ស៊ូ ស៊ីរីកា ប្រកាសសម្ដែង១៥Show លើទឹកដីអាមេរិក

0

កាលពីថ្ងៃត្រង់ថ្ងៃទី២៤ កុម្ភៈ តារាវម្រៀងល្បីប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា បានធ្វើដំណើរចាកចេញទៅកាន់ប្រទេសសហរដ្ឋអាមេរិក ដោយកញ្ញាប្រកាសថានឹងសម្ដែងរហូតដល់១៥show ឯណោះ ក្នុងការចេញសម្ដែងនៅប្រទេសមហាអំណាចជាលើកទី១នេះ។ យ៉ាងណាមិញ កញ្ញាមិនហ៑ានបង្ហាញក្ដីរំពឹងណាស់ណានោះទេ ដោយចាំអ៊ុតមើលសន្ទុះគាំទ្រក្នុងពេលទៅដល់សិន។

ថ្លែងមុនចាកចេញ ទៅកាន់សហរដ្ឋអាមេរិក កញ្ញា ស៊ូ ស៊ីរីកា និយាយថា ជាគម្រោងនាងត្រូវចេញច្រៀងពីប្រទេសកម្ពយជាចំនួន២នាក់ ប៉ុន្តែដោយសារតែតារាម្នាក់សម្ភាសន៍ធ្លាក់ទើបមានតារា២នាក់ចាកចេញទៅសម្ដែង។ នាងថាសប្បាយចិត្តដែលអ្នករៀបចំកម្មវិធី បានធានាអោយនាងបានទៅអាមេរិក ហើយនឹងរៀបចំកម្មវិធីអោយនាងបានច្រៀងរហូតដល់១៥ដង។ នាងមិនទាន់ដឹងថាការសម្ដែងទាំងនោះ នឹងគ្រោងលក់សំបុត្រតម្លៃណានោះទេ ប៉ុន្តែអ្វីដែលនាងបានដឹងគឺនាងត្រូវច្រៀង១៥លើក ហើយនៅក្នុងរដ្ឋដោយឡែកពីនាង ដោយក្រៅពីតារា២នាក់ពីប្រទេសកម្ពុជា ក៏មានតារាចម្រៀងនៅឯទឹកដីអាមេរិកផង។

កញ្ញា ស៊ូ ស៊ីរីកា បន្តថា កញ្ញាបានត្រៀមបទចម្រៀងទាំងបទផ្ទាល់ខ្លួន និងបទចម្រៀងពីសម័យដើមច្រើនណាស់ ដើម្បីច្រៀងបង្អូតលើទឹកដីអាមេរិក ខណៈដែលនាងបញ្ជាក់ថាដ្បិតតែត្រូវចាកចេញពីពុកម៉ែបងប្អូននៅក្នុងស្រុកក៍ពិតមែន ប៉ុន្តែសម្រាប់បទចម្រៀងត្រៀមចេញ និងបទចូលឆ្នាំសម្រាប់ចេញលក់ គឺនាងបានថតរួចរាល់អស់ហើយ។ នាងថានៅក្នុងឆ្នាំនេះ មានសំណាងបានទៅដល់ទឹកដីអាមេរិកដែលនាងនឹកស្រម៉ៃតែម្ដង ដោយនាងបង្ហើបថាក្នុងពេលមិនទាន់ទទួលបានវីហ្សា គឺទោះជាខាងអ្នកធានាថានាងជាប់ហើយ ក៍មិនទាន់ហ៑ានអរនោះឡើយ។ យ៉ាងណាមិញនាងថា មិនអាចបន្តពេលវេលានៅសម្ដែងលើសពី២ខែជាងនៅលើទឹកដីអាមេរិកបានទេ ដោយនាងត្រូវតែត្រលប់មកវិញនៅដើមខែ៥ ដផយសារតែនាងកុងត្រាការងាក្នុងស្រុករួចរាល់អស់ហើយ មិនអាចលុប ឬលើកថ្ងៃបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here