លោក តូនី ប្រកាសបន្តជ្រោមជ្រែង ការប្រកួតបុរសឯកនៅក្រៅប្រទេស

0

ក្នុងរយៈពេលចុងក្រោយគេកត់សម្គាល់ថា កម្ពុជាមានលទ្ធភាពស្ទើរមិនបាត់មួយកម្មវិធីសម្រាប់ការប្រកួតបុរសឯកលើឆាកអន្តរជាតិ តែមានមនុស្សតិចណាស់បានដឹងថានោះគឺជាការរួមចំណែកធំមួយរបស់លោកតូនី ដែលអ្នកសិល្បៈបានចាត់ទុកថាជារៀមច្បង និងជាសប្បុរសជនចំពោះអ្នកសិល្បៈ។ អ្វីដែលគួរអោយសរសើរលោកបានថ្លែងប្រាប់«ផ្ទះតារា»ថានឹងបន្តជំហរជួយជ្រោមជ្រែងអោយមានការបញ្ជូនបេក្ខភាពបុរសឯកពីកម្ពុជាទៅប្រកួតនៅក្រៅប្រទេសដោយមិនកំណត់នោះទេ ដើម្បីផ្ដល់ឱកាសអោយតំណាងដែលជ្រើសបានដោយក្រុមហ៊ុនជាអ្នកបញ្ជូនចេញទាំងនោះបានបង្ហាញសមត្ថភាព។

លោក តូនី ម្ចាស់គ្លីនិកធ្មេញធំមួយយីហោ«វីលៀម» បានអះអាងថា លោកពិតជាមានជាប់ពាក់ព័ន្ធក្នុងការបញ្ជូនបេក្ខភាពបុរសឯកពីកម្ពុជាអោយចេញប្រកួតនៅក្រៅប្រទេស ប៉ុន្តែលោកថាខ្លួនមិនមែនជាអ្នកជ្រើសរើសបេកេ្ខភាព ឬកំណត់បេក្ខភាពណាម្នាក់អោយបានចេញប្រកួតនោះទេ គឺបានត្រឹមតែជំហរលុយកាក់ក្នុងការបញ្ជូនចេញតាមសំណើររបស់ក្រុមហ៊ុន ដើម្បីអោយបេក្ខភាពទាំងនោះបានទៅតំណាងជាតិប៉ុណ្ណោះ។ លោកអះអាងថា ក្នុងការជ្រោមជ្រែងអោយក្រុមហ៊ុនមួយដែលដាក់សំណើរអោយលោកជួយបានបញ្ជូនបេក្ខភាពទៅប្រកួតនៅក្រៅប្រទេសម្ដងៗ ចំណាយមិនក្រោម៥ពាន់ដុល្លារនោះទេ ដោយរាប់ទាំងការច្នៃឈុតបុរាណតំណាងជាតិ ដើម្បីអោយបេក្ខភាពទាំំងនោះបានបង្ហាញអត្តសញ្ញាណកម្ពុជាលើឆាកអន្តរជាតិផង។

លោកតូនី បញ្ជាក់ថា ហេតុផលដែលលោកសម្រេចចិត្តជ្រោមជ្រែងដោយគ្មានលក្ខណ្ឌជួយដល់ក្រុមហ៊ុនដែលបានដាក់សំណើរអោយលោកជួយទាំងនោះ គឺដោយសារតែទី១ក្រុមហ៊ុននៅមានបញ្ហាខ្វះខាតការជ្រោមជ្រែងនៅឡើយ និងទី២ដោយសារតែលោកយល់ថាបើកម្ពុជាមានតំណាងមួយរូបដែលល្អ ហើយមិនបានទៅប្រកួតនៅក្រៅប្រទេសបង្ហាញសមត្ថភាព គឺជារឿងមួយគួរអោយស្ដាយ។ អ្វីដែលលោកចង់បានបំផុត គឺចង់អោយឆាកអន្តរជាតិដឹងថាកម្ពុជាក៏មានតំណាងប្រទេសដែលមានសមត្ថភាព និងរូបសម្បត្តិគ្រប់គ្រាន់ សម្រាប់ព្រឹត្តិការណ៍បុរសឯកដែលអន្តរជាតិរៀបចំឡើយ។ ជាក់ស្ដែងបេក្ខជនពីរបីរូបមកហើយ ដែលបានបញ្ជូនទៅប្រកួតទទួលបានពានផ្នែកនេះពានផ្នែកនោះត្រលប់មកវិញ ដោយមិនមែនទៅប្រកួតអោយខាតបង់កម្លាំង និងថវិកាដូចមុនទេ។ លោកថាខ្លួនទើបទទួលបានសំណើរបានកំពុងអោយទៅប្រកួត ចូលប្រកួតបោះទុនមានការត្រូវបានគេដទើបបញ្ចប់បញ្ចបានទទួលស្គាល់ថាលោកក្នុងការបញ្ជូនបេក្ខភាពឈ្មោះ បញ្ញា តារា អោយទៅប្រកួតនៅថៃ ដោយលោកប្រកាសថាគម្រោងនេះគឺចំណាយមិនក្រោម៥ពាន់ដុល្លារនោះទេ ប៉ុន្តែលោកពេញចិត្តចំណាយដើម្បីបន្តទ្រទ្រង់ក្រុមហ៊ុនដែលប្រឹងខ្នះខ្នែងអោយមានបេក្ខភាពពីកម្ពុជាអោយទៅប្រកួតនៅក្រៅប្រទេស។ ក្នុងនោះលោកក៏ប្រកាសជំហរបន្តជ្រោមជ្រែងសម្រាប់គម្រោងបញ្ជូនបុរសឯកពីកម្ពុជាអោយទៅប្រកួតនៅក្រៅប្រទេសបែបនេះដោយមិនកំណត់ផងដែរ អោយតែមានសំណើរ ហើយក្រុមហ៊ុនដែលធ្វើការបញ្ជូនចេញគឺច្បាស់លាស់ដូចក្រុមហ៊ុនដែលលោកសហការ។ លោកថាខ្លួនក៏បានជួយជ្រោមជ្រែងអោយបណ្ដាផលិតករខ្លះ និងផលិតកម្មខ្លះបានដំណើរការសកម្មភាពក្នុងការលើកស្ទួយភាពយន្ត និងវិស័យចម្រៀងផងដែរ ទើបអ្នកសិល្បៈភាគច្រើនស្គាល់លោក ហើយចាត់ទុកលោកជារៀមច្បងម្នាក់។

ជាមួយនឹងការបង្ហើបអោយដឹងនេះទើបគេឃើញតារាសិល្បៈស្ទើរគ្រប់ជំនាន់ គោរពស្រឡាញ់ និងស្គាល់លោកតូនី ច្បាស់ដូចថ្ងៃ ដោយអ្នកសិល្បៈមួយចំនួនក៏ផ្ដល់រហស្សនាមអោយលោកថា ឧកញ៉ាតូនៅ ព្រោះតែលោកចិត្តបាន និងឈឺឆ្អាលខ្ពស់ចំពោះតារាសិល្បៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here