ឃើញចឹងទេ តែពេលបានសម្ដែងក្នុងឈុតឃាតកម្ម ខេម លេងសាហាវ

0

គ្មានអ្នកណាមិនដឹងនោះទេថា តារាចម្រៀងខេម កំពុងទទួលបានការចាប់អារម្មណ៍ក្នុងបទ«អ្នកណាអោយអូនទៅ» ដោយសារតែក្នុងបទនោះ លោកត្រូវផលិតករគឺលោក Rith Omega អោយសម្ដែងជាតួអង្គឃាតករព្រោះតែស្ដាយស្រណោះនារីដែលខ្លួនឯងស្រឡាញ់ ដោយលោកក៏ត្រូវសម្ដែងជាតួកាចសាហាវ។ ឈុតដែលលោកបានសម្ដែង ក៏ឈុតឆាកដកស្រង់ចេញពីឃាតកម្មរំលោភសម្លាប់នារីម្នាក់ ហើយញាត់ដាក់ក្នុងធុងទឹកកក ឡើងផ្អើលស្រទាប់មហាជនកាលពីមួយរយៈមុន។ សាចរឿងក្នុងបទចម្រៀងនេះ ត្រូវគេផ្ដោតការចាប់អារម្មណ៍តាំងពីមិនទាន់ចេញឈុតទាំងស្រុងផ្លូវការ អ៊ីចឹងហើយទើបបទចម្រៀង«អ្នកណាអោយអូនទៅ»របស់ខេម កន្ទ្រាក់បានចំណាប់អារម្មណ៍ ដោយសារតែឈុតឆាកក្នុងបទចម្រៀងមួយនេះ គឺមិនខុសពីសាច់រឿងឃាតកម្មមួយ ខណៈដែលលោកខេម ដ្បិតថាមើលទៅសុភាពៗ តែនៅពេលសម្ដែងជាតួបាញ់បោះ និងបង្កឃាតកម្ម គឺញាក់សាច់មិនចាញ់តារាសម្ដែងអាជីព។

ចង់ដឹងថាលោកខេម សម្ដែងបានទាក់ភ្នែកកម្រិតណា ក្នុងឈុតឆាកឃាតកម្មដែលបានផលិតឡើងមួយនេះ តោះសូមអញ្ជើញទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here