ទីបំផុត កញ្ញាឯកកម្ពុជា វាយបំបាក់គេឯង ក្នុងព្រឹត្តិការណ៍ Miss Planet

0

ក្នុងចំណោមការប្រកួតកញ្ញាឯកអន្តរជាតិ គឺមានតែឈុតប្រពៃណីប្រចាំជាតិប៉ុណ្ណោះ ដែលត្រូវបានគេតាមដានថា តើបេក្ខភាពមកពីប្រទេសណា ដែលឈ្នះតំណែងជាបេក្ខនារីមានឈុតប្រចាំជាតិអស្ចារ្យជាងគេ? អ៊ីចឹងហើយទើបការប្រកួត Miss Planet International កាលពីយប់ថ្ងៃទី១ មីនា បានធ្វើអោយម្នាក់ៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោតសារតែឈុតប្រចាំជាតិរបស់ខ្មែរ បានគ្រងតំណែងជាឈុតល្អផ្ដាច់គេ ខណៈដែលឈុតមួយនេះ នៅពេលស្លៀកបង្ហាញ គឺបេក្ខនារីរបស់ខ្មែរពិតជាលេចធ្លោរនាំមុខបណ្ដាឈុតដ៏អស្ចារ្យៗរបស់បណ្ដាប្រទេសដទៃមែន។

ឈុតដែលឈ្នះតំណែងជាឈុតប្រចាំជាតិអស្ខារ្យជាងគេនេះ ជាឈុតដែលច្នៃដោយកញ្ញា រំដួលលិចទឹក និងជាឈុតដែលតំណាងអោយទេពធីតាមហាសង្ក្រាន ដែលជាទេវតាក្នុងជំនឿរបស់ខ្មែរ។ មួយឈុតនេះនៅពេលថតបង្ហោះមុនពេលចូលប្រកួត ហាក់មិនសូវមានការចាប់អារម្មណ៍នោះទេ ប៉ុន្តែនៅដើរសម្ញ៉ែងជាមួយបណ្ដាបេក្ខនារីផ្សេងទៀតនៅលើឆាក Miss Planet International ក្នុងវគ្គប្រកួតឈុតតំណាងជាតិ គឺស៊ីដាច់គេប៉ិតតែម្ដង។

កញ្ញា រីចំណាន កល្យាណ ត្រូវគេឃើញគ្រងឈុតដែលមានទម្ងន់ជាង១០គីឡូក្រាមនេះ បានសមឥតខ្ចោះ ខណៈដែលឈុតរបស់នាង ក៍ជួយអោយសម្រស់របស់នាងលេចធ្លោ និងទទួលបានការសរសើរគ្រប់មាត់ទាំងក្រសែភ្នែកជាតិ ជាពិសេសគឺអន្តរជាតិ។ មួយឈុតនេះត្រូវបានប្រកាសថាឈ្នះតំណែង ដែលធ្វើអោយជាតិសាសន៍ដទៃមើលឃើញកាន់តែច្បាស់ថាខ្មែរ ក៍មានសមត្ថភាពកែច្នៃឈុតតំណាងជាតិបានអស្ចារ្យ បើទោះជាមួយឈុតដែលច្នៃឡើងនេះ មិនត្រូវបានច្នៃដោយវត្ថុធាតុដើមមានតម្លៃដល់ម៉ឺនដុល្លារ ដូចឈុតខ្លះរបស់បេក្ខនារីមួយចំនួន។

ចង់ដឹងថា ឈុតរបស់កម្ពុជា នៅពេលស្លៀកដើរលើឆាកតើលេចធ្លោកម្រិតណា តោះទស្សនារូបភាព៖

LEAVE A REPLY

Please enter your comment!
Please enter your name here