សូ ស្រណោះ ប្រកាសថាកម្ពុជាកាន់តែឈានឡើង លើជំនាញព្យាណូ

0

ក្នុងពិធីជប់លៀងអបអរ ជ័យជម្នះរបស់ក្រុមកាលពីថ្ងៃទី២៦ មករា លោកសូ ស្រណោះ បានអះអាងថា កូនសិស្សរបស់លោកទទួលបានលទ្ធផលកាន់តែប្រសើរ នៅក្នុងការប្រកួតតន្ត្រី និងចម្រៀងអាស៑ានបូក២ នៅប្រទេសវៀតណាម។ ទោះមិនបានពានជើងឯកចំណាត់ថ្នាក់លេខ១ ប៉ុន្តែលោកថាលទ្ធផលដែលបានស្ដែង គឺក្រុមកម្ពុជា កាន់តែបានឈានឡើងលើឆាកអន្តរជាតិ សម្រាប់មុខជំនាញព្យាណូ។

លោក សូ ស្រណោះ ថ្លែងក្នុងពិធីជប់លៀងអបអរជ័យជម្នះរបស់ក្រុម នៅភោជនីយដ្ឋានទន្លេបាសាក់២ថា ចាត់ទុកថាជាលើកទី១ ដែលក្រោយបញ្ចប់ការប្រកួតក្រុមតន្ត្រីរបស់ស្រណោះតន្ត្រី ហើយក្រុមកម្ពុជា ទទួលបានមេដាយមាសចំនួន១១ មេដាយប្រាក់២៨ និងមេដាយសំរិទ្ធិ២ ក្នុងចំណោមវិញ្ញាសារដែលកម្ពុជាចូលរួមប្រកួត។ ក្នុងចំណោម១២ប្រទេស លោករំលឹកថាកម្ពុជាទទួលបានត្រឹមចំណាត់ថ្នាក់ Champion លេខ២ បន្ទាប់ពីម្ចាស់ផ្ទះវៀតណាមប៉ុណ្ណោះ ដោយសារតែវៀតណាមគេមានមេដាយមាសនាំមុខកម្ពុជា។ យ៉ាងណាមិញ លោកថាបើធៀបនឹងវិញ្ញាសារផ្នែកព្យាណូ គឺក្រុមកម្ពុជាទទួលបានមេដាយមាសច្រើនជាង ទើបលោកបានចាត់ទុកថាកម្ពុជាទទួលបានលទ្ធផលល្អជាង ដោយសារតែវៀតណាមជាម្ចាស់ផ្ទះ គេមានអទិភាព ហើយគេនាំមុខមេដាយមាសលើកក្រុមកម្ពុជាតែលើវិញ្ញាសារជាក្រុម ឬ Band ប៉ុណ្ណោះ។ ដូច្នេះហើយទើបលោកគិតថា កម្ពុជាជោគជ័យនាំមុខគេលើឆាកអន្តរជាតិ ដោយសារតែលោកចង់ក្ដោបក្ដាប់ពានលើវិញ្ញាសារព្យាណូនាំមុខប្រទេសដែលចូលរួមប្រកួតប៉ុណ្ណោះ។ លោកនិយាយថា «ការប្រកួតនឹងក្រៅពីមេដាយ គេអោយពានជើងឯកលេខ១ និងលេខ២ មួយទៀត សម្រាប់ប្រទេសដែលមានមេដាយមាសសរុបបានច្រើនជាងគេ ហើយក្រុមកម្ពុជាបានចំណាត់ថ្នាក់លេខ២បន្ទាប់ពីម្ចាស់ផ្ទះ ប៉ុន្តែបើគិតលើវិញ្ញសាសព្យាណូដែលខ្ញុំធ្លាប់រំពឹងថានឹងយកពានជើងឯកបាន គឺដូចតែលេខ១ចឹង ព្រោះក្នុងកម្មវិធីនឹងយើងដណ្ដើមបានមេដាយមាសច្រើនជាងគេលើវិញ្ញសារនឹង ហើយប្រទេសទាំង១២ សូម្បីតែវៀតណាមក៏ភ្ញាក់ផ្អើលចំពោះសមត្ថភាពក្រុមយើង!»។

លោក សូ ស្រណោះ បន្តថា កូនសិស្សពីកម្ពុជាដែលលោកបញ្ជូនទៅមានចំនួន៤០រូប ហើយលោកក៏មិននឹកស្មានថាក្រុមរបស់កម្ពុជាទទួលបានចំណាត់ថ្នាក់ដ៏ល្អបែបហ្នឹងនោះដែរ ជាពិសេសសម្រាប់វិញ្ញាសារព្យាណូ ដែលនៅប្រទេសកម្ពុជាទើបតែមានការកកើតនោះ។ លោកថាពិធីជប់លៀងដែលបានធ្វើឡើង គឺជាការលើកទឹកចិត្តដល់សិស្សទាំងអស់ ហើយក៍ជាការបង្ហាញដល់សាធារណជនទាំងអស់ អោយស្គាល់ពីតម្លៃនៃការប្រឹងប្រែងរបស់កូនសិស្សរបស់លោក។ ក្នុងពិធីនោះ ក៍លោកបានអញ្ជើញមាតាបិតាសិស្ស និងភ្ញៀវកិត្តិយសមួយចំនួនអោយចូលរួមផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here