តារាចម្រៀង បូ តាំងហ៊ាង កាន់តែបោះជំហាន

0

ធៀបនឹងរយៈពេលមុន គេកត់សម្គាល់ថាតារាចម្រៀងវ័យក្មេងលោក បូ តាំងហ៊ាង កាន់តែមានការបោះជំហានឈានឡើង និងប្រទាញបានប្រជាប្រិយភាព បន្ទាប់ពីលោកមានឱកាសបានឡើងឆាកទូរទស្សន៍ក្នុងកម្មវិធីធំៗមិនសូវលោះពេល ស្របគ្នាដែលលោកក៏មានបទចម្រៀងនិពន្ធថ្មីដែលត្រូវគេកត់សម្គាល់ថាទាក់ចិត្តអ្នកគាំទ្រ។

ជាក់ស្ដែងបទចម្រៀងមួយបទក្រោមចំណងជើងថា«យកមនុស្សស្រីធ្វើសង្សារដូចយកបន្លាដាក់ក្នុងបេះដូង»របស់លោកកន្លងមក បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលបទចម្រៀងនិពន្ធថ្មីក្ដៅៗក្រោមចំណងជើងថា”បើបងបាត់ការចងចាំ”ក៏ត្រូវបានលោកប្រកាស ថត MV ជាមួយកញ្ញា ឌី សូនីតា បន្ទាប់ពីបទចម្រៀងចេះ ចេញបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង ក៍មានការចុចស្ដាប់ និងចែកចាយច្រើន។

អ្នកគាំទ្រកាន់តែច្រើនសរសើរថាតារាចម្រៀងរូបនេះមិនត្រឺមតែចាប់ផ្ដើមមានបទល្អៗប្រជែងទីផ្សារពេលចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែរូបរាងពេញរូបពេញរាងរបស់លោក ក៏ជួយអោយកញ្ឆក់បានការចាប់អារម្មណ៍ច្រើនឡើងផងដែរ។

តារាចម្រៀងវ័យក្មេងតែសំឡេងធំរូបនេះ រមែងត្រូវបានគេសរសើរថាសង្ហារខុសពីមុន ជាពិសេសចាប់តាំងពីលោកឡើងកូដ។

យ៉ាងណាមិញ លោក បូ តាំងហ៊ាង មិនទាន់ចាត់ទុកថាខ្លួនក្លាយជាតារាល្បីក្នុងស្រទាប់មហាជននៅឡើយទេ ដោយលោកបញ្ជាក់ថាខ្លួនស្ថិតក្នុងការប្រឹងប្រែងក្នុងពិភពចម្រៀងយុវវ័យប៉ុណ្ណោះ។ យ៉ាងណាមិញ លោកទទួលស្គាល់ថាខ្លួនចាប់ផ្ដើមមានទីផ្សារចេញក្នុងកម្មវិធីធំៗជាងមុន ជាពិសេសចាប់តាំងពីលោកមានឱកាសបានច្រៀងប្រចាំនៅហាងវីហ្វ្រេន និងមានលទ្ធភាពផលិតបទជាហូរហែរបង្អួតទីផ្សារ។

លោកក៏ធ្លាប់ជាដៃគូចម្រៀងរបស់ កញ្ញា បាន មុនីល័ក្ខ ហើយធ្វើអោយមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រមិនអន់នោះដែរ ថ្វីដ្បិតតែក្នុងពេលនេះលោកចាប់ផ្ដើមផលិតបទម្នាក់ឯងៗ ក្រោយពេលឡើងសន្ទុះ។

លោក បូ តាំងហ៊ាង និយាយថា ក្នុងពេលដ៏ខ្លីលោកនឹងចេញMV បទ«បើបងបាត់ការចងចាំ» ដោយបទចម្រៀងនេះ គឺលោកបានថតរួចហើយ ដោយជ្រើសយកតារាសម្ដែងកញ្ញា ឌី សូនីតា ធ្វើជាតួឯកស្រី។

លោកថាសប្បាយចិត្តណាស់ដែលគ្រាន់តែបង្ហោះរូបប៉ុន្មានសន្លឹកបង្ហាញពីសកម្មភាពថត MV បទនោះ ជាមួយកញ្ញា ឌី សូនីតា ហើយត្រូវបានអ្នកគាំទ្រសរសើរ អមដោយសំណេរអន្ទះសារចង់មើល ដែលធ្វើអោយលោកកាន់តែមានកម្លាំងចិត្តក្រោយថតបញ្ចប់។ លោកថាខ្លួននឹងធ្វើអោយកាន់តែលេចធ្លោទាំងការសម្ដែង និងការតុបតែងខ្លួន ដោយមិនគ្រាន់តែផលិតបទចម្រៀងអោយបានល្អតែមួយមុខនោះទេ។ ក្នុងនោះលោកក៏កាន់តែសប្បាយចិត្តនោះដែរ ដែលបទ«បើបងបាត់ការចងចាំ» ចាប់ផ្ដើមមានអ្នកស្គាល់ច្រើនឡើង តាំងពីបាននេះចេញបង្ហោះ ក្នុងពេលMV មិនទាន់នឹងចេញផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here