កប់ស៊េរី សុខ ពិសី ថតប៉ុន្មានឈុតនេះ

0

បើទោះជាតារាចម្រៀងកញ្ញា សុខ ពិសី មិនសូវមានបទផ្ទុះខ្លាំងដូចក្នុងរយៈពេលមុន ប៉ុន្តែគេនៅតែចាប់អារម្មណ៍តម្លៃខ្លួនរបស់តារាស្រីរូបនេះនៅតែខ្ពស់កប់ពពក បើធៀបនឹងតារាល្បីផ្សេងទៀត នៅក្នុងជំនាន់ និងក្រោយជំនាន់។ អ្វីដែលគេកាន់តែភ្ញាក់ផ្អើល គឺគ្រាន់តែនាងថតបង្ហាញម៉ូដអោយម្ចាស់សម្អាងការមួយកាលពីថ្ងៃទី១៩ កុម្ភៈ មុននេះ ត្រូវបានគេអះអាងថាទទួលបានតម្លៃកប់ក្នុងមួយឈុតៗ ដោយមានន័យថានាងថតផ្សាយតែមួយឈុត ស្មើនឹងតារាល្បីផ្សេងទៀតថតក្នុងមួយថ្ងៃបាត់ទៅហើយ។

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្រោយពេលរូបថតប៉ុន្មានសន្លឹកថ្មីសន្លាងរបស់នាងត្រូវបានបង្ហោះឡើងនៅលើបណ្ដាហ្វេសប៊ុក ដោយគ្រប់ឈុតដែលនាងថតអោយសម្អាងការមួយឈ្មោះ«ដាណាមី សម្អាងការ»ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១០១អឺ០ ផ្លូវ១៣០ សង្កាត់ផ្សារចាស់ នៅខាងក្រោយអតីតសាលាន័រតុននេះ សុទ្ធតែមើលទៅស្រស់ស្អាត និងសមជាមួយរូបសម្រស់របស់នាង។ ប្រភពពីខាងសម្អាងការបានអះអាងថា តារាចម្រៀងកញ្ញា សុខ ពិសី ទម្រាំតែទាក់ទងអោយមកថតម៉ូដក្នុងប៉ុន្មានឈុតនេះបាន មិនត្រឹមតែតម្រូវអោយសម្អាងការរបស់ខ្លួនហ៊ានតម្លៃមួយខ្ពស់ក្នុងមួយឈុតៗ ដែលតារាថតសម្អាងល្បីៗផ្សេងទៀតកម្របានប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវកក់ទុកយ៉ាងយូរខែ ទម្រាំតែយល់ព្រមផងដែរ។

ប្រភពនោះបន្តថា គ្រាន់តែតម្លៃនាងថតក្នុងមួយឈុត គឺចង់ស្មើនឹងតម្លៃខ្លួនរបស់តារាល្បីផ្សេងទៀតថតក្នុងមួយថ្ងៃទៅហើយ ប៉ុន្តែអ្វីដែលធ្វើម្ចាស់សម្អាងការនេះប្រកាសថាមិនស្ដាយលុយ គឺកេរ្តិ៍ឈ្មោះរបស់នាង និងអត្តចរឹកក្នុងពេលធ្វើការជាមួយគ្នានោះតែម្ដង។

កញ្ញា អាពៅ អ្នកផាត់មុខប្រចាំហាងដាណាមី សម្អាងការ បានអះអាងថាទម្លាយអោយដឹងថា កញ្ញាសុខ ពិសី ដ្បិតតែជាតារាល្បីដែលខ្លួនបារម្ភពីរឿងពិបាកធ្វើការជាមួយ និងមិនគោរពពេលវេលាក្នុងពេលទាក់ទងដំបូងៗ ប៉ុន្តែនៅពេលបានធ្វើការជាមួយគ្នា កញ្ញា សុខ ពិសី បែរជាល្អលើសពីការគិតទុក។ គ្រាន់តែដល់ម៉ោងកំណត់ នាងថា កញ្ញា សុខ ពិសី មកដល់កន្លែងថា ហើយអត់មានរវល់នេះរវល់នោះ ដូចជារវល់ចុចទូរស័ព្ទធ្វើអោយក្រុមការងារពិបាកនោះទេ។ អ្វីដែលសំខាន់គឺកញ្ញា ជាមនុស្សស្រួលបំផុត នៅពេលផាត់មុខអោយធ្វើសក់ស្ទើរត្រង់កន្លែងនេះកន្លែងនោះមិនសូវត្រូវចិត្ត។ អាពៅ កាន់តែលាន់មាត់សរសើរ នៅពេលក្រុមការងារស្លៀកអោយតឹងពេក និងពេលខ្លះមានមុតម្ជុលជាដើម ក៏សុខ ពិសី នៅតែមិនរអ៊ូ ហើយបែរជាលួងក្រុមការងារកុំអោយខ្លាចចិត្តចំពោះនាង។ កញ្ញាថា តារាចម្រៀង សុខ ពិសី ពិតជាមានចរឹតធ្វើអោយក្រុមការងារចងចាំ ខណៈដែលនាងប្រាប់ថាដើរផាត់មុខអោយតារាល្បីចង់អស់មួយស្រុកខ្មែរហើយ គឺកញ្ញា សុខ ពិសី មានការទទួលខុសត្រូវខ្ពស់ខុសពីតារាល្បីផ្សេង និងខុសពីការយល់ឃើញ។

ម្ចាស់សម្អាងការ ដាណាមី បានថ្លែងបញ្ជាក់ដែរថា ជាលើកទី១ដែលសម្អាងរបស់ខ្លួនជ្រើសយកតារាចម្រៀង កញ្ញា សុខ ពិសី អោយថតសម្អាងរបស់ខ្លួន ប៉ុន្តែក្រឡេកទៅសកម្មភាពការងារ និងចរឹតក្នុងពេលធ្វើការ លោកចាត់ទុកថាកញ្ញា គឺជាតារាល្បីដែលស្រួលធ្វើការ។ លោកថាអ្នកខ្លះតែថតលើសម៉ោង ឬយកសំលៀកបំពាក់មកស្លៀកអោយមិនត្រូវចិត្តគឺពិតជារអ៊ូរទាំ ប៉ុន្តែសម្រាប់ សុខ ពិសី គឺយោគយល់ខ្ពស់។ លោកថាសប្បាយចិត្តដែល៥ឈុតដែលខ្លួនបានច្នៃអោយ សុខ ពិសី គ្រងថត ត្រូវបានស្រីស្អាតរូបនេះយល់ព្រមថតអោយ ហើយថតអោយដោយបន្សល់នូវអារម្មណ៍ស្និទ្ធស្នាលនឹងគ្នាទៅទៀត ដែលខុសពីតារាល្បីខ្លះ គឺធ្វើការជាមួយត្រឹមតែមួយលើកក៏មានល្អក់កករ។ លោកថាកញ្ញាសុខ ពិសី នឹងត្រូវបានជ្រើសអោយថតម៉ូងរបស់ដាណាមី សម្អាងទៀត នៅពេលឈុតថ្មីដែលអ្នកជំនាញក្នុងសម្អាងការច្នៃបានស្អាតៗ ហើយគិតថាស័ក្ដសមនឹងតារាចម្រៀងរូបនេះគ្រងថត៕

LEAVE A REPLY

Please enter your comment!
Please enter your name here