លូយមែន វីជេ រតនា អ្នកដឹងបានដឹង!

0

តាំងពីរៀបការភរិយា អតីតពិធីករល្បីល្បាញរបស់ My TV លោក វីជេរតនា បោះចោលការងារសិល្បៈទាំងស្រុងតែម្ដង ប៉ុន្តែលោកបែរជាល្បីថាកំពុងក្ដោបជំនួញសែនដុល្លារយ៉ាងជោគជ័យ មិនចាញ់ឧកញ៉ាមានងារមួយរូបនោះផង។ លោកត្រូវគេចាប់អារម្មណ៍ក្នុងការបង្អួតសុភមង្គលក្រោយពេលរៀបការធ្វើអោយគេច្រណែនមិនតិចនោះដែរ ទើបអ្នកគាំទ្រភាគច្រើនកំពុងចាប់អារម្មណ៍ថា អតីតអ្នកសិល្បៈរូបនេះ កាក់កបខ្លាំងទាំំងមុខជំនួញ និងជោគជ័យទាំងជីវិតស្នេហាដែលឱកាសបែបនេះ មិនជាមានច្រើនទៀត សម្រាប់អ្នកសិល្បៈ ដែលសម្រេចចិត្តលាឈប់។

ប្រភពពីអ្នកសិល្បៈដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតតារារូបនេះ បានអះអាងថា លោកវីជេ រតនា នឹងមិនត្រលប់មកកាន់អាជីពពិធីករវិញទេ បើទោះជាលោកនៅតែបង្ហាញខ្លួនក្នុងកម្មវិធីជប់លៀងរបស់អ្នកសិល្បៈទូទៅ ដោយសារតែក្រោយពីលោកមានភរិយាហើយមានមុខជំនួញក្នុងដៃ គឺលោកមិនខុសពីអ្នកជំនួញធំដុំមួយរូប ក្នុងពេលដែលលោកក៏រកពេលគ្រប់គ្រងមុខជំនួញមិនបានផង ដែលមិនអាចមកហែរហៃជាមួយអាជីពពិធីករបានដូចមុន។ លោកត្រូវគេឃើញបើកជំនួញបើកការ៉ាស់ចាក់សាំងធំមួយនៅមាត់ច្រកផ្សារចាក់អង្រែ ដោយប្រភពផ្លូវការថាក្រៅពីបើកការ៉ាស់សាំងខ្លួនឯង លោកក៏ជាអ្នកចាយចាយសាំងទៅកាន់ដៃគូផងដែរ ទើបធ្វើអោយលោក និងភរិយាកាក់កបដល់ម្លឹង។ លោក វីជេរតនា ត្រូវគេបញ្ជាក់ថាលោកក៏មានមុខជំនួញនាំចូលរថយន្តមកពីប្រទេសមកលក់អោយតាមការ៉ាសលក់ឡាន និងលក់ផ្ទាល់ខ្លួនផងដែរ ខណៈដែលមុខរបរនាំចូលរថយន្តរបស់លោកត្រូវគេដឹងថាមានដើមទុនដល់សែនដុល្លារ។ ភរិយារបស់លោកក៏ត្រូវគេដឹងថាគឺជាអ្នកនាំចូលផលិតផលថែរក្សាសម្រស់មកពីក្រៅប្រទេស ដែលរកចំណូលបានច្រើនពាន់ដុល្លារក្នុងមួយខែផងដែរ។ អ្នកសិល្បៈភាគច្រើននិយាយថា លោក វីជេរតនា ជោគជ័យមុខជំនួញខ្លាំងណាស់ ដោយលោកមិនខុសពីសេដ្ឋីវ័យក្មេងនោះទេ ដោយល្បីថាគ្រួសាររបស់លោកនឹងទិញងារឧកញ៉ាអោយលោក ដើម្បីអោយលោកកាន់តែងាយស្រួលធ្វើជំនួញ តែពាក់ព័ន្ធនឹងការលេចឮនេះ នៅមិនទាន់សុំការបកស្រាយពីសាមីខ្លួននៅឡើយទេ។

លោក វីជេរតនា ក៏ត្រូវគេសរសើរថាជាអតីតពិធីករមួយរូប ដែលក្រៅពីឡើងកាលីបផ្នែកជីវភាពក្រោយរៀបការ ក៏មានសុភមង្គលជាមួយភរិយាគួរអោយសរសើរផងដែរ ខណៈដែលលោកទើបតែត្រូវបានគេសរសើរថាជាស្វាមីល្អដែលចេះអោយតម្លៃភរិយា ដែលខុសពីបុរសមួយចំនួនដែលក្រោយពេលបើកជំនួញហើយកាន់ប្រាក់ម៉ឺនដុល្លារក្នុងដៃ ក៏មានការប្រែប្រួលចំពោះនារីដែលខ្លួនរៀបការជាមួយនោះ។ សារដែលលោកត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់នោះ គឺ«មានគេសួរខ្ញុំថា រតនា ហេតុអីបានខ្លាចប្រពន្ធម៉េស? ខ្ញុំឆ្លើយថាខ្ញុំមិនដែរខ្លាចប្រពន្ធទេ ខ្ញុំមានតែគោរពប្រពន្ធ (លើលោកនេះគ្មានមនុស្សប្រុសណាខ្លាចប្រពន្ធទេ មានតែគោរពប្រពន្ធ) គេសួរបន្តទៀតថា ហេតុអីរតនា ឯងឃើញចាញ់ប្រពន្ធគ្រប់រឿងចឹង? ខ្ញុំឆ្លើយថា បើតាំងខ្លួនជាប្ដីគេហើយ បើចង់យកចាញ់យកឈ្នះជាមួយ ប្រពន្ធតើវាបានផលប្រយោជន៍អី? លើលោកនេះខ្ញុំមិនដែរចាញ់អ្នកណាទេ តែខ្ញុំសុំចាញ់ប្រពន្ធខ្ញុំមួយ» ដែលសារបែបនេះ បង្ហាញយ៉ាងច្បាស់ថាលោក និងភរិយា ស្ថិតក្នុងភាពល្អូកល្អិនគ្នាខ្លាំង៕