ្វើខ្លួនអោយប្លែកភ្នែកផង នៅពេលអ្នកនាងចេញថតMV។ អ្នកនាងថាខ្លួនបង្ហោះរូបស្អាតៗដែលបានឃើញនៅលើហ្វេសប៊ុក ភាគច្រើនជារូបក្នុងការថតបទចម្រៀងប៉ុណ្ណោះ ខណៈដែលសកម្មភាពធម្មតាៗ ក៏អ្នកនាងមិនជាលេងខ្លួនខុសបទនោះដែរ។ អ្នកនាងថាខ្លួនជាអ្នកសិល្បៈ ដូច្នេះបើទោះជាគ្មានផលិតកម្មហៅច្រៀងដូចមុន ក៍អ្នកនាងត្រូវតែផលិតបទផ្ទាល់ខ្លួន ដើម្បីអោយមានឱកាសលេងខ្លួន និងបញ្ចេញស្ទីលប្លែកៗគ្រាន់លើកសម្រស់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here