ដើម្បីតារាចម្រៀង ខេម! Rith Omega លះបង់ដល់ម្លឹង

0

នៅលើសង្គមហ្វេសប៊ុក អ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងឡើងជាមួយនឹងបទ”អ្នកណាអោយអូនទៅ” របស់តារាចម្រៀងខេម យ៉ាងខ្លាំង។ ជាពិសេដក្នុងពេលដែលមានការទម្លាយថា ដោយសារតែបទចម្រៀងនេះ ផលិតករអ្នកដឹក លោក រិទ្ធិ អូមេហ្គា ដល់ថ្នាក់អត់បានដេក៣ថ្ងៃ។

លោក រិទ្ធ អូមេហ្គា បានថ្លែងប្រាប់ថា ដោយសារតែបទចម្រៀងនេះ ទទួលបានការគាំទ្រខ្លាំង ទើបលោកក្រោយទទួលភារៈអោយដឹកនាំសម្ដែងបទនេះ ទើបលោកអត់ដេកអត់ពួន ព្រោះតែចង់អោយMV បទនេះមានការចាប់អារម្មណ៍។ លោកថា បទចម្រៀង “អ្នកណាឲ្យអូនទៅ” របស់ ខេម ខ្លួនបានផលិតសាច់រឿងមួយដែលមហាជននឹងនឹកស្មានមិនដល់ ដោយលោកបានទាំងរំពឹងថា MV បទនេះ នឹងមានការគាំទ្រខ្លាំងនោះផង។ លោកថាបទនេះ ពិរោះ តែMV បទចម្រៀងដឹកនាំមិនបានល្អ នោះមិនខុសពីធ្វើអោយគាំទ្រខកចិត្តនោះឡើយ។ ដូច្នេះហើយទើបលោក និងក្រុមការងារសម្រេចចិត្តប្រឹងប្រែងមិនបានដេកពួនទល់ៗភ្លឺ ដើម្បីអោយបានសាច់រឿងមួយតាមការរំពឹង។
លោកថា ដើម្បីបទ”អ្នកណាអោយអូនទៅ” បញ្ចប់ដោយជោគជ័យ លោកសុខចិត្តអត់បានសម្រាក៣យប់ ដោយថ្ងៃខ្លះត្រូវថតដល់់ម៉ោង ២ ឬ ម៉ោង៣ទៀបភ្លឺ។ យ៉ាងណាមិញ លោកថាសប្បាយចិត្ត ដោយសារតែលោកចង់អោយតារាចម្រៀងខេម មានសន្ទុះ ក្រោមទឹកដៃរបស់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here